ខ្លែ​ង​ឯក​ខ្មែរ​ចំ​នួន ១៩ និង​ខ្លែង​ប្រ​ភេទ​ស្វ័យ​រិន​ចំ​នួន ៣០ ធ្វើ​កា​រ​ប្រ​កួត​គ្នា​ក្នុ​ង​កម្ម​វិ​ធី​មហោ​ស្រពប​ង្ហើរ​ខ្លែង​ខ្មែរ​លើក​ទី ១៩

រាជធានីភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ទី ១២ វិច្ឆិកា នេះ​ក្រ​សួង​វប្ប​ធម៌ និង វិ​ចិត្រ​សិ​ល្បៈ​ បាន​រៀប​ចំ​កម្ម​វិ​ធី​ម​ហោ​ស្រ​ព​បង្ហើរ​ខ្លែង​ខ្មែរ​លើក​ទី ១៩ ប្រ​ចាំ​​ឆ្នាំ​ ២០១៥ នៅ​ឯ​បរិ​វេ​ណ​មជ្ឍ​មណ្ឌល​កោះ​ពេជ្រ​ ដែ​ល​មា​ន​ការ​ចួល​រួម​ពី​បេ​ក្ខ​ជន​ដែ​ល​មក​ពី​រាជ​ធា​នី​ភ្នំ​ពេញ និង​បណ្តា​ខេត្ត​មួយ​ចំ​នួន​ទៀត ។   បើតាមឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា កម្ម​វិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំ​ណង​ដើ​ម្បី​បង្កើត​ភាព​ស​ប្បា​យ​រីក​រាយ អប់​រំ​ពល​រដ្ឋ​ខ្មែរ​ ជា​ពិ​សេ​ស​យុ​វជ​ន​អោ​យ​មាន​ការ​យល់​​ដឹង​ពី​ប្រ​ភេទ​នៃ​ខ្លែង​រប​ស់​ខ្មែរ ព្រម​ទាំង​ចូល​រួម​ថែរ​ក្សា និង​អភិ​រក្ស​ខ្លែ​ង​ ដែ​ល​វា​ក៏​ជា​អត្ត​សញ្ញា​ណ​នៃ​ជា​តិ​ខ្មែរ​មួយផ​ង​ដែរ អោយ​នៅ​គង់​វង្ស​ ។   ខ្លែងដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានចំនួន៤៩ ដែលបែងចែកការប្រកួតជាពីរប្រភេទ គឺទី១ ជា​ប្រ​ភេទ​ខ្លែង​ឯក​ខ្មែរ​ចំ​នួន ១៩ និង​ទី ២ ខ្លែង​ប្រ​ភេទ​ស្វ័យ​រិន​ដែល​ជា​ខ្លែង​រច​នា​ជា​រូប​ភាព​ផ្សេង​ចំ​នួន ៣០ ។ អ្នក​ដែល​មក​ចូល​រួម​ក្នុង​កម្ម​វិ​ធី​នេះ​ គឺ​មក​ពី​តាម​បណ្តា​ខេត្ត​ចំ​នួន ១៨ និង​រាជ​ធា​នី​ភ្នំ​ពេញ ។ លោ​ក ហ៊ឹម វិបុល​ផល ប្រ​ធាន​នា​យក​ដ្ឋាន អភិវឌ្ឍន៍វ​ប្បធម៌ និងជាប្រធាននៃគណកម្មការដាក់ពិន្ទុក្នុងព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា៖ ចំ​ពោះ​ការ​ដាក់​ពិន្ទុ​គណ​កម្ម​ការ​ផ្តោត​ទៅ​លើ​បីចំណុច​សំខា​ន់ ដែល​ទី​មួយ​គឺ​សោភណ័​ភាព ទី​ពីរ​លក្ខ​ណៈ​បច្ចេ​ក​ទេ​ស​ […]