កម្លាំងនគរបាល បង្ក្រាបក្រុមចោរ ប្លន់បាញ់យកម៉ូតូ យ៉ាងសកម្ម នៅភ្នំពេញ ៣នាក់

ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ រាជធានីភ្នំពេញ សហការជាមួយនគរបាល ខណ្ឌពោធិ សែនជ័យ ខណ្ឌចំការមន និងខណ្ឌទួលគោក ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ជួន សុវណ្ណ បានបើកប្រតិបត្តិការ ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ ឈានទៅដល់ការបង្ក្រាបមុខ សញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ បានចំនួន ៣នាក់ ព្រមទាំងដកហូតបានកាំភ្លើង និងម៉ូតូសម្រាប់ធ្វើសកម្មភាពទៀតផង ។

នៅក្នុងសន្និសីទកាសែត បង្ហាញមុខជនសង្ស័យទាំង៣នាក់ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងប់ លោក អេង សោភា បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ពៅ ភត្រា ហៅចន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩ ផ្លូវលំ សង្កាត់ចោមចៅ ។ ទី២ឈ្មោះ ធី សុវណ្ណរិទ្ឋ ហៅក្រិដ្ឋ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១៣F ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងទី៣ឈ្មោះ ជា សុវណ្ណ ហៅគា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ៤៣០ សង្កាត់ផ្សារដើនថ្កូវ ខណ្ឌចំការមន ។

លោកអេង សោភា បានបញ្ជាក់ថា ក្រោយចាប់ខ្លួន សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើម ម៉ាករ៉ូឡូ ម៉ូតូម៉ាក XR250 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FA-0313 ម៉ាក ស៊ុយស៊ូគីឡេត និងមីអូ ។

បើកតាមលោក អេង សោភា ជនសង្ស័យទាំង៣នាក់ សារភាពថា បានប្លន់ចំនួន២លើក ដោយលើកទី១ នៅវេលាទៀបភ្លឺ ថ្ងៃទី០៦ វិច្ឆិកា ស្ថិតនុខផ្ទះលេខ១៥សេ ផ្លូវលេខ៣០០ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន និងលើកទី២ ប្លន់យកម៉ូតូឡេត នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែតុលា ស្ថិតនៅមុខផ្ទះលេខអា៨២ ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ជាមួយគ្នានេះ លោកអេង សោភា បានបន្តថា ពួកទាំង៣នាក់នេះ និងបក្ខពួក ក៏ជាប់ពាក់ព័ន្ឋសកម្មភាពប្លន់ កន្លងមកផងដែរ ក្នុងនោះក៏អាចជាប់ពាក់ព័ន្ឋ បាញ់ប្លន់យកម៉ូតូ ឌូក នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ ជនសង្ស័យទាំង៣នាក់ ដែលធ្លាប់ជាប់ពន្ឋនាគារ និងប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

កម្លាំងនគរបាល បង្ក្រាបក្រុមចោរ ប្លន់បាញ់យកម៉ូតូ យ៉ាងសកម្ម នៅភ្នំពេញ ៣នាក់

កម្លាំងនគរបាល បង្ក្រាបក្រុមចោរ ប្លន់បាញ់យកម៉ូតូ យ៉ាងសកម្ម នៅភ្នំពេញ ៣នាក់

កម្លាំងនគរបាល បង្ក្រាបក្រុមចោរ ប្លន់បាញ់យកម៉ូតូ យ៉ាងសកម្ម នៅភ្នំពេញ ៣នាក់