បញ្ជូនខ្លួនជន សង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធ ករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន

បាត់ដំបង ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានបញ្ជូនខ្លួនជន សង្ស័យ៣នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ពាក់ព័ន្ធករណី ចែកចាយថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ច ជំនាញបានឃាត់ខ្លួន កាលពីវេលា១៣និង៤០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១៧ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង។

លោកស៊ាន សុណាល់ ប្រធានស្តីទី នៃការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តបាត់ដំបង បានឲ្យដឹងថា កាល ពីវេលា១៣និង៤០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១៧ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង សមត្ថកិច្ចជំនាញយើងបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ មានទី១ឈ្មោះ ភូមិវាសនា ហៅយក្ស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំការសំរោង២សង្កាត់ចំរោង ក្រុងបាត់ដំបង ជាអ្នកលក់ចែកចាយថ្នាំញៀនទី២ឈ្មោះ លេង ណាំឈៀង ២១ឆ្នាំភេទប្រុសអាយុ ២១ឆ្នាំ ជាបក្ខពួក រស់ភូមិខាងលើ រួមទាំងវត្ថុតាងម៉ាទឹកកក១ថង់តូច ស្មើនិងទម្ងន់០.១៧ក្រាម និងសម្ភារៈ មួយចំនួនទៀតនាំយកមកសាកសួរ។

ជនសង្ស័យនិងបក្ខពួកបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយ ថ្នាំញៀនពិតប្រាកដមែន។

  បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខេត្តនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

បញ្ជូនខ្លួនជន សង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធ ករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន