ស្តាប់ប្រសាសន៍ ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបការលើកឡើង របស់លោក សម រង្ស៊ី លើបញ្ហាសុជីវធម៌ របស់អ្នកនយោបាយ

- សម្តេចតេជោ ប្រកាសបិទការសុំទោស ពីលោក សម រង្ស៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងសារបន្ទាន់ និងផ្សាយផ្ទាល់តាមទំព័រ Face book របស់សម្តេចនៅរសៀលថ្ងៃនេះ ដើម្បីឆ្លើយតបបញ្ហាសុជីវធម៌របស់អ្នកនយោបាយ ដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងកាលពីព្រឹកមិញនេះ។

សម្តេចតេជោ បានហៅលោក សម រង្ស៊ី ថាជាអ្នកគ្មានសុជីវធម៌ ព្រោះលោក សម រង្ស៊ី ធ្លាប់បានហៅសម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា ជាអ្នកលក់ជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបិទការសុំទោសពីលោក សម រង្ស៊ី ផងដែរ។

សូមទស្សនា និងស្តាប់នូវប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលទើបនឹងថ្លែងចប់នៅម៉ោង ៤ និង៤៣នាទីល្ងាចថ្ងៃនេះ៖

 

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, November 12, 2015