សម្តេច ស ខេង ថា ត្រូវយកមតិខ្វែងគំនិត មកជជែក ជៀសវាងស្រែក ឡូឡានៅខាងក្រៅ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានអំពាវនាវឲ្យគណបក្ស នយោបាយធំៗទាំងពីរ ដែលកំពុងឡើងកំដៅ ជាមួយគ្នា ជាខ្លាំងនោះ ត្រូវយកចំណុចដែលជំទាស់គ្នា មកដាក់លើតុចរចា ដើម្បីដោះស្រាយ ជៀសវាងការសែ្រក ពាសវាលពាស កាលនៅខាងក្រៅ។

ទោះបីជាសម្តេចមិនបានលើកឡើង ចំន័យគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិតជាដឹង ស្រាប់ហើយថា គ្មានរឿងអ្វីក្រៅថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងពីរ កំពុងតែឡើងកំដៅជាមួយ គ្នានាពេលបច្ចុប្បន្ននេះ។

ក្នុងបាឋកថា ទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី១២ វិច្ឆិកា នាសាលាភូមិន្ទរដ្ឋបាល សម្តេច ស ខេង បានថ្លែងថា ការវិវឌ្ឍចុងក្រោយនេះ ទោះបីជាការបោះឆ្នោត នៅអាណត្ តិខាងមុខយ៉ាងម៉េចក៏ដោយ ប៉ុន្តែក្នុងឆ្នាំ២០១៥នេះ នៅពុំទាន់មានមនុស្សស្លាប់ ម្នាក់នោះទេ នេះជាលទ្ធផលដែល ចាប់ផ្តើមធ្វើ ដើម្បីឲ្យប្រជាពលរដ្ឋចាស់ទុំ ក្នុងវិស័យនយោបាយ។

សម្តេចបន្តថា “ត្រូវយកចំណុចដែលជំទាស់គ្នាដាក់មកលើតុចរចាដើម្បីដោះស្រាយបញ្ហាជៀសវាងថា អ្នក ដែលគ្រប់ គ្រងចេះតែធ្វើទៅ។ ឯអ្នកមិនចូលរួមគ្រប់គ្រងចេះតែមានមតិ ហើយនៅក្រៅស្រែកឡូឡា។ ឥឡូវទាំងអស់ គ្នាមកអង្គុយលើតុជាមួយគ្នា ដើម្បីជជែកពិភាក្សា។ អីចឹងយើងចេះតែទទួលមតិខ្វែង មតិជំទាស់ ទាំងអស់គ្នាទៅ យូរៗទៅយល់គ្នា”។

សម្តេចក្រឡាហោម បានលើកជាឧទាហរណ៍ថា  ពីមុនមានក្រុមគ្រួសារមួយប្តីកាន់បក្សមួយ ចំណែកប្រពន្ធ កាន់បក្សមួយទៀត ដោយឡែគកូនកាន់បក្សមួយផ្សេងទៀត បើកូនពីរនាក់កាន់បក្ស២ ឈ្លោះគ្នាពេញផ្ទះ។ ផ្ទះខ្លះលើកស្លាកគណបក្សដល់ទៅ៣ឯណោះ ព្រោះប្តី ប្រពន្ធ និងកូនកាន់គណបក្សផ្សេងៗគ្នា ប៉ុន្តែឥឡូវអត់មាន នេះ ចាត់ទុកថាប្រជាធិបតេយ្យនៅតាមមូលដ្ឋានមាន ហើយការបោះឆ្នោតនៅថ្នាក់មូលដ្ឋាននេះ ធ្វើឲ្យប្រជា ពលរដ្ឋ ចាស់ទុំនយោបាយ ៕

សម្តេច ស ខេង ថា ត្រូវយកមតិខ្វែងគំនិត មកជជែក ជៀសវាងស្រែក ឡូឡានៅខាងក្រៅ

សម្តេច ស ខេង ថា ត្រូវយកមតិខ្វែងគំនិត មកជជែក ជៀសវាងស្រែក ឡូឡានៅខាងក្រៅ