មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ផលិតផល ដែល​ខូចគុណភាព​នៅក្នុង​ផ្សារ​កំពង់​ចក និង​ផ្សារ ដូន​ស​

ស្វាយរៀង: ​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក ណា​ល់ វិចិត្រ ប្រធាន​សាខា​កាំកុងត្រូល នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ចំណីអាហារ ការដាក់​កាលបរិច្ឆេទ​ផលិតផល និង​កាលបរិច្ឆេទ​ផុតកំណត់​ប្រើប្រាស់​លើ​សំបក​វេច​ខ្ចប់​និង​ត្រួតពិនិត្យ​បន្លែ ផ្លែឈើ នៅ​២​ផ្សារ​គឺ​ផ្សារ​ដូន​ស​និង​ផ្សារ​កំពង់​ចក​។​

​លោក ណា​ល់ វិចិត្រ ប្រធាន​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​នៅតាម​ទីផ្សា នាពេលនេះ គឺ​គោលបំណង ដើម្បី​ត្រួតពិនិត្យ​ស្វែងរក​ចំណីអាហារ ដែល​បាន​ដាក់លក់​នោះ មន្ត្រី​យើង​បាន​ពិនិត្យ​កាលបរិច្ឆេទ​ផលិតផល និង​កាលបរិច្ឆេទ​ផុតកំណត់​ការប្រើប្រាស់​ធ្វើយ៉ាងណា មិន​ឲ្យ​អាជីវករ​បន្ត​ដាក់លក់ ចំពោះ​ចំណីអាហារ​ណា ដែល​ហួស​សុពលភាព​នៃ​កា​ផលិត​នោះឡើយ ហើយ​បើ​រកឃើញ​គឺ​ផ្នែក​ជំនាញ និង​ធ្វើ​កំណត់ហេតុ​ដកហូត​តែម្តង​។​

​លោក​ប្រធាន​សាខា​កាំកុងត្រូល បាន​បន្តទៀតថា ក្រៅពីនេះ មន្ត្រី​យើង​កន្លងមក ក៏បាន​ធ្លាប់ធ្វើ​ការណែនាំ​ដល់​អាជីវករ មិន​ឲ្យ​ដាក់តាំង​លក់​មុខទំនិញ​ផលិតផល ដែល​ខូចគុណភាព​ដល់​ប្រជាពលរដ្ឋ​នោះទេ​។ ហើយ​នៅតាម​អាគារ​លក់ទំនិញ​តាម​ទីផ្សា​នានា និង​នៅតាម​បណ្តា​ទីកន្លែង​សាធារណ​ផ្សេងៗ ដែល​ដាក់លក់​នូវ​ផលិតផល​ម្ហូបអាហា​រវេ​ច​ខ្ចប់​ស្រាប់ ត្រូវតែមាន ក្ខ​ខ័​ណ្ឌ​នៃ​ស្លាក​សញ្ញា មាន​ជាអាទិ៍​៖ ឈ្មោះ​មុខទំនិញ ឈ្មោះ​អាស័យដ្ឋាន អ្នកទទួលខុសត្រូវ​លើ​ផលិតផល ប្រភព​ច្បាស់លាស់ បរិមាណ​ទំងន់​ចំណុះ​លេខ​ឡូ​តិ៍​ថ្ងៃ​ផលិត ថ្ងៃ​ផុតកំណត់​នៃ​ការប្រើប្រាស់ គ្រឿងផ្សំ​អត្រា​ជាតិ​អាល់កុល វិធី​ប្រើប្រាស់ លិខិតអនុញ្ញាត​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​មុន​ដាក់​ឲ្យ​ចរាចរ​លក់​តាម​ទីផ្សារ​៕​

មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ផលិតផល ដែល​ខូចគុណភាព​នៅក្នុង​ផ្សារ​កំពង់​ចក និង​ផ្សារ ដូន​ស​

មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ផលិតផល ដែល​ខូចគុណភាព​នៅក្នុង​ផ្សារ​កំពង់​ចក និង​ផ្សារ ដូន​ស​