ខណៈ​មេឃ​កំពុង​ភ្លៀង រន្ទះបាញ់​ស្លាប់​បុរស​ម្នាក់ និង​ស្ត្រី​២​នាក់​រង​របួស​នៅ​ស្រុក​កោះធំ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​ស្ត្រី​២​នាក់​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះបាញ់​ពេល​មេឃ​កំពុង​ភ្លៀង ខណៈ​ពេល​កំពុង​ជួយ​ស្ទូង​ជី​បងប្អូន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នៅ​ចំណុច​ចុង​ព្រែក​វ័​រ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​មាន ១-​ឈ្មោះ ហាក់ ធុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ព្រែក​តា​អ៊ិ​ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល​, ២-​ឈ្មោះ ហៀ​ង សៀ​ក​លី ភេទ​ស្រី អាយុ​៣១​ឆ្នាំ (​រង​របួស​) រស់នៅ​ភូមិ​កំពង់​គរ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល និង ៣-​ឈ្មោះ ខ្លែង ខន ភេទ​ស្រី អាយុ​៤២​ឆ្នាំ (​រង​របួស​) ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ទៅ​ជួយ​ស្ទូង​ជី​បងប្អូន​នៅ​ចំណុច​កើតហេតុ ខណៈនោះ​មេឃ​ក៏​បាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ព្រមទាំង​មាន​ផ្គរ ហើយ​ក៏​មាន​រន្ទះបាញ់​ត្រូវ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ចំណែក​ស្ត្រី​២​នាក់​ទៀត​រង​របួសតែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព