តា​រា​បង្ហាញ​ម៉ូដ​ អែ​ត​ វីន​ ឈ្នះ​​ពាន​​ប្រ​ជា​ប្រិយ​​នៅ​​​ប្រ​ទេស​​ឥ​ណ្ឌូ​ណេ​ស៊ី​

Sanofi

តារា​ម៉ូ​ដែល​តំណាង​ឲ្យ​កម្ពុជា លោក អែ​ត វីន ដែល​ទៅ​ចូលរួម​ប្រកួត​កម្មវិធី Mr Universal Ambassador 2015 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ពេលនេះ​លោក​បានឈ្នះ​ពាន​ប្រជាប្រិយភាព​ហើយ បន្ទាប់ពី​ទទួលបាន​សម្លេងគាំទ្រ​ចំនួន ៥១,៧២៩ ដាច់​អ្នក​ជាប់​លេខ ២ មកពី​ប្រទេស​ថៃ ដែល​ទទួល បានការ​គាំទ្រ​ចំនួន ៤០,៥៦៦ ប៉ុណ្ណោះ ។

បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia លោក ម៉ែន និមល​រតន៍ បាន​បញ្ជាក់ថា ការប្រកួត​ពានរង្វាន់ Mr Universal Ambassador នេះ ធ្វើឡើង​នៅ​ប្រទេស ឥណ្ឌូនេស៊ី​រៀងរាល់ឆ្នាំ ហើយ​ក្នុងឆ្នាំនេះ​មាន​ប្រទេស​ចំនួន ១៩ បាន​ចូលរួម ។​

​សូមបញ្ជាក់ថា មុន​ការទទួលបាន​ពាន​ប្រជាប្រិយភាព​នា​ប្រទេស​ឥណ្ឌូនេស៊ី​នេះ អែ​ត វីន បានឈ្នះ​ពាន​បុរសឯក ដែលមាន​សាច់ដុំ​ស្អាត​ជាងគេ ក្នុងការ​ប្រកួត​កីឡា​កាយ​វប្បកម្ម ឬ Mr Angkor កាលពី​ខែ សីហា ឆ្នាំ​២០១៥ នេះ នៅលើ​ទឹកដី​ខេត្តសៀមរាប ដោយ​កាលនោះ មាន​បេក្ខជន​ចូលរួម​រហូតដល់​ទៅ ជាង ២០០០ នាក់ ។​

​សម្រាប់​ពានរង្វាន់​ក្រៅ​ស្រុក​នេះដែរ អែ​ត វីន គ្រាន់តែ​ជា​បេក្ខជន​ដែល​ត្រូវដាក់​ឲ្យ​បោះឆ្នោត​គាំទ្រ និង​ជាប់​ត្រឹមតែ​វគ្គ TOP 10 ប៉ុណ្ណោះ ស្រប​ពេលដែល​ជើងឯក​ក្នុង​កម្មវិធី​នេះ​ពិត បាន​ទៅលើ​លោក Christian Daniel ជា​បេក្ខជន​មកពី​ប្រទេស PUERTO RICO ។​ ខេមរា



 

Posted by Yith Meas Aussa on Wednesday, November 11, 2015

 

 

Related