បុរស ៤៤ ឆ្នាំ រន្ធត់ចិត្ត​និយាយ​មិន​ចេញ ពេល​ដឹងថា​ខ្លួន​អាចមាន​ផ្ទៃពោះ​ដូច​នារី​

Sanofi

វា​ជា​រឿង​មួយ​ដែល​ក្រុមគ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលដែល​ជួបប្រទះ​អ្នកជំងឺ​ភេទ​ប្រុស​ដែល​រៀបការ​ហើយ​ជាច្រើន​ឆ្នាំ ឈ្មោះ ឆើ​ង អាយុ ៤៤ ឆ្នាំ មាន​ទីលំនៅ​ខេត្ត ជឺ​ជៀង (Zhe Jiang) ប្រទេស​ចិន ដោយ​ពិនិត្យឃើញថា តាមពិតទៅ​គាត់​មិនមែនជា​បុរស​ទេ គឺ​គាត់​មាន​ភេទ​ជា​នារី​តាំងពី​កំណើត ហើយ​ថែមទាំង​អាចមាន​សមត្ថភាព​ពពោះ​ដូច​ស្ត្រី​ទូទៅ​ដូចគ្នា ហើយ​មូល​ហេតុដែល​ធ្វើឱ្យ​គាត់​ចុកពោះ​ខ្លាំង និង ធ្លាក់ឈាម​តាម​ប្រដាប់ គឺ​មកពី​ការធ្លាក់​ឈាមរដូវ​ទើបតែ​ដំណើរការ​។​


​ដោយសារតែ​ចង់​បញ្ជាក់​ពី​ភេទ​របស់គាត់​ឱ្យ​ប្រាកដ ក្រុមគ្រូពេទ្យ​បាន​យក​ក្រូម៉ូសូម​មក​ធ្វើការ​ពិនិត្យ ឃើញថា​ក្រូម៉ូសូម​របស់គាត់​គឺជា​ប្រភេទ XX ដែលជា​ក្រូម៉ូសូម​របស់​ស្ត្រី (​ប្រភេទ XY ជា​ក្រូម៉ូសូម​របស់​បុរស​) ហើយ​ថែមទាំង​លទ្ធផល​ពី​ម៉ាស៊ីន CT Scan ក៏​ឃើញ​ក្នុង​ពោះ​របស់គាត់​ក៏មាន​រចនាសម្ព័ន្ធ​រប​ស់​ស្បូន​ស្ត្រី​ព្រមជាមួយ​ដៃ​ស្បូន​ផងដែរ​។​
​រោគវិនិច្ឆ័យ​បានបញ្ជាក់​ថា លោក ឆើ​ង មាន​ជំងឺ Congenital Adrenal Hyperplasia ដែល​ជំងឺ​ខុស​ប្រ​ក្រ​ត្រី​ពី​កំណើត​ដែល​ប៉ះពាល់​លើ​ក្រពេញ​អា​ឌ្រែ​ណ​ល (adrenal) ដែល​ជំងឺ​ប្រភេទ​នេះ​មិនមែន​តែ​កើត​លើ​នារី​នោះទេ សូម្បីតែ​បុរស​ក៏​អាច​កើត​ដូចគ្នា​ដែរ ហើយ​តាម​របាយការណ៍​វេជ្ជសាស្ត្រ គឺ ទារក ១០.០០០ ទៅ ១៨.០០០ នាក់ គឺមាន​ម្នាក់​អាច​កើត​ជំងឺ​ប្រភេទ​នេះ​។​


​ចំណុច​ដែល​ធ្វើឱ្យ​អ្នក​ដែល​កើត​ជំងឺ​នេះ ពិបាក​បែងចែក​ភេទ​ឱ្យ​ប្រាកដ​គឺ​មកពី​ក្រពេញ​អា​ឌ្រែ​ណ​ល ផលិត​អ័រម៉ូន​ភេទ​ស្រី​តិចពេក ដោយ​ជំនួស​មកវិញ​នូវ​ការផលិត​អ័រម៉ូន​ភេទ​ប្រុស​យ៉ាង​លើសលុប​។ គ្រូពេទ្យ​បាន​អះអាងថា ប្រដាប់ភេទ​របស់លោក ឆើ​ង គឺមាន​លក្ខណៈ​ខុសពី​បុរស​ឯទៀត ទោះជា​លោក​មាន​សមត្ថភាព​អាច​រួមរ័ក​ជាមួយ​ប្រពន្ធ​ក៏ដោយ ដោយ​តម្រូវឱ្យ​លោក​ទទួល​ការព្យាបាល តែ​លោក ឆើ​ង នៅ​មិនទាន់​ទទួលស្គាល់ថា តាមពិតទៅ​លោក​មានកំណើត​ជា​ភេទ​ស្រី​នោះទេ​៕ ខេ​រី​
(​ប្រភព​៖ សៀម អាប់​ដេ​ត​)

Related