Taylor Swift លួច​ក្បត់ចិត្ត​មិត្ត​ប្រុស ?

Sanofi

តើ Taylor Swift ពិតជា​លួច​ទាក់ទង​ទៅ​សង្សារ​ចាស់ Jake Gyllenhaal ដោយ​មិន​ឲ្យ មិត្ត​ប្រុស​នាង​បច្ចុប្បន្ន Calvin Harris ដឹង​មែន​ទេ ? ប្រភព​មួយ​បាន​ឲ្យ​ដឹងថា នាង និង សង្សារ​ចាស់​បាន​លួច​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ បន្ទាប់ពី​សង្សារ​ចាស់ បាន​លេខ​ទូរស័ព្ទ​នាង​ពី​មិត្ត​របស់​នាង ។ បន្ទាប់ពី​បាន​លេខ​ទូរស័ព្ទ លោក Jack ក៏បាន​ទាក់ទង​ទៅ Taylor ដោយសារ​លោក​នៅ​ជំពាក់​ការសុំ​អភ័យទោស​សម្រាប់​ការបញ្ចប់​ទំនាក់ទំនង​ស្នេហា​កាលពី​លើក​មុន ។ បន្ទាប់ពី​បាន​ទូរស័ព្ទ​ម្តង​រួចហើយ ពួកគេ​នៅតែ​បន្ត​ទាក់ទង​គ្នា​ទៀត​ជាសម្ងាត់ ដោយ​មិន​ឲ្យ​មិត្ត​ប្រុស​នាង​បច្ចុប្បន្ន ដឹង​ពី​រឿងនេះ ។​

​ក្រោយពី​តាមដាន​បន្ថែម ទើប​គេ​ដឹងថា ព័ត៌មាន​នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ​ប៉ុណ្ណោះ ។ នាង និង Calvin មាន​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាង​ល្អ ជាពិសេស​រាល់​កិច្ចការងារ​អ្នក​ទាំងពីរ​ក៏​ដំណើរការ​យ៉ាង​រលូន ដូចនេះ​វា​មិន មានរឿង​អ្វីដែល​ត្រូវ​ឲ្យ​នាង Taylor ទៅទាក់ទង​ចង់បាន​អ្វី​ពី​សង្សារ​ចាស់​នោះទេ ។

ថ្វីបើ​មាន​ព័ត៌មាន​ជាច្រើន ធ្លាប់​ចុះ​ថា ទំនាក់ទំនង​នាង និង មិត្ត​ប្រុស​ជាទី​ស្រឡាញ់ Calvin បែកបាក់​គ្នា​ក៏ដោយ តែ​វា​មិនមែនជា​ការពិត នោះទេ ។ អ្នក​ទាំងពីរ​ក៏​ត្រៀម​ចំណាយ​ពេលវេលា​ជាមួយគ្នា​ដែរ បន្ទាប់ពី​អស់​ការងារ​រៀងៗ​ខ្លួន ៕
​ថា​វរិ​ទ្ធ​


  




Related