ក្រុមគ្រូពេទ្យ​ជំនាញ ប្រកាស​ភាពអាសន្ន​ចំពោះ​ជំងឺ​លោក ប៉រ ត្រី​សៈ​ឌី​

Sanofi

​បញ្ហា​ជំងឺ​របស់លោក ប៉រ ត្រី​សៈ​ឌី (Por Tridsadee) ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​អ្នកបម្រើ​ក្លែងក្លាយ​ចៅហ្វាយ​លង់​ចិត្ត​» (Nang Sao Thong Sroi) បាន​ក្លាយជា​ព័ត៌មាន​ដ៏​ក្តៅកគុក​របស់​ប្រជាជន​ថៃ រហូតដល់​ថ្នាក់​អ្នក​គាំ​ជាច្រើន​បាន​ទៅ​គេង​យាម​នៅ​មន្ទីរពេទ្យ ២៤ ម៉ោង ដើម្បី​តាមដាន​អាការ​ជំងឺ​របស់លោក​។​


​ទន្ទឹម​នឹងមាន​ការចង់​ដឹង​ឱ្យ​ប្រាកដ​ពី​ជំងឺ​របស់លោក ប៉រ ត្រី​សៈ​ឌី ទីបំផុត​ក្រុមគ្រូពេទ្យ​ជំនាញ​ទាំង ៧ រូប ដែលមាន​ឯកទេស​ទាក់ទង​នឹង​ជំងឺគ្រុនឈាម​របស់​មន្ទី​រ​ពេទ្យ​រ៉ា​ម៉ា​ធី​បូ​ឌី  បាន​បើក​សន្និសីទ​ប្រកាស​ពីស​ភាព​ជំងឺ​របស់លោក ប៉រ ត្រី​សៈ​ឌី ដោយ​អះអាងថា លោក​ពិតជា​ឆ្លង​ជំងឺគ្រុនឈាម​កម្រិតធ្ងន់​ប្រភេទ​ទី ២ ពិតមែន​។​


​ខាង​មន្ទីរពេទ្យ​បាន​បញ្ជាក់ថា មុននឹង​ប​ញ្ចូ​ន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ គឺ​លោក ប៉រ ត្រី​សៈ​ឌី ត្រូវ​ប្រើ​ឧបករណ៍​ជា​ផ្លូវដង្ហើម​ទៅហើយ ព្រោះ​អាការ​ធ្ងន់ធ្ងរ មិនអាច​ចាកចេញ​ពី​បន្ទប់​អាស៊ី​យូ អ្វីដែល​សំខាន់​គឺ​លោក​នៅតែ​បន្ត​ការ​ហូរឈាម​ខាងក្នុង​រាងកាយ រួមទាំង​កម្រិត​ប្លា​កែ​ត​នៅតែ​បន្ត​ការធ្លាក់ចុះ​ខ្លាំង  ទឹកនោម​សឹងតែ​លែងមាន រួមទាំង​ការប៉ះពាល់​មុខងារ​តម្រង់​នោម​ស្រួចស្រាល​។​


​សម្រាប់​ថ្ងៃទី ១២ ខែវិច្ឆិកា នេះ ឃើញថា អាការ​ទូទៅ​របស់ លោក ប៉រ ត្រី​សៈ​ឌី គឺមាន​ឈាម​ហូរ​តាម​ភ្នាស​កោសិកា​របស់​សួត ដូចនេះ​មកដល់ពេលនេះ​គឺ​តែ​បញ្ចូល​ឈាម​។ ម្យ៉ាងវិញទៀត ពិនិត្យឃើញ​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ដែលមាន​ឈ្មោះថា « Infection-associated hemophagocytics syndrome » ដែលជា​ហេតុ​ធ្វើ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់ខ្លួន​យើង​ធ្វើការ​វាយប្រហារ​ជា​មេរោគ រួមទាំង​បំផ្លាញ​កោសិកា​របស់​ខ្លួនឯង​ដូចគ្នា ហើយ​បង្ក​ជា​អាការ​អាប់​សែ​ដល់​រាងកាយ​។​


​បច្ចុប្បន្ន គឺ​ពឹងផ្អែក​ទាំង​ឧបករណ៍​លាង​ឈាម ឧបករណ៍​ជួយ​ឱ្យ​សួត​មានដំណើរ​ការ និង ឧបករណ៍​ជួយ​បេះដូង រីឯ​ក្នុង​ឈាម​គឺ​ខ្វះ​ទាំង​អុកស៊ីហ្សែន និង ជាតិ​ខនិជ​។ គួរបញ្ជាក់​ផងដែរ​ថា ក្នុងកំលុងពេល​ព្យាបាល​មានការ​ឆក់​បេះដូង​ជាច្រើនលើក ដោយ​មួយ​លើកៗ​គឺ​ធ្វើ​យ៉ាងហោចណាស់ ៣ ទៅ ៥ នាទី​។ ក្រុមគ្រូពេទ្យ​បាន​បន្ថែមទៀតថា ជំងឺ​របស់លោក ប៉រ ត្រី​សៈ​ឌី មិន​ត្រឹមតែ​ស្ថិតក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​តែ​ម្យ៉ាង​នេះ​ទេ

ថែមទាំង​មាន​ផលប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងៗ​ទៀត ដូចនេះ​ក្នុង​ពេលនេះ គឺ​ខាង​មន្ទីរពេទ្យ​បានឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​តាមដាន​យ៉ាង​ដិតដល់ ការពារ​មិនឱ្យ​សរីរាង្គ​ផ្សេងទៀត​រង​ការប៉ះពាល់ តែ​ខាង​មន្ទីរពេទ្យ​សុំ​មិន​ធ្វើការ​អះអាងថា លោក ប៉រ ត្រី​សៈ​ឌី ឆ្លង​ផុត​ដំណាក់កាល​គ្រោះថ្នាក់ ហើយ​បច្ចុប្បន្ននេះ លោក​ស្ថិតក្នុង​សភាព​សន្លប់​មិនទាន់​ដឹងខ្លួន​៕ ខេ​រី​
(​ប្រភប​៖ កា​ផូក​)


Related