​វី​ធី “​សម្រក​ក្បាលពោះ​” ក្រោយ​ពេល​សម្រាលកូន​

​វី​ធី “​សម្រក​ក្បាលពោះ​” ក្រោយ​ពេល​សម្រាលកូន​

​បញ្ហា​ក្បាលពោះ គឺជា​ក្តី​កង្វល់​ទីមួយ ចំពោះ​ម្តាយ​គ្រប់រូប ក្រោយ​ពេល​សម្រាលកូន​រួច​។ យើងខ្ញុំ​ដឹង​ថា អ្នក​ប្រាកដជា​ធ្លាប់​អាន អត្ថបទ​នានា​ដែល​ទាក់ទង​នឹង ការ​សម្រក​ក្បាលពោះ​បែបនេះហើយ ប៉ុន្តែ បើ​អ្នក​សាកល្បង​ហើយ នៅតែ​មិនមាន​ប្រសិទ្ធភាព អ្នក​អាច​គិត​អំពី វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​វិញ​។​

ការ​បំបៅ​ដោះកូន​
​ការ​បំបៅ​ដោះកូន គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ម្តាយ​ក្រោយ​ពេល​សម្រាលកូន​រួច ជាពិសេស ការ​សម្រាល​ដោយ​ការវះកាត់​។ អ្នក​គួរតែ​បំបៅ​ដោះ​កូន យ៉ាងហោច​ណាស់​ឲ្យបាន ៦ ខែ ដើម្បី​សុខភាព​ម្តាយ និង​ទារក​។ ការបំ​បៅដោះ ក៏​នឹង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ ដែល​មាន​នៅក្នុង​ក្បាលពោះ​របស់​អ្នក​ផងដែរ​។​

៦ ខែ​ដំបូង គឺ​សំខាន់​ណាស់​
​កុំ​ធ្វើឲ្យ​រាងរ​បស់​អ្នក មិន​អាច​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​ឲ្យសោះ​។ បន្ទាប់​ពី​សម្រាលកូន​រួច ខ្លួនប្រាណ​របស់​អ្នក នៅតែ​មាន​ជាប់​អ័រម៉ូន​ផ្ទៃពោះ នៅក្នុង​ចរន្តឈាម ហើយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​របស់​អ្នក ក៏​ធូរ និង​ទន់ជ្រាយ​ដែរ​។ ប៉ុន្តែ បើ​អ្នក​មិន​ប្រយ័ត្ន ជាតិ​ខ្លាញ់​ទាំងនោះ​នឹង​កក ជា​ហេតុ​ធ្វើឲ្យ​អ្នក ពិបាក​សម្រក​ទម្ងន់​ណាស់​។​

​ខ្សែក្រវាត់​រឹត​ពោះ​
​អ្នក​អាច​មាន​អារម្មណ៍​ថា មិន​ស្រណុក ឬ​មាន​ការឈឺចាប់​បន្តិចបន្តួច ប៉ុន្តែ អ្នក​ត្រូវ​ទ្រាំ​ឲ្យបាន​។ ចូរ​ពាក់​វា​ឲ្យបាន​ច្រើន លើកលែង​តែ​ពេល​ញ៉ាំ​អាហារ ពេល​គេង និង​ពេល​ចូល​បន្ទប់ទឹក​។​

​ហាត់​យូហ្កា Yoga Asanas
​ចំពោះ​អ្នក​ទើប​សម្រាលកូន​រួច គ្មាន​វិធី​ហាត់ប្រាណ​ណា ល្អ​ជាង​យូហ្កា​នេះទេ​។​

​ផឹកទឹក​ឲ្យបាន​ច្រើន​
​ទឹក ជួយ​បង្គ្រប់​សារធាតុ​រាវ ដែល​អ្នក​បាន​បាត់បង់ ហើយ​ទឹក ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​បាន​ផងដែរ​។​

​ម៉ាស្សា​បញ្ចុះ​ជាតិ​ខ្លាញ់​
​ចូរ​ស្វែងរក​កន្លែង​ជំនាញ ដែល​មាន​បទពិសោធន៍​ខាង​ម៉ាស្សា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល​រួច ពី​ព្រោះ​ការ​ម៉ាស្សា​បែបនេះ អាច​មាន​ភាពខុសគ្នា នឹង​ការ​ម៉ាស្សា​ធម្មតា​បន្តិច​។​

​ចំណីអាហារ​
កាត់បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់​ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ដូចជា បន្លែ ផ្លែឈើ និង​សាច់​សុទ្ធ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។