សម្តេច ហ៊ុន សែន៖ ពាក្យអសុរស របស់អ្នកនយោបាយ ផ្តើមចេញពី លោក សម រង្ស៊ី

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ពាក្យអសុរសរបស់អ្នកនយោបាយ ដែលលេចឡើង  នៅពេលនេះ គឺបានផ្តើមចេញពី លោក សម រង្ស៊ី ដែលបានហៅសម្តេចផ្ទាល់ ជាមួយមេដឹកនាំគណបក្សប្រជាជន  កម្ពុជាថា ជា «ចោរលួចជាតិ»។ សម្តេចបានបញ្ជាក់ថា សម្តេច និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា គ្មានប្រវត្តិ   ក្បត់ជាតិ ដូចលោក សម សារី ឪពុករបស់លោក សម រង្ស៊ី នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានអះអាងបែបនេះបន្ទាប់ពី លោក សម រង្ស៊ី ប្រធាន គណបក្សសង្រ្គោះជាតិ ឆ្លើយតបចំពោះ ប្រតិកម្មរបស់សម្តេចដែលធ្វើនៅលើបណ្តាញសង្គម Facebook នៅយប់ មិញ ដោយជំរុញឱ្យអ្នកនយោបាយមានសុជីវធម៌។

នៅក្នុងវីដេអូផ្សាយបន្តផ្ទាល់តាមប្រព័ន្ធ Facebook នៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា  លោកសម រង្ស៊ី ទៅវិញទេ ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរសជាច្រើនដាក់មេដឹកនាំទាំង៣ របស់គណបក្ស ប្រជាជនកម្ពុជា ដូចជាហៅសម្តេច, សម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ថាជា «ចោរលួចជាតិ ហើយអាកណ្តា លនោះខូចជាងគេ» ជាដើម។ សម្តេច បានហៅការសម្តីលោក សម រង្ស៊ី នេះ ទើបជាទង្វើគ្មានសុជីវធម៌។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អ្វីដែលសម្តេចបានហៅ លោក សម រង្ស៊ី ជា «កូនអាក្បត់ជាតិ» គឺគ្រាន់ តែហៅតាមអតីតព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ប៉ុណ្ណោះដោយសារតែព្រះវររាជបិតា បាន ហៅលោក សម សារី ឪពុករបស់លោក សម រង្ស៊ីថា «អាក្បត់ជាតិ»៕

 

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, November 12, 2015

សម្តេច ហ៊ុន សែន៖ ពាក្យអសុរស របស់អ្នកនយោបាយ ផ្តើមចេញពី លោក សម រង្ស៊ី