ការផ្លាស់ប្តូរ​គ្រូបង្វឹក ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ ក្នុង​ក្របខណ្ឌ Premier League

​តាំងពី​ការចាប់ផ្តើម​រដូវ​កាល​ថ្មី ២០១៥-២០១៦ នៃ​ក្របខណ្ឌ Premier League រហូតមកដល់​ខែ​វិ​ច្ឆ​កា​នេះ​មានការ​ផ្លាស់ប្តូរ​គ្រូបង្វឹក​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​លី​ក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​។​

​តួយ៉ាង​កាលពី​ខែតុលា មាន​ក្លិប​បី​នៅ Premier League គឺ Liverpool, Sunderland និង Aston Villa បាន​បញ្ឈប់​អ្នកចាត់ការ​របស់ខ្លួន​ពីមុខ​តំណែង​គ្រូបង្វឹក​ដើម្បី​ផ្លាស់ប្តូរ​គ្រូ​ថ្មី​មក​ជំនួស​តំណែង​វិញ​ដោយសារ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​។​

​ខាងក្រោម​នេះ​ថ្មីៗ​នឹង​បង្ហាញ​លោកអ្នក​អំពី​ការផ្លាស់ប្តូរ​គ្រូបង្វឹក​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​សម្រាប់​ក្រុម​ទាំង​២០​នៃ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស​ដូចតទៅ​៖
-​លោគ Jurgen Klopp មក​ដឹកនាំ Liverpool ដោយ​ជំនួស​តំណែង​លោក Brendan Rodgers នៅ​ថ្ងៃទី​៨​ខែតុលា ២០១៥
-​លោក Remi Garde មក​ដឹកនាំ Aston Villa ដោយ​ជំនួស​តំណែង​លោក Tim Sherwood នៅ​ថ្ងៃទី ២​ខែ វិច្ឆិកា ២០១៥
-​លោក Sam Allardyce មក​ដឹកនាំ Sunderland ដោយ​ជំនួស​តំណែង​លោក Dick Advocaat នៅ​ថ្ងៃ ៩ ខែតុលា ២០១៥
-​លោក Eddie Howe មក​ដឹកនាំ Bournemouth ដោយ​ជំនួស​តំណែង​លោក Paul Groves នៅ​ថ្ងៃទី ១២​ខែតុលា ២០១២
-​លោក Jose Mourinho មក​ដឹកនាំ Chelsea ដោយ​ជំនួស​តំណែង​លោក Rafael Benitez នៅ​ថ្ងៃទី ៣​ខែមិថុនា ២០១៣
-​លោក Alan Pardew មក​ដឹកនាំ Crystal Palace ដោយ​ជំនួស​តំណែង​លោក Neil Warnock នៅ​ថ្ងៃទី ៣​ខែមករា ២០១៥
-​លោក Roberto Martinez មក​ដឹកនាំ Everton ដោយ​ជំនួស​តំណែង​លោក David Moyes​នៅ​ថ្ងៃទី ៥​ខែមិថុនា ២០១៣
-​លោក Claudio Ranieri មក​ដឹកនាំ Leicester City ដោយ​ជំនួស​តំណែង​លោក Nigel Pearson នៅ​ថ្ងៃទី ១៣​ខែកក្កដា ២០១៥
-​លោក Manuel Pellegrini មក​ដឹកនាំ Manchester City ដោយ​ជំនួស​តំណែង​លោក Roberto Mancini​នៅ​ថ្ងៃទី ១៤​ខែមិថុនា ២០១៣
-​លោក Louis van Gaal មក​ដឹកនាំ Manchester United ដោយ​ជំនួស​តំណែង​លោក David Moyes នៅ​ថ្ងៃទី ១៩​ខែ​ឧ​សុភា ២០១៤
-​លោក Steve McClaren មក​ដឹកនាំ Newcastle United ដោយ​ជំនួស​តំណែង​លោក ohn Carver នៅ​ថ្ងៃទី ១០​ខែមិថុនា ២០១៥
-​លោក Alex Neil មក​ដឹកនាំ Norwich City ដោយ​ជំនួស​តំណែង​លោក Neil Adams នៅ​ថ្ងៃទី ៩​ខែមករា ២០១៥
-​លោក Ronald Koeman មក​ដឹកនាំ Southampton ដោយ​ជំនួស​តំណែង​លោក Mauricio Pochettino​នៅ​ថ្ងៃទី ១៦​ខែមិថុនា ២០១៤
-​លោក Mark Hughes មក​ដឹកនាំ Stoke City ដោយ​ជំនួស​តំណែង​លោក Tony Pulis នៅ​ថ្ងៃទី ៣០​ខែឧសភា ២០១៣
-​លោក Garry Monk មក​ដឹកនាំ Swansea City​ដោយ​ជំនួស​តំណែង​លោក Michael Laudrup នៅ​ថ្ងៃទី ៧​ខែឧសភា ២០១៤
-​លោក Mauricio Pochettino មក​ដឹកនាំ Tottenham Hotspur ដោយ​ជំនួស​តំណែង​លោក Tim Sherwood នៅ​ថ្ងៃទី ២៧​ខែឧសភា ២០១៤
-​លោក Quique Sanchez Flores មក​ដឹកនាំ Watford ដោយ​ជំនួស​តំណែង​លោក Slavisa Jokanovic នៅ​ថ្ងៃទី ៥​ខែមិថុនា ២០១៥
-​លោក មក Tony Pulis ដឹកនាំ West Bromwich Albion ដោយ​ជំនួស​តំណែង​លោក Alan Irvine នៅ​ថ្ងៃទី ១​ខែមករា ២០១៥
-​លោក Slaven Bilic មក​ដឹកនាំ West Ham United ដោយ​ជំនួស​តំណែង​លោក Sam Allardyce នៅ​ថ្ងៃទី ៩​ខែមិថុនា ២០១៥
-​លោក Arsene Wenger មក​ដឹកនាំ Arsenal ដោយ​ជំនួស​តំណែង​លោក Bruce Rioch នៅ​ថ្ងៃទី ៣០​ខែកញ្ញា ១៩៩៦

លោក គង់ គាំ លាលែង​ចេញពី​ប្រធាន​គណបក្ស​សមរង្ស៊ី​មែន តែ​ស្ថិតនៅ​ជាទី​ប្រឹក្សា​នៃ​បក្ស​សង្គ្រោះ​ជាតិ​​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​