រថយន្តដឹកកាតុង បើកបុករបងផ្ទះ ប្រជាពលរដ្ឋ សំណាងល្អ មិនមានអ្នករបួស

ភ្នំពេញ៖ រថយន្តដឹកកាតុងមួយគ្រឿង សង្ស័យអ្នកបើករថយន្តងងុយដេក បានជ្រុលទៅបុករបង និងដំបូលផ្ទះរបស់ ប្រជាពលរដ្ ឋបណ្តាលរងការខូចខាត សំណាងល្អមិនមានអ្នករងរបួស។ គ្រោះថ្នាក់ ខាងលើកើតឡើង កាលពីម៉ោង ១៥និង៣០នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវ ២០១១ ក្រុម១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកបើករថយន្តបង្កត្រូវបានគេស្គាល់ថា ឈ្មោះ ស្រស់ អាយុ៣៣ឆ្នាំ ចំណែកអ្នករួមដំណើរទី១ ឈ្មោះ វ៉ែន វល្លិ៍ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករលីសែង និងម្នាក់ទៀតឈ្មោះ ញ៉ឹក ដារ៉ា ភេទប្រុស អាយុ៤០ មុខរបរកម្មករ ទាំងពីរនាក់នេះ ស្នាក់ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម្ចាស់ផ្ទះ មានឈ្មោះ យ៉ែម គឹមថេន ភេទ ស្រី អាយុ៥០ មុខរបរលក់ដូរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2518បានបើកមកក្នុងទិសដៅ ពីលិចទៅកើត ដោយមានគ្នា៣នាក់ ខណះមកដល់ចំណុចខាងលើ ស្រាប់តែបានរ៉េចង្កូត មកខាងស្តាំដៃ ហើយបាន ជ្រុលទៅបុក របងនិងដំបូលផ្ទះប្រជាពលរដ្ ឋតែម្តងប៉ុន្តែមិនមានអ្នករងរបួស ឡើយគ្រាន់តែខូចរថយន្តផ្នែកខាងមុខ។

ប្រភពពីកម្មករដែលរួមដំណើរជាមួយបានអោយដឹងថា មុនពេលកើតហេតុ ពួកខ្លួនបានដឹកកាតុងពេញរថយន្ តចេញពី រោងចក្រ ហាត់តា ដែលមានទីតាំងនៅផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ គោលបំណងយក ទៅទម្លាក់នៅម្តុំរោងចក្រ អ៊ីស៊ឹងនៅម្តុំរង្វង់មូលខេមកូស៊ីធី ដោយបើកតាមចំណុច ខាងលើទិសដៅពីលិចទៅកើត ខណៈកំពុងតែបើកស្រាប់តែ អ្នកបើករថយន្តប្រាប់ថា មានអារម្មណ៍ងងុយដេក មួយសន្ទុះក្រោយមកក៏រេចង្កូតរថយន្ត ទៅបុកទីតាំងខាងលើតែម្តងបណ្តាលអោយបាក់របង និងដំបូលផ្ទះ ប្រជាពលរដ្ឋ ចំណែករថយន្តខ្ទេចមួយកំណាត់ មុខសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែបង្កការភ្ញាក់ផ្អើល។

ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួន បាត់ស្រមោល នៅតែអ្នករួមដំណើរ២នាក់។ក្នុងករណី សមត្ថកិច្ចមូលដ្ឋាន បានចុះទៅអត្តរាគមន៍ ហើយអោយភាគីខាងរថយន្តបង្ក ធ្វើការសម្របសម្រួលជា មួយម្ចាស់ផ្ទះ មួយជំហ៊ានសិនប៉ុន្តែការ ចរចារគ្នាមិនបានត្រូវរ៉ូវគ្នា ឡើយចុងក្រោយសមត្ថកិច្ច បានយករថយន្តបង្ក មករក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បណ្តោះអសន្ន រងចាំដោះស្រាយពេលក្រោយ៕

រថយន្តដឹកកាតុង បើកបុករបងផ្ទះ ប្រជាពលរដ្ឋ សំណាងល្អ មិនមានអ្នករបួស

រថយន្តដឹកកាតុង បើកបុករបងផ្ទះ ប្រជាពលរដ្ឋ សំណាងល្អ មិនមានអ្នករបួស

រថយន្តដឹកកាតុង បើកបុករបងផ្ទះ ប្រជាពលរដ្ឋ សំណាងល្អ មិនមានអ្នករបួស

រថយន្តដឹកកាតុង បើកបុករបងផ្ទះ ប្រជាពលរដ្ឋ សំណាងល្អ មិនមានអ្នករបួស

រថយន្តដឹកកាតុង បើកបុករបងផ្ទះ ប្រជាពលរដ្ឋ សំណាងល្អ មិនមានអ្នករបួស