​តើ​ស៊ុត​ដែល​អ្នក​ញ៉ាំ​ល្អ​ដែរ​ឬទេ​?

​តើ​ស៊ុត​ដែល​អ្នក​ញ៉ាំ​ល្អ​ដែរ​ឬទេ​?

​ស៊ុត​គឺជា​ចំណី​អាហារ​មួយ​ដែល​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព ជាពិសេស​នៅក្នុង​អាហារ​ពេលព្រឹក​។

​ក៏ប៉ុន្តែ​តើ​អ្នកមាន​បាន​ដឹង​ទេ ថា​តើ​ស៊ុត​ដែល​អ្នក​ញ៉ាំ​នេះ បានមក​ពី​មេ​ទា​ឬ​មេមាន់​ដែលមាន​សុខភាព​ល្អ ដែរ​ឬ​អត់​? ព្រោះថា សុខភាព​របស់​មេមាន់​ឬ​មេ​ទា វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​មក​លើ​ស៊ុត​ដែល​វា​ពង​ចេញមក​។​

​របាយការណ៍​មួយ​របស់​ព្រឹត្តប័ត្ត​អុក​ស្វ័ត​(Oxford Journal) បាន​បង្ហាញ​ឱ្យដឹងថា​អត្រា​នៃ​បេតា​ការ៉ូ​តែន​(beta-carotene)​ដែល​មាន​នៅក្នុង​ស៊ុត​អាស្រ័យ​ដោយ​ផ្ទាល់​ទៅ​នឹង​អត្រា​នៃ​បេតា​ការ៉ូតែ​ន​ដែល​មាន​នៅក្នុង​មេមាន់​ឬ​មេ​ទា​។ ចំណែកឯ​ព្រឹត្តប័ត្ត​The Journal of Agricultural Food Chemistry វិញ​បាន​ឱ្យដឹងថា​អត្រា​នៃ​អាស៊ី​ត acide docosahexaénoïque (DHA) ដែល​មាន​នៅក្នុង​ចំណី​របស់​មេ​មាន់​ឬ​មេ​ទា ជា​អ្វី​ដែល​ធ្វើឱ្យ​ស៊ុតមាន​អូ​មេហ្គា​៣​កាន់តែ​ច្រើន​ឡើង​ដែរ​។​

​ដូច្នេះ អ្នក​គួរតែ​រើស​យក​ស៊ុត​ដែល​បានមកពី​មេមាន់​ឬ​មេ​ទា​ដែល​មាន​សុខភាព​ល្អ ដើម្បី​កុំឱ្យ​មាន​ការប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង​។​

​ខាងក្រោម​នេះ​គឺជា​លក្ខណៈ​របស់​ស៊ុត​ដែល​ល្អ​៖

  • ​ស៊ុត​ដែល​បានមក​ពី​មេ​ដែល​មាន​សុខភាព​ល្អ​មាន​សំបក​រឹង
  • ​ស៊ុត​ដែល​បានមក​ពី​មេ​ដែល​មាន​សុខភាព​ល្អ​មាន​សា​ច់មូល​ខាង​ក្នុង​ពណ៌​ទឹកក្រូច មិនមែន​ពណ៌​លឿងខ្ចី​នោះទេ​។ មាន​ពណ៌​កាន់តែ​ក្រមៅ កាន់តែ​ល្អ​។​
  • ​សាច់​មូល​ខាងក្នុង​នោះ​មាន​រាង​មូល​ល្អ និង​ក្រាស់​។​

​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។