៦ រោគ​ប្រឈម បណ្តាលមកពី​អ័រម៉ូន​ភេទស្ត្រី​កើន​

Sanofi

​ប្រសិនបើ​ចង់​ក្លាយជា​ស្រី​ស្អាត រាង​ស្វែ​ល ស្បែក​ភ្លឺ​ថ្លា​ផូរផង់ ត្រូវ​ពឹង​ទៅលើ​ជំនួយ​របស់​អ័រម៉ូន​អេ​ស្ត្រូ​ជេន ប៉ុន្តែ​ប្រសិនបើ​ភ្លេចខ្លួន​ទៅ​ញ៉ាំ​អាហារ​ដែលមាន​ការ​លាយ​ឡំ​អ័រម៉ូន ដូចជា​សាច់សត្វ​ផ្សេងៗ​នោះ​អាចធ្វើឱ្យ​សុភាពនារី​កើត​ភាវៈ​អ័រម៉ូន​អេ​ស្ត្រូ​ជេន​កើន ។ ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា កាលណា​អ័រម៉ូន​អេ​ស្ត្រូ​ជេន​កើន វា​អាច​ប្រឈម​នាំឱ្យ​កើតរោគ​កំណាច​មួយចំនួន​ដូចខាងក្រោម​នេះ ៖

១-​ឈឺ​មួយ​ចំហៀង​ក្បាល ឈឺ​សុដន់ កើត «​មុន​» ឆាប់​ធាត់ (​ងាយ​ឡើង​គីឡូ​) ។
២-​កើត​អាការ​មុន​មក​រដូវ និង ក្រោយ​វ័យ​អស់​រដូវ​អចិន្ត្រៃយ៍ កើត​«​មុន​» ។​
៣-​ប្រឈម​កើតរោគ​ទឹកនោមផ្អែម លើសឈាម និង ថង់​ទឹក​ក្នុង​សុដន់ ។​
៤-​បង្កើន​អត្រា​ប្រឈម​រោគ​ហូរឈាម​ចំពោះ​ស្ត្រី​អាយុ ៥០ ឆ្នាំ​ឡើងទៅ ជាពិសេស​សរសៃឈាម​ខួរក្បាល និងសរសៃឈាម​បេះដូង។​

៥-​បង្កើន​ឱកាស​កើតរោគ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ។​
៦-​អារម្មណ៍ និង តម្រូវការ​ផ្លូវភេទ​ថយចុះ ។​
​បើ​បានដឹង​ដូច្នេះហើយ​ត្រូវ​រក្សា​កម្រិត​អ័រម៉ូន​ភេទ​ស្រី​ឱ្យនៅ​ធម្មតា ដោយ​ការ​ទទួលទាន អាហារ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ៕​ចំ​រ៉ា​
​ ​ ​ ​ ​

Related