ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ពីស្តាំ​ដៃ​មិន​ផុត​ប៉ះ​ដួល​សន្លប់​​នៅ​មុខ​រោងចក្រ​សួ​នវ​ឌ្ឃ​នៈ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​បែកក្បាល​ហូរ​ឈាម​កក្លាក់​សន្លប់​ស្តូកស្តឹង​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​ប៉ះ​រថយន្ត​១​គ្រឿង​ពី​ខាងស្តាំ​ដៃ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​០៥​នាទី​យប់ ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នៅ​បណ្ដា​យ​ផ្លូវ​វេ​ង​ស្រេង ចំណុច​មុខ​រោងចក្រ​សួន​វឌ្ឍនៈ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ពៅ អាយុ​២៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ម្តុំ​ដំបូល​ខៀវ ស្ថិត​ក្នុងភូមិ​ពួ​ល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BK-7499 ទៅ​ប៉ះ​ពី​ខាងស្តាំ​ដៃ​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី ហា​យ​ប្រ៊ិ​ជ ពណ៌​ខៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8826 ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ​ដោយសារ​ផ្លូវ​ចង្អៀត ជន​រង​គ្រោះ​ក៏​បាន​វ៉ា​រថយន្ត​ដែល​នៅ​ខាង​មុខ​ពី​ខាងស្តាំ​ដៃ​តែ​វ៉ា​មិន​ផុត​ក៏​ប៉ះ​នឹង​រថយន្ត​ដួល​បោក​​ក្បាល​នឹង​ថ្នល់​ហូរ​ឈាម​កក្លាក់ និង​សន្លប់​ស្តូកស្តឹង​តែ​ម្តង ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​ចុះ​មក​អន្តរាគមន៍ និង​ទំនាក់ទំនង​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរពេទ្យ ចំណែក​ម្ចាស់​រថយន្ត​និង​រថយន្ត​ក៏​មិន​ចាប់ទោស​អូស​ដំណើរ​ជន​រង​គ្រោះ​អ្វី​ដែរ ដូច្នេះ​សមត្ថកិច្ច​ក៏​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត​ជា​ធម្មតា​ទៅ ៕