បុរស​ម្នាក់​ត្រូវ​ឃុំខ្លួន​ជា​បណ្តោះ​អាស​ន្ត​ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជួន សុរា​សី កាលពី​ល្ងាច​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ត​ដោយ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ស៊ា តុង ហៅ សុខ ផល អាយុ​៤០​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​មាន​ដីការ​របស់​ចៅក្រម កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​នាំ​ជន​ត្រូវ​ចោទ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ព្រលប់​ថ​ថ្ងៃ​ដដែល​៕