ចង់​​​ដឹង​​ទេ​ថា​​ តើ​​កូន​​ក្នុង​​ផ្ទៃ​របស់​​ ឈិន​ សុ​ធា​រី​ ជា​​កូន​​ប្រុស​​ ឬ​​ ​កូន​​ស្រី​​​?​

Sanofi

បើ​គិត​មកដល់ពេលនេះ​អតីត​ពិធី​ការិនី ឈិន សុធា​រី រៀបការ បាន​ប្រមាណ​ជិត​មួយខែ មកហើយ ។​ស្របពេល​ជាមួយគ្នានេះ ស្វាមី​របស់​អ្នកនាង​លោក សុវណ្ណ មករា ក៏បាន​ទទួលស្គាល់ថា ឈិន សុ ធា​រី កំពុងមាន​ផ្ទៃពោះ តែ​លោក​មិនបាន​ដឹងថា ប៉ុន្មាន​ខែ​នោះទេ​។​ ថ្មីៗ​នេះ​មានការ​បង្ហើប​ប្រាប់​ពី​មិត្តភក្តិ​ស្គាល់គ្នា​ជាមួយ​នាង​ថា កូន​ក្នុង​ផ្ទៃ​របស់ ឈិន សុធា​រី​គឺជា​កូនស្រី​។​

​មិនមែន​មានតែ ឈិន សុធា​រី ម្នាក់​ទេ កន្លងមក​មាន​តារា​មួយចំនួន មានកូន​ហើយ ទើប​ពួក គេ​សម្រេចចិត្ត​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ​។​បើតាម​ការ​បង្ហើប​ប្រាប់​ពី​សំណាក់​មិត្ត​ជិតស្និទ្ធ រប ស់ ឈិន សុធា​រី បានអោយដឹងថា តារា​រូបរាង​តូច​ល្អិត​រូបនេះ បានសម្រេច​ចិត្ត​រៀបការ ក្រោយពី នាង​មាន​ទំងន់​ប្រមាណ​ជាង​បី​ខែ ហើយ​កូន​ក្នុង​ផ្ទៃ​របស់​នាង ជា​កូនស្រី​។​នាង​តែងតែ​ទៅតាម​ដាន​សុខ ភាព​តាម​ការកំណត់​របស់​គ្រូពេទ្យ​។​ ទាំង​នាង​និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អប្រសើរ​។​

រូបភាពបានពី i AMR Studio

ជារឿយៗ គេ​តែងតែ​ឃើញ​លោក សុវណ្ណ មករា នាំ​ភរិយា​ថ្មោងថ្មី​របស់លោក​ទៅ​ញ៉ាំ​អាហារ​នៅតាមភោជនីយ ដ្ឋា​ន​នានា ហើយ​មានពេលខ្លះ លោក​ក៏បាន​បណ្តើរ​ភរិយា​ទៅ​ចូលរួម​ក្នុង​ពិធី​រៀប​មង្គលការ​របស់​មិត្តភក្តិ ផងដែរ​។​ដោយសារ​សុខភាព​រប​ស់ ឈិន សុធា​រី មិនមាន​អ្វី​ជា​បញ្ហា​នោះ អ្នក​ទាំងពីរ​មានបំណង​ទៅ​ដើរ កំសាន្ត​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។ សុវណ្ណ មករា បាន​ប្រាប់ថា ដោយសារ​មានកូន ភរិយា​របស់ លោក​បាន​ផ្អាក​ពី​ការងារ​សិល្បៈ​។​ នាង​និង​ប្រឡូក​ការងារ​នេះ​ម្តងទៀត ក្រោយពី​រឹង​ដៃ រឹង​ជើង​។ ​អ្វី ដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ ឈិន សុធា​រី បាន​អះអាងថា នាង​និង​ធ្វើជា​គូ​ស្នេ​ហ៏​គំរូ សម្រាប់​អ្នកសិល្បៈ នាង មិន​ចង់​អោយគេ​និយាយថា អ្នកសិល្បៈ​ស្រលាញ់គ្នា​លឿន​លែងលះគ្នា​ក៏​លឿន​នោះទេ​។​

រូបភាពបានពី i AMR Studio​

កន្លងមក​គេ​នៅចាំ​បាន​ថា ឈិន សុធា​រី​និង សុវណ្ណ មករា តែងតែ​ច្រានចោល​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក ទាំងពីរ តែ​ទីបំផុត​ពួកគេ​បានសម្រេច​ចិត្ត​ចូល​រោងការ កាលពី​ថ្ងៃទី​២២ ខែតុលា នៅ​មជ្ឍមណ្ឌល​ទួលគោក​។ ហើយ​នៅ​ថ្ងៃទី​២៩ ខែតុលា ដដែល អ្នក​ទាំងពីរ​បាន​ទៅ​កាត់​ចំណងដៃ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយមាន ការចូលរួម​ពី​សំណាក់​តារា​ក្នុង​សិល្បៈ​ជា​មិត្តភក្តិ​និង​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​ជាច្រើនរូប​ផងដែរ​ ។​ ចេ​នី​




Related