កម្ពុជា ចាញ់ អាហ្វហ្គានីស្ថាន ៣-០ នៅ​ទឹក​ដី​ប្រទេស​អ៊ីរ៉ង់

កម្ពុជា ចាញ់ អាហ្វហ្គានីស្ថាន ៣-០ នៅ​ទឹក​ដី​ប្រទេស​អ៊ីរ៉ង់

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ មិន​អាច​ទម្លាយ​សំណាញ់​ទី​​របស់​ដៃ​គូ​បាន​ទេ​ ប៉ុន្តែ​អាហ្វហ្គានីស្ថាន បាន​​ទម្លាយ​​សំណាញ់​ទី​​របស់​កម្ពុជា​បាន​១​គ្រាប់​នៅ​តង់​ទី១។ អាហ្វហ្គានីស្ថាន​ព្យាយាម​វាយ​សម្រុក និង​គ្រប់​គ្រង​ការ​ប្រកួត​បាន​ច្រើនជាង និង​មាន​ឱកាស​នាំ​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​កម្ពុជា ប៉ុន្តែ​​រហូត​ដល់​នាទី​ទី​៤៣​ទើប កីឡាករ Mustafa Zazai បាន​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​។ ចំណែក​​កម្ពុជា​ក៏​មាន​ឱកាស​ដែរគឺ​ជាក់​ស្តែង​នៅ​នាទី​ទី​១៧ ប្រាក់ មុន្នីឧត្តម ទទួល​បាន​បាល់​យ៉ាង​ល្អ តែ​មិន​ទាន់​បាន​ស៊ុតផង ខ្សែ​ការពារ​របស់​អាហ្វហ្គានីស្ថាន​ទាត់​ចេញ​ទាន់​ពេល​វេលា។

 

ចំពោះ​ការ​ប្រកួត​នៅ​តង់​ទី​ពីរ ក្រុម​កម្ពុជា​កាន់​តែ​មាន​ទម្រង់​ធ្លាក់​ចុះ​ជាង​តង់​ទី​មួយ ខណៈ​ការ​ព្យាយាម​វាយ​សម្រុក​​គ្មាន​ប្រសិទ្ធភាព បើ​ទោះ​ជា​ដាក់​បញ្ចូល​កីឡាករ​ឆ្នើម​ ចាន់ វឌ្ឍនាកា និង ឃួន ឡាបូរ៉ាវី​​ ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ អាហ្វហ្គានីស្ថាន​កាន់​តែ​គ្រប់​គ្រង​ការ​ប្រកួត​ និង​ស៊ុត​មួយ​លើក​ជា​ពីរ​លើក។ ទី​បំផុត​នៅ​នាទី​៧៩ កីឡាករ Norlla Amiri បាន​បន្ថែម​គ្រាប់​ទី​២​ឲ្យ​អាហ្វហ្គានីស្ថាន​នាំ​មុខ ២-០។ មិន​ត្រឹម​ប៉ុណ្ណោះ អាហ្វហ្គានីស្ថាន​បាន​បន្ថែម​គ្រាប់​ទី​៣​ដោយ​កីឡាករ Khaibar Amani នៅ​​នាទី​ទី​៩០។ ចប់​ការ​ប្រកួត​កម្ពុជា​ចាញ់​អាហ្វហ្គានីស្ថាន ៣-០ ​​នៅ​​ទឹក​ដី​កណ្ដាល​ក្នុង​កីឡដ្ឋានTakhti Stadium ​របស់​ប្រទេស​អ៊ីរ៉ង់​នៃ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​លោក សម្រាប់​តំបន់​អាស៊ី ជុំ​ទី​ពីរ ជើង​ទី​ពីរ៕

 

 

កម្ពុជា ចាញ់ អាហ្វហ្គានីស្ថាន ៣-០ នៅ​ទឹក​ដី​ប្រទេស​អ៊ីរ៉ង់

 

កម្ពុជា ចាញ់ អាហ្វហ្គានីស្ថាន ៣-០ នៅ​ទឹក​ដី​ប្រទេស​អ៊ីរ៉ង់

អត្ថបទ៖ មុន្នី រម្យ