Q&A : តើ​ការជួយ​ខ្លួនឯង​អាច​បង្ក​គ្រោះថ្នាក់​ដែរឬទេ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មាន​អាយុ ២៦ ឆ្នាំ មាន​ស្វាមី​ហើយ ប៉ុន្តែ​គ្រាន់តែ​ពួកយើង​មិនទាន់បាន​រៀបការ​នៅឡើយ ។ ឥឡូវនេះ​ស្វាមី​នាង​ខ្ញុំ​ចេញទៅ​ធ្វើការ​នៅតាម​ខេត្ត​ក៏​មិនសូវ​បាន​ជួបគ្នា ។ តាម​ធម្មតា​ពេល​នៅ​ជាមួយគ្នា​រឿង​សិច​មិន​ដែលមាន​បញ្ហា​អ្វី​ទេ ព្រោះ​យើង​មាន​សេចក្តីសុខ​ស្រួល​ជាមួយគ្នា​រហូត ប៉ុន្តែ​នៅពេល​ត្រូវ​នៅ​ឆ្ងាយ​ពីគ្នា​រឿង​សិច​វា​ជា​បញ្ហា ពោលគឺ​ពេលដែល​នាង​ខ្ញុំ​មាន​ចំណង់​ក៏​តែងតែ​ជួយ​ខ្លួនឯង​រហូត ។

បញ្ហា​នៅត្រង់ថា នៅពេលដែល​នាង​ខ្ញុំ​ជួយ​ខ្លួនឯង ហើយ​មាន​សេចក្តីសុខ​ស្រួល​ក៏​ចេះតែ​ប្រព្រឹត្ត​ញឹកញាប់​ឡើងៗ​រហូត​ទាល់តែ​ទទួល​អារម្មណ៍​ថា ថ្ងៃ​ណា​ដែល​មិនបាន​ជួយ​ខ្លួនឯង​នឹង​កើត​អាការ​មួម៉ៅ អ្វីៗ​ក៏​មើលទៅ​ទាស់ចិត្ត​ទាំងអស់ ។ ឥឡូវនេះ​នាង​ខ្ញុំ​ត្រូវ​ជួយ​ខ្លួនឯង​ជា​មធ្យម​មួយថ្ងៃ ៥-៦ ដង ហើយ​ថ្ងៃ​ខ្លះ​ក៏​ច្រើនជាង​នេះដែរ ធ្វើឱ្យ​នាង​ខ្ញុំ​ព្រួយបារម្ភ ខ្លាចក្រែង​ក្លាយជា​ពួក​ញៀន​សិច ប៉ុន្តែ​ពេល​ស្វាមី​ត្រឡប់​មកហើយ​បាន​មាន​សិច​ជាមួយ​គាត់​រួច​ក៏​លែងមាន​អារម្មណ៍​ជួយ​ខ្លួនឯង ទោះជា​មាន​សិច​ត្រឹម​តែម្តង​ក្នុង​មួយថ្ងៃ​ក៏ដោយ ។

តើ​អារម្មណ៍​បែបនេះ​កើត​ដោយសារ​អ្វី ហើយ​ថា​តើ​វា​អាច​បង្ក​គ្រោះថ្នាក់​ដែរ​ឬ​អត់ ចំពោះ​ការដែល​នាង​ខ្ញុំ​ឧស្សាហ៍​ជួយ​ខ្លួនឯង​បែបនេះ ? ពេលដែល​ជួយ​ខ្លួនឯង នាង​ខ្ញុំ​ប្រើ​ដៃ​ឬក៏​ប្រើ​ឧក​បរ​ណ៍​សិច​មិន គឺ​ដែល​ទៅ​មានអីៗ​ផ្តេសផ្តាស​ជាមួយ​ប្រុស​ណា​ផ្សេង​ទេ ។ បែបនេះ​អាច​ជឿជាក់​បានទេ​ថា​មាន​សុវត្ថិភាព​ពី​ការឆ្លង​រោគ​តាមផ្លូវ​ភេទ​នោះ ?

​ចម្លើយ ៖ រឿង​ជួយ​ខ្លួនឯង​មិនមែនជា​បញ្ហា​ធំ​ទេ បើ​យើង​យល់ច្បាស់​ពី​ការថែទាំ​ខ្លួនឯង​ក៏​មិនមែនជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​អ្វី​ដែរ ។ ដំបូង​យើង​ត្រូវ​ឈ្វេងយល់​ពី​ការជួយ​ខ្លួនឯង​ជាមុនសិន​ការជួយ​ខ្លួនឯង​គឺជា​ការ​តបស្នង​ចំណង់​ផ្លូវភេទ​របស់​ខ្លួនឯង ដែល​ចំណង់​នេះ​ផ្តើមចេញពី​ធម្មជាតិ​នៃ អ័រម៉ូន​ភេទ​ដែលមាន​ក្នុង​រាងកាយ មិន​ចំពោះ​ថា បុរស ឬ ស្ត្រី​ទេ អាចជួយ​ខ្លួនឯងបាន​មិនមែនជា​រឿង​ចម្លែក​ទ្បើ​យ ។

ចំណែកឯ​អ្នក​ជួយ​ខ្លួនឯង ៥-៦ ដង ក្នុង​មួយថ្ងៃ អាច​ដោយសារតែ​ចំណង់​ផ្លូវភេទ​របស់​អ្នកមាន​កម្រិត​ខ្ពស់ ទើប​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចង់​ជួយ​ខ្លួនឯង​ញឹកញាប់​បែបនេះ ។ ការជួយ​ខ្លួនឯង​ម្តងៗ​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍ ប្រសើរឡើង ឬ ដល់​កំពូល​បាន ប៉ុន្តែ​វា​មិនអាច​ជំនួស​អារម្មណ៍​របស់​អ្នក​បាន​ស្មើនឹង​ការដែល​អ្នកមាន​សិច​ជាមួយ​ស្វាមី​ទេ ។ មូលហេតុ​ធ្វើឱ្យ​អ្នក​ចេះតែមាន​អារម្មណ៍​ជួយ​ខ្លួនឯង​ញ្ញឹក​បើ​ធៀប​ទៅនឹង​មាន​សិច​ជាមួយ​ស្វាមី​មិនចាំបាច់​មាន​ច្រើនដង​ទេ ដូច្នេះ​វា​មិនមែនជា​រឿង​ខុស​ប្រក្រតី​អ្វី​ទេ ។

បើ​ក្រឡេក​មក​មើល​រឿង​ប្រឈម​ក្នុង​ការឆ្លង​រោគ​ពី​ការជួយ​ខ្លួនឯង​វិញ ការពិតទៅ​ការជួយ​ខ្លួនឯង​ជា ជម្រើស​ដ៏​ល្អ​បំផុត និង មាន​សុវត្ថិភាព​បំផុត​សម្រាប់​ការ​បន្ធូរ​ចំណង់​ផ្លូវភេទ​ដែល​កើតមានឡើង ប៉ុន្តែ​ក៏ត្រូវ​ចេះ​រក្សា​ភាព​ស្អាត​ឱ្យបាន​ខ្ពស់​ទើប​អាច​ទុកចិត្ត បាន មិន​ធ្វើឱ្យ​អ្នក​កើតរោគ​ផ្លូវភេទ ។ ដូច្នេះ​ឧបករណ៍​សិច​ដែល​អ្នក​យកមកប្រើ​ត្រូវតែ​ថែរក្សា​ឱ្យ ស្អាត​ជានិច្ច ហើយ​ភាព​ស្អាត​របស់​រាងកាយ​ខ្លួនឯង ក៏​ជា​រឿង​សំខាន់ ប៉ុន្តែ​អាច​ទុកចិត្តបាន​ថា​ការជួយ​ខ្លួនឯង​ប្រសើរ​ជាង​ការ​ទៅ​មាន​សិច​ជាមួយ​អ្នកដទៃ​ឆ្ងាយ​ណាស់ ៕


Related