ម៉ូតូស្រដោងរ៉ឺម៉ក ដឹកកញ្ចក់ទ្វារ រេចង្កូតធ្លាក់ ប្រឡាយ តែមិនបង្ក គ្រោះថ្នាក់ ដល់ជីវិត

ភ្នំពេញ៖ ម៉ូតូស្រដោងរ៉ឺម៉ក ដឹកបង្អួចរេចង្កូត ធ្លាក់ចូលប្រឡាយ តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ហេតុការណ៍នេះ កើតឡើតកាលពីពេលាម៉ោង១ នឹង ៤០នាទី ស្ថិតនៅក្នុងភូមិ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមបណ្ដោយផ្លូវវ៉េងស្រេង។

បើតាមប្រពភពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូស្រដោង រ៉ឺម៉កដឹកបង្អួច ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុបានរេចង្កូត ធ្លាក់ចូលប្រឡាយ តែម្ដង។

បើតាមការបញ្ជាក់ពីអ្នករួមដំណើរជាមួយបានប្រាប់អ្នកសារពត៌មានអោយដឹងថា មូលហេតុដែលបណ្ដាល អោយធ្លាក់ប្រឡាយនេះ មកពីតៃកុងមិនសូវចេះបើកនោះទេ។ ក្រោយពេលកើតហេតុទាំងអ្នកបើករថយន្តនិង អ្នករួមដំណើរបាននាំគ្នា លើកអីវ៉ាន់ ដើម្បីយករ៉ឺម៉កចេញពីប្រឡាយ៕