កិច្ចប្រជុំ​កំពូល​ស្តីពី​ជំងឺរបេង​នឹង​ធ្វើ​ឡើង​នៅ​ក្រុង Durban នា​ខែ​កក្កដា ឆ្នាំ​២០១៦

កិច្ចប្រជុំ​កំពូល​ស្តីពី​ជំងឺរបេង​នឹង​ធ្វើ​ឡើង​នៅ​ក្រុង Durban  នា​ខែ​កក្កដា ឆ្នាំ​២០១៦

អ្នក​ជំងឺ​របេង​ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ Chest Disease នៅ​ក្រុង​ Srinagar ប្រទេស​ឥណ្ឌា។ ប្រធាន​សហគមន៍​មេរោគ​អេដស៍​អន្តរជាតិ​(International AIDS Society)លោក​ Chris Beyrer​មានប្រសាសន៍ថា​ ជំងឺ​របេង​ជា​​ជំងឺ​ឆ្លង​មួយ​​ក្នុង​ចំណោម​ជំងឺ​ឆ្លង​ដ៏​ប្រល័យ​បំផុត​​នៅ​លើ​ពិភពលោក។ វ៉ាស៊ីនតោន—

មនុស្ស​ផ្ទុក​មេរោគហ៊ីវ​ (HIV) ​ ដែល​ជា​មេរោគ​ជំងឺ​អេដស៍​ ប្រឈម​មុខ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​របេង។ ហើយ​ជំងឺ​របេង​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​លឿន​ជាង​ជំងឺ​អេដស៍​។ នេះ​ជាមូលហេតុ​មួយ​ដែល​នាំឲ្យ​មាន​ការ​រៀបចំ​សន្និសិទ​ស្តីអំពី​ជំងឺ​របេង​នៅ​ទីក្រុង​ Durban ​ នៃ​អាហ្វ្រិកខាង​ត្បូង​ នៅ​ខែកក្កដា​ខាង​មុខ​នេះ។ ​សន្និសីទ​អំពី​មេរោគរបេង​នៅ​ឆ្នាំ២០១៦​ នឹង​នាំមុខ​សន្និសីទមេរោគអេដស៍​អន្តរជាតិ​លើក​ទី​២១។

ប្រធាន​សហគមន៍​មេរោគ​អេដស៍​អន្តរជាតិ​(International AIDS Society)លោក​ Chris Beyrer​(BUY-rer)​ មានប្រសាសន៍ថា​ ជំងឺ​របេង​ជាជំងឺ​ឆ្លង​មួយក្នុង​ចំណោម​ជំងឺ​ឆ្លង​ដ៏​ប្រល័យ​បំផុតនៅ​លើ​ពិភពលោក។

មេរោគ​របេង​ និង​មេរោគ​អេដស៍​ជា មេរោគ​រាលដាល​ដែល​ទាក់ទង​ស្អិតរមួត​នឹង​គ្នា។ពិតណាស់មេរោគ​របេង​ជា​ ឃាតករ​មួយទៅហើយ​ ប៉ុន្តែ​វា​ក៏​ជា​អ្វី​ដែល​យើង​ហៅ​ថា​ជា ​ជំងឹ​ឆ្លង​ឱកាស​និយម​ចំពោះ​មនុស្ស​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ ហើយ​វា​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មនុស្ស​មាន​ផ្ទុក​មេរោគ​អេដស៍​ស្លាប់។ ប្រមាណ​២៥ភាគរយ​នៃ​ការស្លាប់​របស់​អ្នកជំងឺ​អេដស៍ គឺ​បណ្តាល​មកពីមេរោគ​របេង ដែល​មាន​បន្ថែម​ពី​លើ​មេរោគ​ហ៊ីវ។

លោក Beyrer ជាសាស្រ្តាចារ្យខាងជំងឺរាតត្បាតនៅសាកលវិទ្យាល័យ Johns Hopkins University Bloomberg Schoolផ្នែកសុខភាពសារធារណៈ។ លោកបានពន្យល់ពីមូលហេតុដែលអ្នកមានមេរោគអេដស៍ប្រឈមមុខនឹងហានិភ័យខ្លាំងពីមេរោគរបេង។

ការពិត​ដ៏​អកុសល​មួយ​គឺ​ថា​ មេរោគអេដស៍​ ប្រាកដ​ណាស់បាន​ធ្វើ​អោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ។ ហើយ​នេះ​ជា​មូលហេតុ​ដែល​វាត្រូវ​បានគេ​ហៅ​ថា​ ជា​មេរោគ​ធ្វើឲ្យ​រាងកាយ​មនុស្ស​បាត់បង់​ភាពស៊ាំ។ ​ការធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយនេះ​ មានន័យ​ថា ​មនុស្ស​ដែល​ប្រឈម​នឹង​មេរោគ​របេង​ ​និង​នៅ​តំបន់​មួយ​ចំនួនលើ​ពិភពលោក​ មនុស្ស​ភាគច្រើន​បានប្រឈម​នឹង​មេរោគរបេង​ពេល​នៅកុមារ​ ហើយ​មេរោគ​នោះរបេងសម្ងំ​នៅ​ក្នុង​ខ្លួន​ពួកគេ​ ដួចនេះ​មេរោគ​របេង​អាច​មាន​ដំណើរ​ការ​វិវត្ត​សកម្ម​ឡើងនៅក្នុងខ្លួន​ពួកគេ​ និង​អាច​បង្ក​ឲ្យ​មាន​ការ​ចម្លង​បន្ត​។

លោក​បន្ត​ថា «មេរោគ​អេដស៍​ជា​មេរោគ​រាល​ដាល ហើយ​បង្កើន​ល្បឿន​រាលដាល​របស់​មេរោគ​របេង»។

បញ្ហា​ទី២​ គឺ​ថា​មនុស្ស​មាន​ដំណើរ​ការ​វិវត្ត​លឿន ប្រសិន​បើ​ពួកគេ​ផ្ទុកទាំង​មេរោគ​អេដស៍​ និង​មេរោគ​របេង​ក្នុងពេលតែមួយ។ ពួក​គេ​មាន​ទំនោរ​នឹងមាន​មេរោគ​របេង​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ មិន​ត្រឹមតែ​នៅក្នុង​សួតទេ។ ហើយ​ អ្វីដែល​អភ័ព្វ​នោះ​គឺ​ ពួកគេ​មាន​ទំនោរ​នឹង​ស្លាប់​ដោយសារ​ជំងឺ​របេង។

សន្និសីទ​របេង​២០១៦​ គឺ​ព្រឹត្តិការណ៍ដែល​មានរយៈពេល​ពីរថ្ងៃ​ ហើយ​ដែល​បន្ត​ដោយ​សន្និសីទ​អេដស៍​២០១៦​នៅ​ទីក្រុង​ Durban​។ សន្និសីទ​មេរោគ​អេដស៍​ត្រូវបាន​ធ្វើ​ឡើង​លើកចុង​ក្រោយ​នៅ​ទីក្រុង​ Durban ​នៅឆ្នាំ២០០០។ វាជា​លើកដំបូង​ដែល​កិច្ចប្រជុំ​នេះ​ ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ ហើយ​ក៏​ជាលើក​ដំបូង​ដែល​ការ​ជួបជុំ​នេះ​ ផ្តោត​ទៅលើ​ការប៉ះពាល់​ទៅលើ​សង្គម​ និង​សេដ្ឋកិច្ច​ ជាជាង​ទៅលើ​ផ្នែក​វិទ្យាសាស្រ្ត។

លោក​ Beyrer ​ និយាយថា​ ការ​ព្យាបាល​អ្នក​មាន​មេរោគអេដស៍​ និង​បង្ការ​ការចម្លង​ថ្មី​ គឺ​«គន្លឺះ​សម្រាប់​គ្រប់គ្រង​មេរោគ​របេង»។

នោះ​គឺ​ជា​ហេតុផល​មួយ​ដែល​យើង​យល់ថា​សន្និសីទ​នេះ​មាន​សារៈសំខាន់​ ដោយ​ការ​ត្រឡប់​មក​ទ្វីប​អាហ្វ្រិក​វិញ​បន្ទាប់​ពី​រយៈពេល​១៦ឆ្នាំ​ ដើម្បី​លើកឡើង​អំពី​ទំនាក់​ទំនង​រវាង​មេរោគ​របេង​ និង​មេរោគអេដស៍។

មេរោគ​របេង​មាន​ជាច្រើន​ប្រភេទ ដែលក្នុង​នោះ​រួម​មាន​ទាំងប្រភេទ​ដែល​ស៊ាំ​នឹង​ការ​ព្យាបាល។ ពួកវា​ គឺ​មេរោគ​របេង​ដែល​ស៊ាំ​នឹង​ឱសថ​ច្រើន​យ៉ាង ហើយ​ស៊ាំ​ខ្លាំង​ទៅ​នឹង​ឱសថ​ព្យាបាល​រោគ​របេង។ ការ​ព្យាបាល​អាច​មាន​រយៈពេល​យូរ​ មាន​ការ​លំបាក​ខ្លាំង​ ហើយ​អាច​នឹង​មិន​មាន​ភាព​ជោគជ័យ។

នៅ​ក្នុង​ចំណោម​អ្នកជំងឺ​របេង​ ៩លាន​នាក់ មួយ​ចំនួន​នៃ​ពួក​គេ​ ដែល​មាន​ប្រមាណ​កន្លះ​លាន​នាក់​មាន​ជំងឺ​របេងដែល​ស៊ាំ​ទៅ​នឹង​ថ្នាំ​ព្យា​បាល​ច្រើន​យ៉ាង។

ជំងឺ​របេង​ស៊ាំទៅ​នឹង​ឱសថ​របេង​ខ្លាំង​ ដែល​ស៊ាំ​នឹងសឹង​តែឱសថ​ទាំងអស់​ដែល​យើង​មាន​ កើត​មាន​នៅ​ក្នុង​អាហ្រ្វិក​ខាងត្បូង​ បើទោះបី​ជា​គេ​ឃើញ​ករណី​កើតឡើង​នៅកន្លែង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ក៏​ដោយ​ នៅ​ក្នុង​ករណីមនុស្ស​ផ្ទុក​មេរោគ​អេដស៍​ និង​មេរោគ​របេង។ដូច្នេះ​ហើយ​ វា​ជា​បញ្ហា​ដែល​គួរឲ្យ​បារម្ភ​មួយ។

លោក​សាស្រា្តចារ្យ​ Beyrer ​ និយាយថា​ ដើម្បី​ដោះស្រាយ​បញ្ហាមេរោគ​អេដស៍​/មេរោគ​របេង​ វានឹង​ត្រូវការ​ធនធាន​ជាច្រើន​នៅ​ខណៈ​ដែល​ថវិកា​មានកំណត់​។

សន្និសីទ​អេដស៍​២០១៦​ បាន​ត្រឡប់​មក​ទីក្រុង​ Durban ​បន្ទាប់​ពី​រយៈពេល​១៦ឆ្នាំ​ក្រោម​ប្រធានបទ​«ការ​ទទួល​បាន​ការ​គាំពារ ​សមភាព​ និង ​សិទ្ធិក្នុងពេលបច្ចុប្បន្ន»។ ​នៅឆ្នាំ២០០០​ ​អាហ្រ្វិច​ខាងត្បូង​មាន​ស្ថានភាព​ផ្សេង​ពី​នេះ​។ នា​គ្រា​នោះ លោក​ប្រធានាធិបតី​ Thabo Mbeki ​បដិសេធក្នុងការ​និយាយថា ​មេរោគ​ហ៊ីវ​ជា​ដើម​ហេតុ​បង្ករ​អោយ​មាន​ជំងឺ​អេសដ៍។ ក្រុម​មន្រ្តី​សុខាភិបាល​ និង​សកម្មជន​និយាយថា​ គោល​ជំហរ​បែបនោះ​របស់​លោក​បាន​ពន្យា​ការព្យាបាល​ប្រភេទ​វីរុស​ដែល​ចម្លង​សរីរាង្គ​កោសិកាក្នុង​រាងកាយនៅ​ប្រទេស​នេះ​អស់​ជាច្រើន​ឆ្នាំ៕

ប្រែស​ម្រួល​ដោយ​ វិញ ​សុជាតា