លោក ស ខេង​៖ ការដឹកនាំ​រដ្ឋាភិបាល​ជា​វិញ្ញាសា​ថ្មី​មួយ​របស់​បក្ស​លោកស្រី ស៊ូ​ជី​

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​និយាយថា លោក​កំពុង​តាមដាន​ការវិវត្តន៍ ស្ថានការណ៍​នយោបាយ​ប្រទេស​មី​យ៉ាន់​ម៉ា ស្របពេល​គណបក្សប្រឆាំង​លោកស្រី អ៊ុង សាន​ស៊ូ​ជី ទទួលបាន​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ភ្លូកទឹកភ្លូកដី​។​

​លោក​ថ្លែង ក្នុង​បាឋកថា​ស្តីពី​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កំណែទម្រង់​ការបោះឆ្នោត និង ការរក្សាសន្តិសុខ​ក្នុងសម័យ​បោះឆ្នោត នា​ថ្ងៃទី​១២ វិច្ឆិកា​នេះ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ថា បើ​គណបក្សប្រឆាំង​រប​ស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ពិតជា​ឡើងកាន់​អំណាច​ពិតមែន​នោះ វា​ជា​វិញ្ញាសារ​ថ្មី​មួយ សម្រាប់​គណបក្សប្រឆាំង​ដែល​នឹង​ឈានទៅ​ដឹកនាំ និង​គ្រប់គ្រង​ប្រទេស តាម​ការសន្យា​របស់​ពួកគេ​។ ចំពោះ​លោក ស ខេង ការឡើង​កាន់អំណាចរ​បស់​លោកស្រី ស៊ូ​ជូ គឺ​មិនមែនជា​រឿង​សាមញ្ញ​ពេក​នោះទេ ដែល​បក្សប្រឆាំង​ត្រូវធ្វើ​តាម​អ្វីដែល​ខ្លួន បាន​សន្យា​ប្រជាជន​មុន​ការបោះឆ្នោត​នោះ​។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​នឹង​បន្ត​តាមដាន​សភាពការណ៍​នៅ​ភូមា​បន្តទៀត ថា​តើ​វិវត្តន៍​ចុងក្រោយ​យ៉ាងដូចម្តេច​? ប៉ុន្តែ​យើង​អាច​សន្ម​ត់បា​ន​ថា គណបក្ស អ៊ុង សាន​ស៊ូ​ជី ឈ្នះ​ហើយ​។ ប៉ុន្តែ សួរថា តើ​គាត់​អាចធ្វើ បាន​? ឈ្នះឆ្នោត​វា​ជាមួយ តែ​ការដឹកនាំ ការគ្រប់គ្រង​ប្រទេសជាតិ វា​ជា​វិញ្ញាសារ​ថ្មី​សម្រាប់​គណបក្ស​នោះ មិនមែនជា​រឿង​សាមញ្ញ​ទេ ពីព្រោះ ជាធម្មតា​ទេ បក្សប្រឆាំង​នៅ​ប្រទេស​ណាក៏ដោយ គឺ​គាត់​និយាយ​មិន​ភ្ជាប់​នឹង​ការទទួលខុសត្រូវ​ទេ​។ និយាយ​ធ្វើ​ម៉េច ដើម្បី​រក​ចំណេញ នេះ​ជា​រឿង​ធម្មតា​ទេ មិនមែន​ថា នៅក្នុង​ប្រទេស​កម្ពុជា ឬ​ប្រទេស​ណា​ទេ គឺ​និយាយ​ជាទូទៅ​។ ប៉ុន្តែ​ដល់ពេល​ដឹកនាំ គ្រប់គ្រង​ប្រទេសជាតិ​នោះ និយាយ​ម៉េច​ត្រូវធ្វើ​ចឹ​ង គឺ​មិនអាច​និយាយ​ចោល​បានទេ​។ ឥឡូវ​មាន កិច្ច​សន្យាថា ធានា​ឲ្យ​មាន ការឈប់​បាញ់ ព្រោះ​នៅ​ភូមា មាន​ក្រុម​ឧទ្ទាម​ដែល​នៅ​ប្រឆាំង​រដ្ឋាភិបាល​នៅឡើយ កម្លាំង​កងទ័ព​រាប់ពាន់ រាប់ម៉ឺន​នាក់​ដែរនោះ មិនតិច​ឯណា​»៕


លោក គង់ គាំ លាលែង​ចេញពី​ប្រធាន​គណបក្ស​សមរង្ស៊ី​មែន តែ​ស្ថិតនៅ​ជាទី​ប្រឹក្សា​នៃ​បក្ស​សង្គ្រោះ​ជាតិ​​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​