ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤១) អេមី​អាច​ជាប់​ក្នុង​រាត្រី​ម៉ូដ​សូត្រ​ទេ​?

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤១) អេមី​អាច​ជាប់​ក្នុង​រាត្រី​ម៉ូដ​សូត្រ​ទេ​?

ភាគ​ទី​៤១​

ដល់​វេន​របស់​អេមី​ដែល​ជា​បេក្ខជន​ទី​៤ ស្នូរ​ទះ​ដៃ​ចាប់ផ្ដើម​កងរំពង​​លើស​លុប​ពី​លើ​សំឡេង​គាំទ្រ​សម្រាប់​បេក្ខជន ​បី​នាក់​មុន។ ម៉ូដ​រ៉ូប​សូត្រ​របស់​គេ​វែង​អន្លាយ​ទន់​ល្មើយ​ស្រោប​លើ​រាងកាយ​អ្នក​បង្ហាញ ​ម៉ូដ​ ជា​ប្រភេទ​សូត្រ​ពណ៌​ទឹក​បាយ​ថ្លា​ អម​ជាមួយ​នឹង​កន្ទុយ​ក្ងោក​ធម្មជាតិ​បិទ​លម្អ​នៅ​ជាយ​សំពត់​ ធ្វើ​ឱ្យ​រូប​ភាព​ទាំង​ស្រុង​របស់​ឈុត​នេះ​​ប្រៀប​ដូច​ជា​ហង្ស​ធំ​មួយ​​ កំពុង​ពត់​ពេន​បង្អួត​សម្រស់​គួរ​ឱ្យ​ភ្លឺ​ភ្នែក។ ស្រទន់​រំភើប​ចិត្ត​ណាស់​ នាង​ដឹង​ច្បាស់​ថា អេមី​នឹង​សម្រេច​ក្ដី​ប្រាថ្នា​នៅ​ក្នុង​ជីវិត​គេ​ត្រឹម​យប់​នេះ​តែ​ម្ដង​ ព្រោះ​តែ​ស្នាដៃ​រចនា​របស់​គេ​មើល​ពី​ខាង​ក្រៅ​ទៅ​ សាមញ្ញ​មិន​ស្មុគស្មាញ​ មិន​ស្អេកស្កះ​ ប៉ុន្តែ​អាច​ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​រាងកាយ​ដ៏​មាន​អំណាច​មួយ​ដ៏​អាថ៌កំបាំង​ សម្រាប់​គ្រប់​គ្នា​ដែល​បាន​ពាក់​ឈុត​នេះ។

ជាមួយ​នឹង​ពាក្យ​ខ្សឹបខ្សៀវ​សរសើរ​ជុំ​ទិស​ នាង​លួច​គិត​ក្នុង​ចិត្ត​ម្នាក់​​ឯង​ទាំង​អរ​រំភើប​ជំនួស​មិត្ត។
«អេមី! ​ឯង​សម​ណាស់​ជា​កំពូល​អ្នក​ឌីហ្សាញ​ប្រចាំ​ប្រទេស!​ ឯង​ពិត​ជា​ក្ដី​សង្ឃឹម​ក្នុង​ការ​នាំ​យក​សូត្រ​ខ្មែរ​ទៅ​ប្រជែង​ជាមួយ​កំពូល ​Fashion​ ដទៃ​ទៀត​លើ​ឆាក​អន្តជាតិ!»
កំពុង​តែ​គិត​ដូច្នេះ​ ស្រាប់តែ​បេក្ខភាព​ទី​៥​បាន​បង្ហាញ​ខ្លួន​លើ​ឆាក។ នាង​ឡើង​ទៅ​ជាមួយ​ម្ដាយ​របស់​នាង​ មើល​ទៅ​មិន​សម​ថា​ជា​មនុស្ស​ពិការ​ភ្នែក​ ប៉ុន្តែ​បើ​នាង​ពិត​ជា​មើល​ឃើញ​ នាង​ពិត​ជា​ឡើង​ទៅ​តែ​ម្នាក់​ឯង​​ដូច​អ្នក​មុន​ៗ​មិន​ខាន។

ចិត្ត​ស្រទន់​ចាប់​ផ្ដើម​ស្រយុតស្រយង់​ ពេល​ឃើញ​ក្មេង​ស្រី​ឈ្មោះ​ធីតា​នេះ​ នាង​ហាក់​មាន​អារម្មណ៍​ជា​ស្រេច​ហើយ​ថា ការ​បូជា ​និង​ពលីកម្ម​អាជីព​របស់​យុវវ័យ​ម្នាក់​នេះ​​នឹង​ក្លាយ​ទៅ​ជា​អសារ​បង់ នៅ​ពេល​ដែល​នាង​តូច​គ្មាន​សំណាង​បាន​លើក​ពាន​នៅ​យប់​នេះ។ ប៉ុន្តែ​អ្វីៗ​ផ្លាស់ប្ដូរ​នៅ​ពេល​ស្នាដៃ​របស់​ក្មេង​ស្រី​ត្រូវ​បាន​បង្ហាញ ​ចេញ​មក ​ដោយ​នារី​ម៉ូដែល​ចុង​ក្រោយ​បង្អស់…

 

ចុចអានភាគទី៤១ទាំងស្រុង!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤១) អេមី​អាច​ជាប់​ក្នុង​រាត្រី​ម៉ូដ​សូត្រ​ទេ​?

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ