តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​


តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​

ការ​បរិច្ចាគ​ប្រាក់​ទៅ​កាន់​​ពិធី​សប្បុរសធម៌​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​​មនុស្ស​ម្នាក់​​ៗ​គួរ​តែ​ធ្វើ។ វា​កាន់​តែ​ពិសេស​ថែម​ទៀត​​នៅ​ពេល​ដែល​តារា​ល្បីឈ្មោះ​​មាន​ចិត្ត​ជួយ​ក្នុង​ការ​បរិច្ចាគ​​ដោយ​មិន​ចង់​បាន​អ្វី​មក​វិញ។ ខាង​ក្រោម​ជា​តារា​៨​រូប​ដែល​បាន​ចំណាយ​ពេលវេលា​ ទឹក​ប្រាក់​ដ៏​ច្រើន​ជួយ​មនុស្ស​ជុំវិញ​ពិភពលោក៖

 

១. Taylor Swift

 

តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​

 

តារា​ចម្រៀង​ប៉ុប​រូប​នេះ​គឺ​ជា​តារា​មួយ​រូប​​ដែល​រក​ចំណូល​បាន​ច្រើន​ពី​វិស័យ​សិល្បៈ​ក្នុង​ពិភពលោក។ Taylor​ធ្លាប់​បាន​បរិច្ចាគ​ប្រាក់​ទៅ​កាន់​អង្គការ​ UNICEF , អង្គការ​​ផ្ដល់​ចំណីអាហារ​ Feeding America ​, កាកបាទក្រហម​និង​ផ្ដល់​​ប្រាក់​ទាំង​អស់​​ដែល​ទទួល​បាន​ពី​បទ​ចម្រៀង “Welcome To New York “​ ប្រមាណ ៥០ ០០០ដុល្លារ​ទៅ​សាលា​រដ្ឋ​នៅ​ទី​ក្រុង​ញីវយ៉ក។

 

២. Matt Damon

 

តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​

 

តារា​សម្ដែង​​នេះ​បាន​សម្រេច​ចិត្ត​​ជួយ​ពិភពលោក​ក្នុង​ការផ្គត់ផ្គង់​ទឹក​ស្អាត។ នៅ​មាន​មនុស្ស​ជា​ច្រើន​នៅ​លើ​ផែនដី​មិន​ទាន់​ទទួល​បាន​ទឹក​ស្អាត​ ដូច្នេះ Mattក៏​បាន​ចូលរួម​ជាមួយ​អង្គការ​ទឹក​។ គោល​បំណង​របស់​លោក​ចង់​ប្ដូរ​ស្ថានភាព​លំបាក​និង​ជួយ​​ប្រជាជន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​​ដែល​កំពុង​ត្រូវ​ការ​ទឹក​ស្អាត។

 

៣. Olivia Wilde

 

តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​

 

​​​​​​ Olivia ចាប់​ផ្ដើម​ចូល​សិល្បៈ​​ជា​តារា​សម្ដែង​តាំង​ពី​អាយុ​១៩​ឆ្នាំ​ និង​បាន​សម្លឹង​មើល​​ប្រភព​ខាង​ក្រៅ​​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំ​បាច់​ជា​ច្រើន។ តារា​ស្រី​វ័យ​៣១​ឆ្នាំ​​បាន​ចូលរួម​ជាមួយ​អង្គការ​ Artists For Peace & Justice ​កាល​ពី​ឆ្នាំ​២០០៩ និង​បាន​ជួយ​កុមារ​​នៅ​ប្រទេស​ហៃទី​ដើម្បី​ទទួល​បាន​​ការ​អប់រំ ទឹក​និង​អាហារ។

 

៤.Beyonce

 

តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​

 

Beyonce ជា​តារា​ដែល​មាន​សកម្មភាព​ជួយ​មនុស្ស​​​ច្រើន។ ជាក់​ស្ដែង​​នាង​មិន​រួញរា​ឡើង​ក្នុង​ការ​ផ្សព្វផ្សាយ​​កម្មវិធី​បរិច្ចាគ​​ផ្សេង​ៗ។ ប្រពន្ធ​របស់ Jay Z រូប​នេះ​បាន​បរិច្ចាគ​​១​ដុល្លារ​​ពី​គ្រប់​សំបុត្រ​ដែល​​លក់​ក្នុង​ការ​ប្រគំតន្ត្រី​របស់​នាង​ទៅ​កាន់​កម្មវិធី​សប្បុរសធម៌​។ នាង​បាន​បង្កើត​មូលនិធិ​​ក្នុង​រដ្ឋ Houston និង Texas ជាមួយ​តារា​សម្ដែង Salma Hayek ​, បង្កើត​អង្គការ Chimes For Change​និង​អង្គការ​អនឡាញ​មួយ​ ដើម្បី​ជួយ​​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក។

 

៥.​Emma Watson

 

តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​

 

តារា​​សម្ដែង​វ័យ​ក្មេង​ក្នុង​រឿង “Harry Potter” បាន​សួរ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ដែល​ចង់​ទិញ​កាដូ​ថ្ងៃ​ខួប​កំណើត​របស់​នាង​ ដើម្បី​យក​ប្រាក់​ជួយ​អ្នក​ដែលខ្វះខាត។ ​Emma ក៏​ជា​ជួយ​ជ្រោមជ្រែង​ដ៏​ល្អ​ម្នាក់​ក្នុង​អង្គការ​ UNICEF, ធ្លាប់​ជា​ទូត​សុឆន្ទៈ​​របស់​អង្គការ​សហប្រជាជាតិ​​និង​បង្កើត​អង្គការ HeForShe ​​​ក្នុង​ការ​ផ្សព្វផ្សាយ​សិទ្ធ​ស្មើ​គ្នា​បុរស​និង​នារី។​

 

៦. John Cena

 

តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​

 

អ្នក​កីឡាកាស​និង​តារា​សម្ដែងJohn Cena​ គឺ​អ្នក​ជួយ​ដ៏​ខ្លាំងក្លា​នៃ​​អង្គ​ការ​ជួយ​ព្យាបាល​ជំងឺ​កុមារ Make-A-Wish ។ កាល​ពី​ឆ្នាំ​២០១៤ លោក​បាន​ផ្ដល់​ការ​ជំនួយ​ក្នុង​អង្គការ​មួយ​នេះ​​ប្រមាណ​ជា​៤០០​សំណូមពរ​ពី​កុមារ​ដែល​មាន​ជំងឺ។

 

៧. Angelina Jolieនិង Brad Pitt

 

តារា​ល្បី​៨​រូប​​ដែល​សកម្ម​​ក្នុង​ការ​​​បរិច្ចាគ​ដល់​ជនរងគ្រោះ​ក្នុង​ពិភពលោក​

 

នរណា​ក៏​ដឹង​ថា​តារា​សម្ដែង​ប្ដី​ប្រពន្ធ​លំដាប់​A អាមេរិក​ទាំង​២​សកម្ម​ក្នុង​ការងារ​សប្បុរសធម៌។ ជាមួយ​នឹង​កូន​បង្កើត​៣​នាក់​និង​កូន​ចិញ្ចឹម​៣​នាក់​មក​ពី​ប្រទេស​កម្ពុជា អេត្យូពី​និង​វៀតណាម គ្រួសារ​នេះ​​បាន​ក្លាយ​ជា​គ្រួសារ​ចម្រុះ​មួយ​ក្នុង​ Hollywood និង​ពិភពលោក។ តារា​ទាំង​ពីរ​ក៏​​មាន​សកម្មភាព​ខ្លាំង​ក្នុង​កិច្ចការ​សិទ្ធ​មនុស្ស​​និង​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​មាន​សង្គ្រាម​ជា​ច្រើន​​ដើម្បី​សាបព្រោះ​សន្តិភាព៕ ​​​​​​

 

ចុចអាន៖តារា​ចម្រៀង​ស្រី​ទាំង​១០​រូប ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ឆ្នាំ​២០១៥

​​​​​

ប្រែសម្រូល៖ ហេង សុធារិទ្ធិ
ប្រភព៖​walletgroove