​ព្រឹក​នេះ​មើល​ប្រជាពលរដ្ឋ​លក់​បន្លែ​មុខ​រូប​សំណាក​សម្ដេច​តា​សីហនុ​

​ព្រឹក​នេះ​មើល​ប្រជាពលរដ្ឋ​លក់​បន្លែ​មុខ​រូប​សំណាក​សម្ដេច​តា​សីហនុ​

 

​​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​តូច​​បាន​យក​បន្លែ​មក​លក់​នៅ​ក្បែ​សួន​ច្បា​​​ម្ដុំ​មុខ​រូប​សំណាក​សម្ដេច​តា ​សីហនុ​ ជា​រៀង​រាល់​ព្រឹក។

 

​ព្រឹក​នេះ​មើល​ប្រជាពលរដ្ឋ​លក់​បន្លែ​មុខ​រូប​សំណាក​សម្ដេច​តា​សីហនុ​

សកម្ម​ភាព​លក់​បន្លែ​នៅ​ម្ដុំ​មុខ​រូប​សំណាក​សម្ដេច​តា​ សីហនុ​

 

​​តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប​សុំ​មិន​បញ្ចេញ​ឈ្មោះ​​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​លក់​បន្លែ និង​ផ្លែ​ឈឺ​​ទាំង​អស់​ភាគ​ច្រើន​លក់​ត្រឹម​ម៉ោង​ប្រហែល​៧​ព្រឹក​ទើប​ត្រឡប់​ទៅ​លក់​នៅ​​ផ្សា​របស់​ពួក​គេ​វិញ។ អ្នក​ទិញ​ភាគ​ច្រើន​​សុទ្ធ​​តែ​ជា​អ្នក​ដែល​មក​ហាត់​ប្រាណ​នៅ​ទី​នោះ​។ សម្រាប់​ចំណូល​វិញ​ហាក់​លក់​ដាច់​បាន​ច្រើន​គ្រាន់​បើ​។

 

​ចំណែក​អ្នក​លក់​សណ្ដែក​ដី​​ និង​គ្រាប់​ឈូក​ស្ងោរ​​នៅ​ទី​នោះ​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពួក​គាត់​លក់​គ្មាន​បាន​លុយ​ប៉ុន្មាន​ទេ​​ព្រោះ​លក់​បាន​ត្រឹម​ម៉ោង​ជាង​ ៦​ព្រឹក​ ឬ​ម៉ោង​៧​នឹង​ត្រឡប់​ទៅ​វិញ​ហើយ​ ពី​ព្រោះ​ខ្លាច​មាន​សន្តិសុខ​មក​ដេញ​។ ពួក​គេ​ត្រូវ​ងើប​មក​​រៀប​ចំ​លក់​នៅ​ទីនេះ​តាំង​ពី​ម៉ោង​ប្រហែល ៥​ជិត​ភ្លឺ​។ អ្នក​លក់​បន្លែ​ផ្លែ​ឈឺ​ទាំង​អស់​ នឹង​​មិន​បាន​លក់​នៅ​ទី​នេះ​បន្ត​ទៀត​បន្ទាប់​ពី​អ្នក​សាង​សង់​សូន​ធ្វើ​រួច​រាល់៕

 

​ព្រឹក​នេះ​មើល​ប្រជាពលរដ្ឋ​លក់​បន្លែ​មុខ​រូប​សំណាក​សម្ដេច​តា​សីហនុ​

 

​ព្រឹក​នេះ​មើល​ប្រជាពលរដ្ឋ​លក់​បន្លែ​មុខ​រូប​សំណាក​សម្ដេច​តា​សីហនុ​

 

​ព្រឹក​នេះ​មើល​ប្រជាពលរដ្ឋ​លក់​បន្លែ​មុខ​រូប​សំណាក​សម្ដេច​តា​សីហនុ​

 

​ព្រឹក​នេះ​មើល​ប្រជាពលរដ្ឋ​លក់​បន្លែ​មុខ​រូប​សំណាក​សម្ដេច​តា​សីហនុ​

 

​ព្រឹក​នេះ​មើល​ប្រជាពលរដ្ឋ​លក់​បន្លែ​មុខ​រូប​សំណាក​សម្ដេច​តា​សីហនុ​

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​​​