ក្រុមការងារ ថ្នាក់ជាតិ ផ្សព្វផ្សាយសារ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ មានធ្វើពិធីផ្សព្វផ្សាយសារ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ជូនដល់ថ្នាក់ដឹកនាំភូមិ-ឃុំ-ស្រុក-ខេត្តនៅ បរិវេណមន្ទីរ ស្រុកអង្គស្នួល ក្រោមអធិបតីភាព  លោក  សុខ ចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះស្រុកអង្គស្នួល និង លោក បណ្ឌិត រស់ វណ្ណា ប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកប្រធានអគ្គនាយកភ្នាក់ងារ កម្ពុជានាវាចរ(កាំសាប)និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពី អស់លោក-លោកស្រីគណពង្រឹងមូលដ្ឋានស្រុក-ឃុំ- គណអភិបាលស្រុក-ក្រុម ប្រឹក្សាស្រុក -លោក- លោកស្រី មេឃុំ និង កងកម្លាំងទាំង៣ប្រភេទ -ស្មៀនគ្រប់ឃុំ-មេភូមិគ្រប់ឃុំ និងមន្រ្តី ការិយាល័យជុំវិញស្រុក សរុបចំនួន 587 នាក់។

ក្រោយពីស្តាប់របាយការណ៌ស្វាគមន៌របស់គណៈចាត់តាំងកម្មវិធី រួចមក លោកបណ្ឌិត រស់ វណ្ណា បានមាន ប្រសាសន៌ណែនាំ និងសំណូមពរ ដល់មន្រ្តី ស្រុក ឃុំ និង ភូមិកុំឲ្យ ភ្លេច នូវប្រសាសន៏របស់ សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីគឺ៖ ត្រូវងូតទឹក, ដុសក្អែល, ឆ្លុះកញ្ជក់, ព្យាបាលនិង មើលខ្លួនឯងឲ្យបានច្បាស់ និង ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការបំពេញការងារ រដ្ឋបាលបំរើជូនប្រជាជន ត្រូវធ្វើបុរេសកម្មលើការងារ  ពោលគឺរាល់ ការងារត្រូវគិតទុកជាមុន ដូច្នេះត្រូវធ្វើអ្វីៗឲ្យបានមុនបញ្ហាដែលកើតឡើង ក្នុងនោះមានការបំរើសេវា សាធារណៈជូនដល់ប្រជាជនព្រោះប្រជាជនដែលគាត់ចង់បាន  គឹ ឆាប់រហ័សនិងថ្លៃសេវាថោក ហើយ ទាន់ពេលវេលា និងគ្មានតំលៃបន្ថែម។ដូចនេះដើម្បីឲ្យសេវាលឿនត្រូវមានចំណាត់ការ ដោយបែងចែក ការងារនិងផ្តល់អំណាចឲ្យអ្នកបន្ទាប់បន្តនិរន្តរភាពការងារ។

រាល់បញ្ហាត្រូវដោះស្រាយដោយកុំបង្អង់យូរដូចជា៖ រាល់សំណូមពរផ្សេងៗ និងសំណូមពរតាមវេទិការ វេទិការធារណៈ ត្រូវដោះស្រាយសំណូមពរ ឬ បញ្ហាទាំងនោះភ្លាមៗក្រោយពីវេទិការធារណៈបានបញ្ចប់។ សូមកុំទុករហូតដល់មានវេទិការលើកក្រោយហើយនៅមិនទាន់បានដោះស្រាយ និងត្រូវបានលើក បញ្ហាដដែលៗមកទៀត ។

ជាពិសេសលោកបណ្ឌិតរស់ វណ្ណាបានជូនជាគំនិតដោយមិនចង៉អោយប្រជាជន ខាតពេលវេលា គួរតែមន្ទីរ ស្រុករៀបចំបែបបទរដ្ឋបាលជាច្រកចេញចូលតែមួយ និងត្រូវធ្វើការត្រួតពិនិត្យ នូវរាល់ទង្វើនិងបាន សង្កត់ ធ្ងន់ថាគណអភិបាលស្រុក-ឃុំ-ភូមិ ក្នុងឪកាសកាន់អំណាច ត្រូវព្យាយាមផ្តល់សេវាសាធារណៈមួយដ៌ល្អ សំរាប់ប្រជាជនដើម្បីឲ្យប្រជាជន មានភាពកក់ក្តៅចំពោះរដ្ឋអំណាច និង ត្រូវធ្វើអំពើល្អជាប្រចាំ ជូនដល់ប្ រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងឪកាសនោះដែរលោក សុខ ចិន្តាសោភា ក៌បានជំរុញបន្ថែមលើ បញ្ហាបំរើសេវាសាធារណៈ ដោយប្រៀបដូច ជាសរសៃឈាមរបស់មនុស្សប្រសិនបើមានការរាំងស្ទះនូវសរសៃឈាមណាមួយនោះនឹងអាចមានគ្រោះថ្នាក់ ក៌ដូច ការបំរើសេវាសាធារណៈយើងត្រូវ ស្រាយបញ្ហាដែលកើតមានឡើងឲ្យរហ័ស និង ជៀសវាងឲ្យខាង តែបាននូវការអាក់អន់ ចិត្តពីប្រជាជន និង បានបកស្រាយអំពីបញ្ហានយោបាយបច្ចុប្បន្ន របស់ប្រទេស (តើហេតុអ្វីបានជាប្រទេសមហាអំណាចទទួលស្គាល់និងសហការការងារជាមួយកម្ពុជា)។

ជាបញ្ចប់គណចាត់តាំងកម្មវីធីបានឡើងទទួលយកនូវអានុសាសន៌របស់ គណៈធិបតីនិងបានថ្លែងអំណរគុណ ដល់គណះអធិបតីនិងអ្នកចូលរួមទាំងអស់ ។

ឆ្លៀតឱកាសនោះ គណអធិបតីបានឧបត្ថម្ថថវិកាសំរាប់ធ្វើដំណើរដល់អ្នកចូលរួមក្នុងម្នាក់ៗ ១០០០០រៀល និង អង្គពិធី  ៣១៣,៦០០រៀល សរុប,៦,១៨៣,៦០០ រៀល ៕

ក្រុមការងារ ថ្នាក់ជាតិ ផ្សព្វផ្សាយសារ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន  សែន

ក្រុមការងារ ថ្នាក់ជាតិ ផ្សព្វផ្សាយសារ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន  សែន

ក្រុមការងារ ថ្នាក់ជាតិ ផ្សព្វផ្សាយសារ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន  សែន

ក្រុមការងារ ថ្នាក់ជាតិ ផ្សព្វផ្សាយសារ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន  សែន

ក្រុមការងារ ថ្នាក់ជាតិ ផ្សព្វផ្សាយសារ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន  សែន