នគរបាល ខេត្តកំពត បើកប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ គ្រឿងញៀន ឃាត់ជនសង្ស័យ ៥នាក់ និងវត្ថុតាងជាច្រើន

កំពត៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា កម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌរបស់ បានបើកប្រតិបត្តិការ រយ:ពេល ប៉ុន្មានថ្ងៃនេះ ឈនទៅដល់ការ បង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតក្នុងភូមិសាស្ត្រស្រុកទឹកឈូ និង ក្រុងកំពត ដោយលទ្ធផលចាប់ខ្លួន ជនសង្ស័យ៥នាក់ និងវត្ថុតាងជាច្រើន។

លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា ដំបូងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបសំបុកគ្រឿងញៀន នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ និងរឹបអូសវត្ថុតាងថ្នាំញៀន១កញ្ចប់ធំ,គ្រាប់កាំភ្លើងខ្លី២២គ្រាប់, ទូរស័ព្ទដៃ៧គ្រឿង, អាយផេត១គ្រឿង, ម៉ូតូ៥គ្រឿង, រថយន្ត១គ្រឿង, ក្រដាសអាលុយមីញ៉ូម២ដុំ និងសម្ភារសំរាប់ជក់មួយចំនួន ។

ជនសង្ស័យទី ១-ឈ្មោះញឹប បូទុំ  អាយុ៣៤ឆ្នាំ ២-ឈ្មោះប៊ិ សុវណ្ណារ៉ា ហៅប្រុស  អាយុ៣៣ឆ្នាំ ៣-ឈ្មោះស៊ី រតនា  អាយុ២៤ឆ្នាំ ៤-ឈ្មោះជុំ មិនា ហៅឌៀយ អាយុ៣០ឆ្នាំ។ បន្ទាប់មក កម្លាំងរបស់លោក បានចុះបង្ក្រាប ទីតាំងក្នុងផ្ទះមួយកន្លែងទៀត ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ឃាត់ខ្លួនជនសង្ស័យជា ម្ចាស់ផ្ទះម្នាក់ឈ្មោះឡេ កាំ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះអ៊ុច វិចិត្រ ដែលរត់គេចខ្លួន និងជនសង្ស័យម្នាក់ទៀតឈ្មោះអ៊ុយ សុខហេង ភេទប្រុស បានរត់គេចខ្លួន ពេលដឹងថា សមត្ថកិច្ចចុះបង្ក្រាប ។

ក្រោយបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការ តាមនីតិវិធីច្បាប់៕