ឪពុកចុង​រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ​ រហូត​៧​ដង លុះ​បែក​ការណ៍​រត់គេច​ខ្លួន​បាត់

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​ឪពុកចុង​វ័យក្មេង​បាន​ល្បួង​កូនស្រី​ដែល​មាន​អាយុ​ទើបតែ​​ ១១​ឆ្នាំ​រំលោភ​រហូត​ បាន​សម្រេច​ចំនួន​៧​ដង ខណៈ​ម្តាយ​ចេញ​ទៅ​ស៊ីឈ្នួល​ ដក​ដំឡូង​មី​ឱ្យ​គេ​តាំងពី​ព្រឹក​រហូត​ ដល់​ល្ងាច​ទើប​ត្រឡប់​មក​វិញ ទុក​ឱ្យ​កូនស្រី​ស្នាក់​នៅផ្ទះ​ជាមួយនឹង​ ឪពុកចុង​​ចិត្ត​តិរច្ឆាន ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​ ខណៈ​ម្តាយ​ឃើញ​ ទាន់​ក៏​ស្រែក​ឆោឡោ រីឯ​ជន​ល្មោភកាម​ រូប​នោះដឹង​សភាពការណ៍​ មិន​ស្រួល​ក៏​ដាក់​មេ​ប្រូច​រត់ គេច​ខ្លួន​ចូល​ព្រៃ​បាត់​ ស្រមោល​តែ​ម្តង ។ លុះ​ក្រោយមក​ស្ត្រី​ជា​ ម្តាយ​បាន​សម្រេច ចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត ដើម្បី​ឱ្យ​ចាត់ការ​តាម​នីតិវិធី ។

ហេតុការណ៍​ឪពុកចុង​រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ​នេះ​បាន​បែក​ការណ៍​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ទើប​តែ​ មាន​អាយុ​១១​ឆ្នាំ ចំណែកឯ​ ឪពុកចុង​តិរច្ឆាន​មាន ឈ្មោះ ភា ផៃ អាយុ​២៤​ឆ្នាំ ជា​កម្មករ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​កុមារី​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ហៅ​ ក្មេង​ស្រី​តូច​នេះ​មក​សាកសួរ ដោយ​នាង​ឆ្លើយ​ថា ឪពុកចុង​នេះ​បាន​ល្បួង​នាង​រំលោភ​ ជា​ច្រើន​លើក​ច្រើន​សារ​ មក​ហើយ ខណៈ​ម្តាយ​នាង និង​បងប្អូន​ប្រុស​ស្រី​ ដទៃ​ទៀត​នាំ​គ្នា​ទៅ​ធ្វើការ​ដក​ដំឡូង​មី​ នៅ​ឯ​ចម្ការ​ថៅកែ​ម្នាក់ ដោយ​បន្ទាប់​ពី​រំលោភ​រួច​គាត់​បាន​គម្រាម​ មិន​ឱ្យ​ប្រាប់​នរណា​ដឹង​ឡើយ ហើយ​ក៏​មិន​ត្រូវ​ ឱ្យ​ម្តាយ​ដឹង​ដែរ បើ​ពុំ​ដូច្នោះ​ទេ​រូប គេ​នឹង​សម្លាប់​ចោល​ទាំង​ពូជ​ មិន​ទុក​នរណា​ម្នាក់​ នោះ​ឡើយ ។

កុមារី​រង​គ្រោះ​បញ្ជាក់​ទៀត​ថា ដោយសារ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​គម្រាមកំហែង ទើប​នាង​សុខចិត្ត​ នៅ​ស្ងៀម​រហូត​ដល់​ឪពុកចុង​ចិត្ត ជា​សត្វ​រូប​នេះ​បន្ត​រំលោភ​ នាង​ជា​ច្រើន​លើក​ច្រើន​សារ ។

ប្រភព​បញ្ជាក់​ទៀត​ថា ក្រោយមក​ដោយសារ​ស្ត្រី​ជា​ម្តាយ​កត់សម្គាល់​ឃើញ​កូនស្រី​របស់​ខ្លួន​ មាន​សភាព​ស្លេកស្លាំង​ខុស​ពី​ធម្មតា និង​មានការ​ភ័យ​ខ្លាច ទើប​ថ្ងៃមួយ​នាង​ធ្វើ​ដំណើរ​ទៅ​ ដល់​ចម្ការ​ហើយ ក៏​លួច​ដើរមក​ មើល​ឯ​ផ្ទះ​របស់​ខ្លួន​វិញ​ថា​តើ​មា នការ​អ្វី​កើតឡើង ។ ពេល​នោះ​ស្រាប់តែ​ឃើញ​ប្តី ​តិរច្ឆាន​រូប​នោះ​កំពុង​ធ្វើ​សកម្មភាព​ រំលោភ​កូនស្រី​របស់​ខ្លួន ហើយ​ក៏​ស្រែក​ផ្អើល​ឆោឡោ ទើប​រូបគេ​ស្ទុះ​រត់គេច​ខ្លួន​ បាត់​ស្រមោល ហើយ​នាង​ក៏​ ប្រញាប់​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ នគរបាល​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​ខែសីហា ឆ្នាំ​២០១៥ រហូត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​រំលោភ​បាន​ សំរេច​ប្រហែល​៧​លើក ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​រត់ គេច​ខ្លួន​បាត់​ស្រមោល ចំណែក​សមត្ថកិច្ច​ជំនាញ​កំពុង ស្រាវជ្រាវ​រកមុខ​សញ្ញា និង​តាម​ចាប់​ដើម្បី​ចាត់ការ ​តាម​នីតិវិធី​ច្បាប់ ៕
ឪពុកចុង​រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ​ រហូត​៧​ដង លុះ​បែក​ការណ៍​រត់គេច​ខ្លួន​បាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត