ចិន​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​អវិជ្ជមាន​ពលរដ្ឋ​ខ្មែរ​លើ​គុណភាព​រថយន្ត​ចិន

ចិន​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​អវិជ្ជមាន​ពលរដ្ឋ​ខ្មែរ​លើ​គុណភាព​រថយន្ត​ចិន

ក្នុង​ពិធី​​ប្រគល់​រថយន្ត​ដឹក​ប្រេង​ជូន​ដល់​ភ្នាក់ងារ​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់ (Total) លោក ជិន ធានស៊ីង​ ដែល​អគ្គនាយក​ក្រុមហ៊ុន​​នាំ​ចូល​រថយន្ត​ចិន​​​ធន់​ធ្ងន់ ZHONH TONG WU LIU (Cambodia) Co.,LTD. បាន​ពន្យល់​ពី​​គុណភាព​រថយន្ត​របស់​ក្រុមហ៊ុន ក៏ដូចជា​​ឈ្លៀតឱកាស​នេះ​ចង់​​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​អវិជ្ជមាន​ពី​សំណាក់​ប្រជាជន​ខ្មែរ​​​ទៅ​លើ​​គុណភាព​រថយន្ត​ដែល​ផលិត​​​ដោយ​​ប្រទេស​​ចិន។

 

ចិន​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​អវិជ្ជមាន​ពលរដ្ឋ​ខ្មែរ​លើ​គុណភាព​រថយន្ត​ចិន

 

លោក ជិន ធានស៊ីង បាន​ឱ្យ​ដឹង​ថា លោក​ពិត​ជា​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ផ្លាស់ប្ដូរ​ទស្សនៈ​ដែល​​ធ្លាប់​តែ​​និយាយ​​តៗ​គ្នា​ថា​ “រាល់​ផលិតផល​ចិន​​មិន​សូវ​មាន​​គុណភាព”​ ជាពិសេស​គឺ​​​ផលិតផល​​រថយន្ត។ លោក​ថា បច្ចុប្បន្ន​រាល់​រថយន្ត​គ្រប់​ប្រភេទ​របស់​ចិន គឺ​សុទ្ធ​តែ​ត្រូវ​បាន​ផលិត​ឡើង​ប្រកប​ដោយ​គុណភាព​និង​ត្រឹមត្រូវ​តាម​មាត្រដ្ឋាន​ស្តង់ដារ មិន​ធ្វើ​ឱ្យ​អតិថិជន​ខក​បំណង​ឡើយ។

 

ជាក់ស្ដែង ​រថយន្ត​ដឹក​ប្រេង​ម៉ាក Chenglong ដែល​ក្រុមហ៊ុន​លោក​បាន​លក់​ជូន​ក្រុមហ៊ុន​តូតាល់ គឺ​សុទ្ធ​តែ​ផលិត​ឡើង​ដោយ​ផ្អែក​លើ​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ សម្រាប់​តម្រូវ​តាម​ការ​ចង់​បាន​ពី​សំណាក់​​ក្រុមហ៊ុន​ធំៗ​ជាពិសេស ​តូតាល់​ដែល​ជា​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ធំ​មួយ​នៅ​កម្ពុជា។

 

លោក​បន្ថែម​ដូច្នេះ​ទៀត​ថា ​រថយន្ត​​​ធន់​ធ្ងន់​​ម៉ាក Chenglong ដែល​ក្រុមហ៊ុន​លោក​នាំ​ចូល​នេះ ​ជា​ម៉ាក​រថយន្ត​ល្បី​និង​ពេញ​និយម​នៅ​ប្រទេស​ចិន។

 

រថយន្ត​ម៉ាក Chenglong ដែល​ក្រុមហ៊ុន​លោក​នាំ​ចូល​មក​លក់​ក្នុង​​ទីផ្សារ​ប្រទេស​កម្ពុជា មាន​ដូចជា រថយន្ត​ដឹក​ដី​ខ្នាត​តូច​ទម្ងន់​៥តោន រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​និង​រថយន្ត​សម្រាប់​ដឹក​ប្រេង​ជាដើម ហើយ​ក្រុមហ៊ុន​ក៏​ធានា​ជូន​នូវ​សេវាកម្ម​គ្រឿង​បន្លាស់​ដល់​អតិថិជន​បាន​ទាន់​ពេល​វេលា​ទូទាំង​ប្រទេស​ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​​​ទូទាំង​ប្រទេស​​​ចាប់​ផ្តើម​មាន​ទំនុក​ចិត្ត​លើ​ផលិតផល​របស់​ក្រុមហ៊ុន ពិសេស​គឺ​រថយន្ត​ម៉ាក Chenglong។

 

ដោយ​ឡែក​លោក ហុង សាវឿន ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ ហុង សាវឿន បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​លោក សម្រេច​ចិត្ត​ទិញ​រថយន្ត​ដឹក​ប្រេង​ម៉ាក Chenglong របស់​ក្រុមហ៊ុន ZHONH TONG WU LIU ដល់​ទៅ​៥គ្រឿង​ (១គ្រឿង​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ) សម្រាប់​​​ដឹក​ជញ្ជូន​​ប្រេង​ឱ្យ​ក្រុមហ៊ុន តូតាល់​គឺ​ដោយ​សារ រថយន្ត​ម៉ាក Chenglong នេះ​មាន​គុណភាព​​និង​មាន​សុវត្ថិភាព​ខ្ពស់​អាច​ទុក​ចិត្ត​បាន មិន​ចាញ់​រថយន្ត​ដទៃ​ដែល​ដាក់​លក់​នៅ​ទីក្រុង​ភ្នំពេញ ហើយ​​​គ្រឿង​បន្លាស់​និង​សេវាកម្ម​ជួសជុល​​​របស់​ក្រុមហ៊ុន​​ទៀត​សោត​គឺ​គ្រប់គ្រាន់​និង​​​រហ័សទាន់ពេលវេលា។

 

ម្យ៉ាង​ទៀត លោក​ថា ដោយ​សារ​កន្លង​មក​​បាន​ឃើញ​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​ធំៗ​ក្នុង​ស្រុក​​មួយ​ចំនួន​បាន​ងាក​មក​ទិញ​រថយន្ត​ម៉ាក​នេះ​ (Chenglong) ទុក​​​សម្រាប់​​ធ្វើ​អាជីវកម្ម ទើប​លោក​មិន​ស្ទាក់ស្ទើរឡើយ​ក្នុង​ការ​ជ្រើសរើស​ទិញ​វា ទុក​ដឹក​ជញ្ជូន​ប្រេង​សម្រាប់ តូតាល់។

 

ចិន​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​អវិជ្ជមាន​ពលរដ្ឋ​ខ្មែរ​លើ​គុណភាព​រថយន្ត​ចិន

 

ក្រុមហ៊ុន ZHONH TONG WU LIU (Cambodia) Co.,LTD. ជាភ្នាក់ងារ​តំណាង​នៃ​ក្រុមហ៊ុន CIMC នៃ​ប្រទេស​ចិន ដែល​មាន​​រោងចក្រ​តំឡើង​រថយន្ត​ប្រភេទ Pickup ប្រភេទ ពាណិជ្ជកម្ម និង​រថយន្ត​ធន់ធ្ងន់​ផ្សេង​ទៀត។ ​ម៉ាក​រថយន្ត​ដែល​ក្រុមហ៊ុន​នេះ​បាន​នាំ​ចូលមក​ទីផ្សារ​កម្ពុជា​មាន​ដូចជា​ Wuling, Dongfeng និង Chenglong ជាដើម និង​មាន​ផ្តល់​សេវាកម្ម​ជួសជុល​គ្រឿង​​យន្ត​ទូទាំង​ប្រទេស​កម្ពុជា៕

 

ក្រុមហ៊ុន ZHONH TONG WU LIU (Cambodia) Co.,LTD មាន​អាសយដ្ឋាន​នៅ​ផ្ទះលេខ ១៥៧ ផ្លូវ​ជាតិ​លេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

ចិន​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​អវិជ្ជមាន​ពលរដ្ឋ​ខ្មែរ​លើ​គុណភាព​រថយន្ត​ចិន