​ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក​៖ ខ្សែក្រវាត់​មាស ដ៏​មាន​ពណ៌​បៃតង​

ភ្នំពេញ: បើ​ជិះ​រថយន្ដ​ធ្វើដំណើរ តាម​បណ្តោយ ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក អ្នកនឹង​ឃើញ​ព្រៃ​តំបន់​ត្រូ​ពិ​ក ដ៏​ស្តុក​ស្ដ​ម នៅតាម​សងខាង​ផ្លូវ ស្លឹក​ពណ៌​បៃតង​នៃ ដើមឈើ​ទាំងនោះ កំពុង​បំភ្លឺ​ពន្លឺ​ពណ៌​មាស ក្រោម​មេឃ​ខៀវ​ស្អាត ហាក់ដូចជា​តារា​មាស មួយ​ដើមៗ​។ មើលទៅ​ឯ​ក្រៅ តាម​បង្អួច​រថយន្ត នៅ​បាត​ជ្រោះ មាន​ស្ទឹង​មួយ​ដ៏​មាន​ទឹកថ្លា កំពុង​ហូរ​យឺត​ទៅមុខ ទឺ​ក​នៃ​ស្ទឹង​នោះ មិនសូវ​ជ្រៅ​ទេ ប្រហែល​ហូរ​ចេញ​មកពី​ភ្នំ​ពី​ជិតខាង​។ ខ្ញុំ​ចុះ​ពី​រថយន្ត ដើម្បី​សំរាក​សិន ។ មកដល់​មាត់​ស្ទឹង លាងមុខ​ដោយ​ប្រើ​ទឺ​ក​ក្នុង​ស្ទឹង ភាព​ត្រជាក់​នៃ​ទឹកស្ទឹង ធ្វើអោយ​ខ្ញុំ​ភ្ញាក់ឡើង​តែម្តង ពិតជា​ស្រួល​ណាស់​។​

​សង្កេត​ទៅ​ទិស​ឆ្ងាយ ដោយ​ឈរ​នឹង​មាត់​ស្ទឹង ភ្នំ​ពណ៌​បៃតង តូចធំ​ដ៍​ច្រើន កំពុង​ត្រូវ​ដណ្តប់​ដោយ​ពន្លឺ​ចម្លែក​មួយ ក្រោម​រស្មី​ព្រះអាទិត្យ​។ ពេលវេលា​ហាក់ ដូចជា​បាន​កក​នឹង នៅ​ខណៈ​នេះ ធ្វើអោយ​គេ​ស្មានថា បាន​ចូលក្នុង​វិមាន​បៃតង ក្នុង​ក្តី​សុ​បិ​ន្ត​។ ឈាន​ទៅមុខទៀត បានមក​ដល់​មាត់ទន្លេ​មេគង្គ​។ ក្រោម​ថ្ងៃ​លិច ទន្លេមេគង្គ បានបង្ហាញ​ទេសភាព​ខុសគ្នា ដោយ​មើល​ពី​ចម្ងាយ​យ និង​ទីកន្លែង​ខុសគ្នា​។ ពេលណា មាន​ទូក​ឆ្លងតាម​ទន្លេ ក្នុង​ទឹក ក៏​កើត​រលក ហើយ​ផ្សាយ​ឆ្ពោះទៅ​ច្រាំងទន្លេ​។ រលក​ទាំងនោះ មើលទៅ​ដូចជា មាន​បំណែ​កមាស​ជាច្រើន ត្រូវបាន​លាយ​ក្នុង​ថ្មយក់់​ពណ៌​ស ពោរពេញ​ដោយ​រស្មី​ពណ៌​មាស​។​

​ពេលយប់ ស្នាក់នៅ​សណ្ឋាគារ នៃ​ទីក្រុង​ហួយ​ខ្សៃ ប្រទេស​ឡាវ ពន្លឺព្រះច័ន្ទ ពណ៌​ប្រាក់ បាន​ចូលមក​បន្ទប់ តាម​បង្អួច អារម្មណ៍​រ៉ូ​មែន​ទិច​មួយបែប បានកើត​ឡើង ក្នុង​ដូង​ចិត្តជា​បន្តិច​ម្តងៗ​។ ចេញទៅ​ក្រៅ​បន្ទប់ រក​កន្លែង​ទទេរ​មួយ ហើយ​ងើប​ក្បាល​ទៅ​សង្កេត មេឃ ផ្កាយ ដោយ​អង្គុយ​ចុះ​។ មេឃ​នោះ ហាក់ដូចជា​វាំងនន ពណ៌​ខៀវ​មួយ ដែល​បាន​ពាសពេញ ដោយ​បំណែក​កញ្ចក់​។ មេឃ​លើ​ទីក្រុង ពេល​រាត្រី គឺ​ពាសពេញ​ដោយ​ពន្លឺ​ណេ​អុង ពិបាក​នឹង​មើលឃើញ ដល់​មេឃ ផ្កាយ ដ៏​ស្អាត​នោះ​។ រីឯ​នៅ​មាត់ទន្លេ​មេគង្គ ខ្ញុំ​បាន​ចាប់អារម្មណ៍​នឹង ពន្លឺ​ផ្កាយ​រ៉ូ​មែន​ទិច ជាថ្មី​ម្តងទៀត​… ក្នុង​ភាព​សម្ងាត់​នេះ ខ្ញុំ​បាន​ចូលក្នុង​ក្តី​សុ​បិ​ន្ត ជាមួយនឹង​ផ្កាយ​ដ៏​ពាសពេញ​។​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ឆ្លងកាត់​ទន្លេមេគង្គ ហើយ​ចូលទៅ​ក្នុងប្រទេស​ថៃ​។ ពណ៌​បៃតង​នៃ​ភ្នំ​នានា បានក្លាយ​មិន​ឈប់ឈរ នៅក្នុង​វាលស្រែ ក៏​លេចចេញ​នូវ​គ្រប់​ពណ៌​។ ខ្ញុំ​ហាក់ដូចជា​បានឮ​សំឡេង​សមុទ្រ នៅតាម​ត្រចៀក​។ ក្រោយ​បានធ្វើ​ដំណើរ​យ៉ាង​វែង​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ម្នាក់ ផ្សេងទៀត​។ នៅក្នុង​ទីក្រុង មនុស្ស​បានដាក់​របាំង នៅលើ​មុខ ដើម្បី​រស់​។ ឯ​មកដល់​ធម្មជាតិ​វិញ យើង​ក៏​ដោះ​របាំងមុខ​ចោល ហើយ​ក្លាយជា​ខ្លួនឯង​វិញ​។

​ចំណែក​ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក​វិញ វា​ហាក់ដូចជា​ខ្សែក្រវាត់​មាស ដ៏​មាន​ពណ៌​បៃតង​មួយ ដែល​ចង​ក្នុង​ចង្កេះ​ពពក ធ្វើអោយ​មនុស្ស​យើង ភ្លេច​សេចក្តី​កង្វល់​ទាំងអស់​។​

​តាមរយៈ​អត្ថបទ​ខាងលើ ស្តីពី “​រៀបរាប់​អំពី​ផ្លូវ​ច្រក​អន្តរជាតិ​គុន​មី​ញ​-​បាងកក​យើង​”  ក្រុម​សារព័ត៌មាន​យូ​ន​ណាន​ដេលី សមាគម​អ្នក​ថតរូប​ខេត្ត​យូ​ន​ណាន និង​សមាគម​អ្នកនិពន្ធ​យូ​ន​ណាន បានប្រកាស​ជា​សាធារណៈ អំពី​ការប្រកួតប្រជែង​ប្រឡង​អត្ថបទ និង​រូបថត ដោយ​ចាប់ផ្តើម តាំងពី​ខែសីហា ឆ្នាំនេះ​។​

​ការប្រកួតប្រជែង “​រៀបរាប់​អំពី​ផ្លូវ​ច្រក​អន្តរជាតិ​គុន​មី​ញ​-​បាងកក​យើង​” លើក​នេះ នឹង​បន្ត​រហូតដល់​ចុងខែ​វិច្ឆិកា​ឆ្នាំនេះ​។ ជ័យលាភី​ក្នុងការ​ប្រឡង​នេះ នឹង​ត្រូវបាន​រង្វាន់​ធំ​ទាំងបី​គឺ រង្វាន់​ថតរូប​ខាង​មនុស្សសាស្ត្រ និង​ខាង​ធម្មជាតិ និង​រង្វាន់​អត្ថបទ រង្វាន់​នានា នឹង​ចែកជា​រង្វាន់​លេខ​១ លេខ​២ លេខ​៣ និង​រង្វាន់​ជាការ​លើកទឹកចិត្ត​។ រង្វាន់​លេខ​១ នឹង​ទទួល​ប្រាក់រង្វាន់ ៥.០០០ យាន់​។ បើ​អស់លោកអ្នក មាន​ចំណាប់អារម្មណ៍ ដល់​ការប្រកួតប្រជែង​នេះ សូម​ស្កេ​ន​លេខ​កូដ QR ដើម្បី​ចូលទៅ​វែបសាយ នៃ​ការ ប្រកួត ប្រជែង​លើក​នេះ ហើយ​សូម​ផ្ញើ​រូបថត ឬ​អត្ថបទ​ដល់​ប្រអប់​សំបុត្រ​: Kunmingbangkok @163.com ៕V/S

​ផ្លូវ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក​៖ ខ្សែក្រវាត់​មាស ដ៏​មាន​ពណ៌​បៃតង​