តើ​ខ្ញុំ​អាច​ទទួល​បានការ​សន្សំ​ប្រាក់​យ៉ាងដូចម្តេច​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​?

: ​ការ​ស្រាយ​ចម្ងល់​របស់​អតិថិជន​ជុំវិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ពី​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​នៅតែមាន​ជា​បន្តបន្ទាប់​រៀងរាល់​ស​ប្តា​ហ៍​។ សម្រាប់​សប្តាហ៍​នេះ​ខ្ញុំបាទ វង្ស ច័ន្ទ​តារា​គឺជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​សូម​ចូលខ្លួន​ធ្វើការ​ឆ្លើយតប​សំណួរ​របស់​អតិថិជន​ដែល​ផ្ញើ​មកកាន់​ក្រុមហ៊ុន​យើងខ្ញុំ​ដោយ​គាត់​បានលើកឡើង​ជា​សំណួរ​ថា ​តើ​ខ្ញុំ​អាច​ទទួល​បានការ​សន្សំ​ប្រាក់​យ៉ាងដូចម្តេច​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​?

​ជាការ​ពិតណាស់ អត្ថន័យ​ដ៏​សាមញ្ញ​របស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​មធ្យោបាយ​មួយ​ដែល​ផ្តល់​ការការពារ​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​ក្នុងករណី​លោកអ្នក​ជួប​គ្រោះ​អកុសល​ណាមួយ​ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ឬ​ទទួលរង​នូវ​ពិការភាព​។ ប៉ុន្តែ​អ្វី​ដែលជា​មូលដ្ឋាន​សំខាន់​បន្ថែមទៀត​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺ​ប្រៀបបាន​ដូច​ជាការ​សន្សំ​ប្រាក់​រយៈពេល​វែង​ដ៏​មាន​វិន័យ​មួយ​ដើម្បី​ទុក​សម្រាប់​ការប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗ​នៅពេល​អនាគត​ដូច្នោះ​ដែរ​។​តើ​ការ​សន្សំ​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​មាន​លក្ខណៈ​ដូចម្តេច​?

​សេវា​ធានារ៉ាប់រង​អាយុជីវិត​មាន​ច្រើន​ប្រភេទ​សម្រាប់​អតិថិជន​ក្នុងការ​ជ្រើសរើស​ដើម្បី​ឲ្យ​សមស្រប​តាម​តម្រូវការ​របស់​ពួកគាត់​ដូចជា​៖ សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែលមាន​ការការពារ សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែលមាន​ទាំង​ការការពារ​និង​ការ​សន្សំ និង​ប្រភេទ​ផ្សេងៗ​ជាច្រើន​ទៀត​។ សម្រាប់​អត្ថបទ​មួយ​នេះ​យើងខ្ញុំ​សូម​លើកឡើង​នូវ​ប្រភេទ​មួយ​នៃ​សេវា​ធានារ៉ាប់រង​ដែលមាន​ទាំង​ការការពារ និង​ការ​សន្សំ​។​

​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​កិច្ចសន្យា​រយៈពេល​វែង​មួយ​រវាង​អតិថិជន និង​ក្រុមហ៊ុន​ធានារ៉ាប់រង​​អាយុជីវិត​។ មានន័យថា ដើម្បី​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត អតិថិជន​ត្រូវ​បង់ប្រាក់​មួយចំនួន (​ហៅថា បុព្វលាភ​រ៉ាប់រង​)​ជាប្រចាំ (​ដូចជា​៖​ប្រចាំឆ្នាំ  ប្រចាំឆមាស ឬ​ជា​ប្រចាំខែ​) និង​ទៀងទាត់ ទៅ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​។ រាល់​ប្រាក់​ដែល​អតិថិជន​បាន​បង់​ជាប្រចាំ​នោះ​មិន​ត្រឹមតែ​ទទួលបាន​ការការពារ​ហិរញ្ញវត្ថុ​គ្រួសារ​តែមួយ​មុខ​នោះទេ អតិថិជន​នឹង​ទទួលបាន​ប្រាក់​ដែល​គាត់​បាន​បង់​ទាំងនោះ​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​បណ្ណ​សន្យា​រ៉ាប់រង​ប្រសិនជា​មិនមាន​ការទាមទារ​សំណង​ណាមួយ​កើតឡើង​ក្នុងអំឡុង​នៃ​រយៈពេល​ធានា​នៃ​បណ្ណ​សន្យា​រ៉ាប់រង​នោះ​។​

 ដូច្នេះ ប្រាក់​ដែល​អតិថិជន​បាន​បង់​ទាំងនោះ​គឺ​មិនបាន​បាត់បង់​ទៅណា​ឡើយ ដែល​យើង​អាច​ចាត់ទុកថា​ការទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​មធ្យោបាយ​នៃ​ការ​សន្សំ​ប្រា​ក់មួយ ដោយ​អតិថិជន​សន្សំ​ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​។ នៅពេលដែល​អតិថិជន​ទទួលបាន​ប្រាក់​របស់គាត់​ទាំងនោះ​មកវិញ អតិថិជន​អាច​យកទៅ​ប្រើប្រាស់​សម្រាប់​បំពេញ​គោលបំណង​ផ្សេងៗ​ដែល​ពួកគាត់​បានគ្រោង​ទុកដូចជា​៖ ទំនុកបម្រុង​ការសិក្សា​របស់​កូនៗ ប្រាក់​សម្រាប់​ចូល​និវត្ត ឬ​ដំណើរ​កម្សាន្ត​ផ្សេង ។​ល​។​

​សំណួរ​ប្រចាំ​សប្ដាហ៍​៖ តើ​ការ​សន្សំ​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​មាន​លក្ខណៈ​ដូចម្តេច​?

​ចូរ​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាងគេ​៖
​ក​. អតិថិជន​ត្រូវ​បង់​បុព្វលាភ​រ៉ាប់រង​ជាប្រចាំ និង​ទៀត​ទាត់​ទៅ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​
​ខ​.​ទឹកប្រាក់​ដែល​អតិថិជន​សន្សំ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នឹងត្រូវ​ផ្តល់ជូន​វិញ​នៅ​កាលបរិច្ឆេទ​ផុត​
​កំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់រង​
គ​.​ចម្លើយ ក និង​ខ​
​ឃ​.​មិនមាន​ចម្លើយ​ដែល​ត្រឹមត្រូវ​

​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​រួច​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​អ៊ី​ម៉ែ​ល [email protected] [email protected][email protected]ព្ទ​របស់លោក​អ្នក​*​។​

​សម្រាប់​លក្ខខណ្ឌ​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​៖
www.prudential.com.kh/corp/prudential_km_kh/liuterm

តើ​ខ្ញុំ​អាច​ទទួល​បានការ​សន្សំ​ប្រាក់​យ៉ាងដូចម្តេច​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​?