មានករណី បាញ់ប្លន់ ទៀតហើយ នៅខណ្ឌចំការមន

ភ្នំពេញៈ នៅវេលាយប់ម៉ោងជាង៣ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មានករណីបាញ់ប្លន់ យកម៉ូតូScoopy ពណ៌សមួយគ្រឿង ពីយុវជនម្នាក់មិនបានសំរេច តែបណ្តាលអោយយុវជន ជាម្ចាស់ម៉ូតូត្រូវគ្រាប់កាំភ្លើង រងរបួសធ្ងន់ធ្ងរ។

បើតាមសំដីយុវជនរងគ្រោះនិងជាម្ចាស់ម៉ូតូ មានឈ្មោះ យ៉ែម  លី ភេទប្រុសអាយុជាង២០ឆ្នាំ និងស្នាក់ នៅម្តុំទឹកថ្លាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានប្រាប់ថាមុនកើតហេតុ យុវជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ ឯងតាមផ្លូច២៧១ ទឹសដៅពីពេទ្យ លោកសង្ឃឆ្ពោះទៅ មាត់ទន្លេដោយ ជិះឡើងលើស្ពាន អាកាសស្ទឹងមានជ័យ លុះជិះឡើងលើស្ពានជិតផុត ទៅហើយស្រាប់មាន ជនសង្ស័យ៣នាក់ជិះម៉ូតូធំមួយគ្រឿង (Duk) មិនចាំពណ៌បានធ្វើការសំលុត យកម៉ូតូតែជនរងគ្រោះ មិនអោយធ្វើអោយជនសង្ស័យ ទាំង៣មានការខឹងសប្បារ បានដកកាំភ្លើងខ្លីពី ចង្កេះបាញ់ប្រហារមកលើ ជនរងគ្រោះចំនួន៣គ្រាប់ តែសំណាងក្នុងចំនោមទាំង៣គ្រាប់គឺ ត្រូវជនរងគ្រោះតែមួយគ្រាប់ប៉ុណ្ណោះ ដោយមួយគ្រាប់នោះគឺត្រូវចង្កេះ ផ្នែកខាងក្រោយហើយធ្លុះចេញមកក្រៅ។

ជនរងគ្រោះបានបន្តទៀតថា ទោះបីជាដឹងថាត្រូវគ្រាប់ តែខំប្រឹងជិះម៉ូតូរត់ចុះមកក្រោម ជិតដល់មុខផ្សារ ទំនើបសុវណ្ណា បានដួលម៉ូតូហើយបាន ស្រែកថាចោរប្លន់ បាញ់ខ្ញុំហើយជួយខ្ញុំផង ភ្លាមនោះក្រុមជនរងសង្ស័យបានជិះមកតាមដែរ តែដោយឃើញជនរង សង្ស័យស្រែកថាចោរៗ ដូច្នេះធ្វើអោយក្រុមចោរ ដែលជិះម៉ូតូមកតាមនោះ ភ័យបានជិះហួស គេចទៅបាត់ទៅ បន្សល់តែជនរងគ្រោះ ដែលត្រូវគ្រាប់កាំភ្លើង និងម៉ូតូតែប៉ុណ្ណោះ។

ជនរងគ្រោះបានបន្តទៀតថា បន្ទាប់ពីក្រុមចោរចេញទៅបាត់ទៅ ខ្លួនបានខំប្រឹង ជិះម៉ូតូទាំងត្រូវ គ្រាប់និងឈាមហូរជោគខ្លួន ទៅផ្ទះនៅឯទឹកថ្លាពេលទៅ ដល់ដោយសារ មិនទ្រាំនិងភាពចុកចាប់ ដោយការបាញ់ប្រហារ ពីសំណាក់ក្រុមចោរនោះបានគាត់ ខំប្រឹងស្រែកហៅបងប្អូន ដែលនៅក្នុងផ្ទះដើម្បីជួយ ហើយត្រូវបានបងប្អូនឃើញ ក៏ដឹកយកមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លោកសង្ឃទៅ៕
មានករណី បាញ់ប្លន់ ទៀតហើយ នៅខណ្ឌចំការមន

មានករណី បាញ់ប្លន់ ទៀតហើយ នៅខណ្ឌចំការមន
មានករណី បាញ់ប្លន់ ទៀតហើយ នៅខណ្ឌចំការមន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត