សង្សារនារីរងគ្រោះ ដែលត្រូវគេប៉ងរំលោភ សម្លាប់ទម្លាក់ទឹក ខ្លោចចិត្ត អាណិតគូស្នេហ៍ បង្ហោះសារដ៏រំជួលចិត្ត នៅលើហ្វេសប៊ុក

បាត់ដំបង៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ Facebook បានចែករំលែកតៗគ្នាយ៉ាងច្រើន នូវសារមួយ ដែលមានភ្ជាប់រូបភាពម្ចាស់គណនី ឈរជាមួយនឹងនារីម្នាក់ដែលគេដឹងថា ជាជនរងគ្រោះ ក្នុងអំពើឃាតកម្មមួយ ខណ:ដែលសាកសពរបស់នាង ទើបនឹងត្រូវបានគេប្រទះឃើញអណ្តែតចេញពីទឹកផងដែរ។

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសនៅលើបណ្តាញសង្គម Facebook តែម្តង។ ចំពោះម្ចាស់គណនី Facebook ដែលបានបង្ហោះសារ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងអាណិតខ្លោចចិត្តគ្រប់គ្នាម្នាក់នេះ ត្រូវបានគេដឹងថា ជាសង្សារ របស់នារីរងគ្រោះ នេះបើតាមការសន្និដ្ឋានទៅតាមរូបភាពជាមួយនឹងសារដែលបានបង្ហោះ។ រូបគេបានសរសេរថា៖ «សូមអោយអូនទៅបានសេចក្តីសុខ ទៅឋានសួគ៌ បើមាននិស្ស័យជាតិក្រោយ បងនឹងស្រលាញ់អូនម្តងទៀត!!! បងចង់ប្រាប់ពីអារម្មណ៍ពិតរបស់បងថា បងស្រលាញ់អូន ដូចធ្លាប់ប្រាប់បង អូនស្រលាញ់បង»។

គួររំលឹកឡើងវិញថា សាក​សព​នារីរងគ្រោះ​ដែលបាត់​ខ្លួន ​ដោយត្រូវជនសង្ស័យប៉ងរំលោភ រួច​វាយទម្លាក់​ទឹកស្ទឹង​នោះ​ ហើយ​​​​នៅ​ចំណុច​ស្ទឹងសង្កែត្រើយ​ខាងលិច ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​១គីឡូម៉ែត្រ​ ស្ថិត​​ក្នុងភូមិ​ព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុង​​បាត់​​ដំបង។ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​ពោះធំ ។ បើ​តាម​ការ​សារភាព​របស់​ជនសង្ស័យ​ជាបឋម​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​មែន ក្នុង​បំណង​ចាប់រំលោភ តែ​ត្រូវ​នាង​តដៃ​បាន​យក​កន្ត្រៃ​មក​ចាក់​ចំពោះ​របស់​ខ្លួន ។ ពេល​នោះ ខ្លួន​ខឹង​ក៏​វាយដំ​នាង​រហូត​ដល់​សន្លប់ រួច​អូស​នាង​ទៅ​មាត់​ស្ទឹង​ដើម្បី​រំលោភ តែ​ឱកាស​មិន​អំណោយផល ខ្លួន​អូស​នាង​ដល់​កណ្តាលស្ទឹង​ទម្លាក់​ចោល រួច​គេចខ្លួន​ទៅ។ ករណី​នេះ​ត្រូវ​សមត្ថកិច្ច​អះអាង​ថា គឺជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ត្រូវ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់៕

សង្សារនារីរងគ្រោះ ដែលត្រូវគេប៉ងរំលោភ សម្លាប់ទម្លាក់ទឹក ខ្លោចចិត្ត អាណិតគូស្នេហ៍ បង្ហោះសារដ៏រំជួលចិត្ត នៅលើហ្វេសប៊ុក
ខាងស្តាំជាជនសង្ស័យ ខាងឆ្វេងគូស្នេហ៍ជនរងគ្រោះ

សង្សារនារីរងគ្រោះ ដែលត្រូវគេប៉ងរំលោភ សម្លាប់ទម្លាក់ទឹក ខ្លោចចិត្ត អាណិតគូស្នេហ៍ បង្ហោះសារដ៏រំជួលចិត្ត នៅលើហ្វេសប៊ុកសង្សារនារីរងគ្រោះ ដែលត្រូវគេប៉ងរំលោភ សម្លាប់ទម្លាក់ទឹក ខ្លោចចិត្ត អាណិតគូស្នេហ៍ បង្ហោះសារដ៏រំជួលចិត្ត នៅលើហ្វេសប៊ុក

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត