អាហារសល់ ៧ប្រភេទដែល​បង្កគ្រោះថ្នាក់ខ្លាំងបំផុត

នៅពេលដែល​ទទួលទានអាហារ​​រួចនៅសល់ យើង​ចូលចិត្ត​កម្តៅ​វាឡើងវិញ ហើយ​ទទួលទាន​ជាលើកទី២ ឬទី ៣ ជាពិសេស​ប្រសិនបើវាជាអាហារ​ដែលយើង​ចូលចិត្ត។ តែទោះបី​ជាយ៉ាង​ណា អាហារមួយចំនួន​មានសុវត្ថិភាព​សម្រាប់ទទួលទាន​បន្ទាប់​ពីកម្តៅរួច ហើយ​អាហារ​ផ្សេងទៀត​គ្មានសុវត្ថិភាព​ឡើយ វាអាច​បំផ្លាញ​សរីរាង្គ​របស់យើង។ មនុស្សជា​ច្រើន​មិនដឹងថា អាហារ​ដែល​កម្តៅឡើង​វិញ​អាចបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ ប៉ុន្តែអាហារទាំងនេះ​នឹងបាត់បង់​សារធាតុចិញ្ចឹម បន្ទាប់ពី​យើង​កម្តៅ​វាម្តងទៀត។ ខាងក្រោមនេះ​ជា​អាហារ ៧ប្រភេទ​ដែលមិនគួរ​កម្តៅ ហើយ​ទទួលទាន​ម្តង​ទៀត៖
 
អាហារសល់ ៧ប្រភេទដែល​បង្កគ្រោះថ្នាក់ខ្លាំងបំផុត
១. ស្ពៃខៀវ
ការដាក់កម្តៅ​ស្ពៃខៀវ​ម្តងទៀត​ពិតជាគ្មាន​សុវត្ថិភាព​ឡើយ។ វាគួរតែទទួលទាន​ភ្លាមក្រោយ​ពេល​ចម្អិនរួច។ មូលហេតុ​ដោយសារ​មានសារធាតុ​នីត្រាត​រកឃើញ​មាន​នៅក្នុង​ស្ពៃ​ខៀវ។ នៅពេល​យើង​ដាក់វា​កម្តៅ សារធាតុនីត្រាត នឹងប្រែទៅ​ជាសារធាតុនីទ្រិច ដែល​ធ្វើឲ្យកើតជំងឺ​មហារីក។
២. សឺលើរី (បន្លែ)
ជា​ធម្មតា មនុស្សប្រើ​បន្លែសឺលើរី​នេះនៅ​ក្នុងស៊ុប។ ដូចគ្នានឹង​ស្ពៃខៀវដែរ បន្លែសឺលើរីនេះ​ក៏មានផ្ទុកនូវ​សារធាតុនីត្រាត​ដែលប្រែក្លាយ​ទៅជាសារធាតុនីទ្រិច បន្ទាប់​ពីដាក់​កម្តៅ​ម្តង​ទៀត។ ប្រសិនបើអ្នក​ប្រើបន្លែសឺលើរី​នៅក្នុង​ស៊ុប អ្នកគួរតែ​ទទួលទាន​ស៊ុបភ្លាមៗ ឬយក​បន្លែសឺ​លើរី​ចេញ មុនពេល​អ្នក​ដាក់កម្តៅ។
៣. ឆៃថាវ
មើមឆៃថាវ​ក៏ជាប្រភេទ​អាហារមួយទៀត​មានផ្ទុកនូវ​សារធាតុ​នីត្រាត ហើយអាច​បំផ្លាញ និងប៉ះពាល់​ដល់រាងកាយ ប្រសិនបើ​ដាក់វា​កម្តៅម្តង​ទៀត។
៤. ដំឡូងបារាំង
ដំឡូងបារាំង​មានប្រយោជន៏ខ្លាំង​ណាស់ ព្រោះវា​បានផ្តល់អត្ថប្រយោជន៏​ជាច្រើន​ចំពោះសុខភាព។ តែទោះបីជា​យ៉ាងណា រាល់​អត្ថប្រយោជន៏ និង​គុណភាព​របស់វា​នឹងត្រូវ​បាត់បង់ ប្រសិន​បើអ្នក​មិនបាន​ទទួលទាន​វាក្នុងថ្ងៃតែមួយ​ដែលអ្នក​បានចម្អិនវា។ ការ​ទទួលទានវានៅ​ថ្ងៃស្អែក និងដាក់​កម្តៅសាជាថ្មីនឹងផ្តល់​ភាពគ្រោះថ្នាក់​ចំពោះរាងកាយ​របស់អ្នក។
៥. ស៊ុត
ការដាក់​កម្តៅស៊ុត​ចៀន និងស៊ុត​ស្ងោរធ្វើឲ្យគ្រោះថ្នាក់​ធ្ងន់ធ្ងរដល់​សរីរាង្គរបស់​អ្នក ដូច្នេះ​សូមកុំ​ធ្វើដូច្នេះ។
៦. មាន់
មាន់នឹងបង្កគ្រោះថ្នាក់​ខ្លាំងបំផុត នៅពេលទទួលទាន​ថ្ងៃបន្ទាប់​ពីចម្អិនរួច។ វាអាច​បណ្តាលឲ្យកើត​មានបញ្ហាប្រព័ន្ធរំលាយ​អាហារ ព្រោះទម្រង់​នៃប្រូតេអ៊ីន​បាន​ផ្លាស់ប្តូរ។ នេះ​ជា​មូលហេតុ​ដែលគួរឲ្យ​ព្រួយបារម្ភ ព្រោះ​មាន់​មានផ្ទុកនូវសារធាតុប្រូតេអ៊ីន​ច្រើនជាង​សាច់ក្រហម។ សាច់មាន់​គួរតែ​ទទួលទាន​ត្រជាក់។ ប្រសិនបើអ្នក​ពិតជា​ត្រូវការ​កម្តៅមាន់មែន ត្រូវ​ប្រាកដ​ថា កម្តៅវាក្រោម​សីតុណ្ហភាព​ទាបក្នុង​រយៈពេលយូរ។
៧. ផ្សិត
ផ្សិតដែលដាក់កម្តៅឡើងវិញមានវត្តមានគ្រោះថ្នាក់ដល់សុខភាពខ្ពស់​បំផុត។ វាគួរតែត្រូវ​បានគេទទួលទាន​ភ្លាមៗ ក្រោយពេល​ចម្អិនរួច ឬទទួលទាន​ទាំងត្រជាក់។ នៅពេល​អ្នកទទួល​ទាន​ផ្សិតកម្តៅសារ​ជាថ្មីបេប​នេះ អ្នកនឹងជួប​បញ្ហាប្រព័ន្ធ​រំលាយអាហារ និង​បញ្ហាបេះដូង។
អ្នកត្រូវ​មានការប្រុងប្រយ័ត្នចំពោះប្រភេទអាហារ​នៅសល់ ដែលអ្នកដាក់​ចូលទៅក្នុង​ចង្ក្រាន​កម្តៅ។ ចៀសវាង​កម្តៅ​អាហារដែល​បានលើកឡើង​ខាងលើ ដើម្បី​គេចផុត​ពីបញ្ហា​សុខភាព៕
ដោយ៖ ដារ៉ា
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាហារសល់ ៧ប្រភេទដែល​បង្កគ្រោះថ្នាក់ខ្លាំងបំផុត