បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​រសៀល​នេះ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​នារី​រូប​ស្រស់​ក្បែរ​ស្ទឹង​សង្កែ

ខេត្ត​បាត់ដំបង ៖ ​សេចក្តីរាយការណ៍​បានឱ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាប់​នារី​រូបស្រស់​ប៉ងរំលោភ រួច​វាយទម្លាក់​ទឹកស្ទឹងសង្កែ​ បណ្តាល​ឱ្យស្លាប់​នោះ នឹងត្រូវ​បញ្ជូន​​ទៅតុលាការ​នៅរសៀលថ្ងៃទី​១៣ វិច្ឆិកា ២០១៤ នេះ ។ ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា

ប្រភពបានឱ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ចាន់ កុសល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់​ដំបង និង​មាន​ប្រពន្ធ​ពោះធំ ។ ចំណែក​ឯ​នារី​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ​ឆាំ ស្រី​រ័​ត្ន អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​សាលា​​នេ​ត​យ៉ង់ ។ សាកសព​នាង​ក្រមុំ​បាត់​ខ្លួន បាន​ផុស​មុន​នេះ​បន្តិច