​ចោរ​ប្លន់​​បាញ់​២គ្រាប់​​​ប្លន់ម៉ូតូ​ស្គូពី​មួយគ្រឿង​​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ ​របួស​ធ្ងន់​ម្នាក់​

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរប្លន់ប្រដាប់​អាវុធមួយ​ក្រុម​​​មាន​គ្នា៤​​នាក់​​​ប្រដាប់​ដោយ​កាំ​ភ្លើង​​​បាញ់​២គ្រាប់​ប្លន់​យក​​ម៉ូតូ​ស្គូ​​ពី​​​​មួយ​គ្រឿង​​ដែល​ជិះ​គ្នា៣នាក់​ ​​​មិន​បាន​សម្រេច ​បណ្តាល​ឱ្យ​​​ត្រូវ​បុរស​២នាក់​រង​​របួស​​ធ្ងន់​​​ ​​​កាលពី​​​វេលា​ម៉ោង​៣​និង​៣៤​នាទី​​ទៀប​​ភ្លឺ​ថ្ងៃ​ទី១៣​ វិច្ឆិកា​​ ​ស្ថិតនៅ​ចំណុច​ផ្លូវ​២៧១​ ​​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ​សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក ​។

ជន​រង​គ្រោះ​​ទាំង​៣នាក់ មាន​ ១-ឈ្មោះ​ ស្នា​ ភេទ​ប្រុស​ អាយុ​២៥​​ឆ្នាំ​ របួស​ចំ​ក្រលៀន​ខាងឆ្វេង ​បាន​ស្លាប់​ខណៈ​ដែល​បញ្ជូន​ទៅ​ដល់​មន្ទី​រពេទ្យ​រុ​ស្ស៊ី ២-​ឈ្មោះ ញែ​ម ​លី ​ភេទ​ប្រុស អាយុ​២៥​​ឆ្នាំ​ របួស​ត្រូវ​ចំ​​ត្រគាក​ខាងឆ្វេង​ធ្ងន់​ ​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទី​រពេទ្យ​​ ​និង៣-​ឈ្មោះ លី ស្រី​យ៉ា ភេទ​ស្រី​ អាយុ​២៥​​ឆ្នាំ ​ពុំ​​មាន​របួស​​ ស្នាក់​នៅផ្ទះ​ជួល​​ជិត​គ្នា​នៅ​សង្កាត់​ទឹកថ្លា ​ខ​ណ្ឌ​សែន​សុខ ​អ្នក​ទាំង​៣នាក់​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូពី ​ពណ៌​ស ​ពាក់​ស្លាក់​លេខ​​ភ្នំពេញៈ1SG-3756​ ។​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​ទាំង​៣នាក់​ទើបនឹង​ចេញពី​ក្លឹ​ប​​​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ក៏​ត្រូវ​ជនសង្ស័យ​​ដក​កាំ​ភ្លើង​បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូ​ តែ​មិន​បាន​សម្រេច​ ​ប៉ុន្តែបណ្តាល​ឱ្យ​​​​​​ស្លាប់បុរស​​ម្នាក់​​ និង​បុរស​ម្នាក់​រង​​របួស​​ធ្ងន់​​​ ចំណែក​​នារី​ម្នាក់​ទៀត​មិន​រង​របួស​នោះទេ ៕