ទ្វារមាសរមាស់ ហើយធំក្លិនស្អុយ តើត្រូវធ្វើយ៉ាងម៉េច?

ក្លិនអាក្រក់ គឺជាសញ្ញាបញ្ជាក់ថា​ទ្វារមាសរបស់មនុស្សស្រីមានសុខភាពខុសប្រក្រតី។ លើសពីនេះទៅទៀត ស្ត្រីភាគច្រើនត្រូវប្រឈមមុខទៅនឹង​បញ្ហា​នេះយ៉ោងហោចណាស់ម្តង​ក្នុងមួយជីវិត។ មូលហេតុអាចកើតមានឡើងដោយសារតែកត្តាជាច្រើន រួមទាំង​ការឆ្លង​មេរោគផ្សិត, បាក់តេរី និងការផ្លាស់ប្តូរអរម៉ូន (ជំងឺកាមរោគ)។
ប្រសិនបើមាន​បញ្ហា​ធំក្លិន​ស្អុយ, រមាស់, ក្រហម មិនងរលាក នៅជុំវិញទ្វារមាស​ អ្នកប្រហែលជាទទួលរងការឆ្លងមេរោគបាក់តេរីហើយ។ ជាញឹកញាប់ស្ត្រីមាន​អារម្មណ៍អៀន​ខ្មាស់​ក្នុងការពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ប៉ុន្តែកុំបារម្ភអ្នកអាចប្រើឱសថ​បុរាណដើម្បី​កម្ចាត់បញ្ហាទ្វារមាសដោយខ្លួនឯងបាន។
 
ទ្វារមាសរមាស់ ហើយធំក្លិនស្អុយ តើត្រូវធ្វើយ៉ាងម៉េច?
ទឹកខ្មេះប៉ោម
វាមានគុណសម្បត្តិខ្ពស់ក្នុងការសំលាប់មេរោគ និងបាក់តេរី។ ការងូតទឹក​ដែលលាយ​ទឹកខ្មេះប៉ោម គឺជាវិធីសាមញ្ញបំផុត​ដើម្បីដោះស្រាយ​បញ្ហា​ទ្វារមាសមានក្លិន​មិនល្អ, បំផ្លាញ់​ជាតិពុល និង​បាក់តេរីទាំងអស់។
បន្ទាប់ពីលាយទឹកខ្មេះប៉ោម ២ពែងទៅក្នុងទឹកក្តៅឧណ្ឌៗ អ្នកត្រូវត្រាំប្រហែលជា ២០នាទី ហើយអនុវត្តវិធីនេះជាញឹកញាប់​ទើបទទួលបាន​លទ្ធផលល្អ។ លើសពីនេះទៅទៀត អ្នកអាច​ផឹកទឹកមួយកែវ​ដែលមាន​លាយ ទឹកខ្មេះប៉ោម រាល់ថ្ងៃគឺកាន់តែប្រសើរ។
ម្សៅដុតនំ (Baking soda)
ម្សៅដុតនំ អាចជួយរក្សាតុល្យភាព​នៃកម្រិត pH នៅក្នុងរាងកាយ ព្រោះវា​ជាមូលហេតុចម្បងដែលបង្កឲ្យមាន​ក្លិនទ្វារមាស។ ការស្តារ​កម្រិត pH ឡើងវិញ ជាដំណោះស្រាយ​នៃការ​កម្ចាត់បញ្ហាធំក្លិនក្នុងទ្វារ​មាស។
បន្ថែម​ម្សៅដុតនំ​កន្លះពែងទៅ​ក្នុងអាងទឹក ហើយ​ត្រាំឲ្យបាន ២០នាទី បន្ទាប់មក​ជូតវា​ឲ្យស្អាតដោយប្រើកន្សែងស្ងួត។
ទឹកដោះគោយ៉ាអួ
ក្រៅពីមាន​រសជាតិឆ្ងាញ់ វា​គឺជាឱសថសម្រាប់កម្ចាត់ក្លិន​របស់ទ្វារមាសផងដែរ។ ក្រៅពីនេះវា អាចជួយស្តារឡើងវិញនូវកម្រិត pH ធម្មជាតិរបស់ទ្វារមាស។
មួយថ្ងៃអ្នកអាចផឹកទឹកដោះគោ ២ពែង ឬត្រាំឆ្នុក (ដុំសំលីអនាម័យ) នៅក្នុងទឹកដោះគោយ៉ាអួ ហើយ​ដាក់វា​នៅក្នុងទ្វារមាសរបស់អ្នកពេលមករដូវ។ ទុកវាចោលឲ្យបាន​ ២ ទៅ ៣ម៉ោង សឹម​យកចេញ។ បន្ទាប់មកលាងសម្អាតតំបន់ឯកជននេះឲ្យបាន​ស្អាតល្អ។

ប្រេងដើមតែ
គុណសម្បត្តិនៃប្រេងដើមតែ អាចប្រឆាំងនឹង​មេរោគផ្សិត និងមេរោគ ដែលបង្កឲ្យទ្វារមាសមាន​បញ្ហាធំក្លិនអាក្រក់។
លាយប្រេងដើមតែ ៣ដំណក់ ទៅក្នុងទឹមួយពែង​ ហើយលាង​ជម្រះទ្វារមាសរបស់អ្នករាល់ថ្ងៃ។ លើសពីនេះទៅទៀតអ្នកអាចយកឆ្នុក (ដុំសំលីអនាម័យ) ជ្រលក់ចូលក្នុងប្រេង​នេះ រួច​ដាក់បញ្ចូលទៅក្នុងទ្វារមាស រក្សាឲ្យបាន ១ម៉ោង។ អនុវត្តបែបនេះ​វានឹង​ជួយរក្សាកម្រិត pH ធម្មជាតិ​របស់ទ្វារមាស​ឲ្យមាន​ស្ថេរភាព៕
ដោយ៖ មង្គលការ
ប្រភព៖ yourstylishlife

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!