កីឡា​ E-Sports៖​ សង្គ្រាម​ព្រៃ​ផ្សៃ​ផែន​ទី​បែប​ថ្មី​ពី​ AK2

កីឡា​ E-Sports៖​ សង្គ្រាម​ព្រៃ​ផ្សៃ​ផែន​ទី​បែប​ថ្មី​ពី​ AK2

តាម​រយៈ​ចំណង​ជើង​ខាង​លើ​​អ្នក​​កម្សាន្ត​ទាំង​អស់​ច្បាស់​ជា​មាន​អារម្មណ៍​ងឿង​ឆ្ងល់​ជាក់​ជា​ពុំ​ខាន​ហើយ​ចង់​ដឹង​ថា​ តើ​អ្វី​ទៅ​ជា​ភាព​អស្ចារ្យ​​បែប​ប្លែក​​នៅ​ក្នុង​ផែន​ទី​ថ្មី​​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​សេវា​កម្សាន្ត​បែប​បាញ់​ប្រហារ​ដ៏​ពេញ​និយម​មួយ​នេះ​​?

 

កីឡា​ E-Sports៖​ សង្គ្រាម​ព្រៃ​ផ្សៃ​ផែន​ទី​បែប​ថ្មី​ពី​ AK2

 

ជា​ការ​ពិត​ណាស់​ជា​ទូទៅ​អ្នក​​ធ្លាប់​តែ​កម្សាន្ត​នៅ​ក្នុង Mode​ មួយ​ចំនួន​ដែល​អាច​ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ​សត្រូវ​ឬ​បិសាច​ផ្សេង​ៗ​ដំណើរការ​​ដោយ​ម៉ាស៊ីន​កុំព្យូទ័រ​(PVE)​ ឬ​ប្រកួត​ប្រជែង​ជា​មួយ​អ្នក​កម្សាន្ត​ដ៏​ទៃ​ទៀត​ជា​លក្ខណៈ (PVP) តែ​សម្រាប់​ផែន​ទី​ថ្មី​នេះ​គឺ​ស្ថិត​នៅ​ក្នុង Mode ថ្មី​ដែល​មាន​ឈ្មោះ​ថា Battle ឬ MOBA Mode ដែលMode ថ្មី​នេះ​តម្រូវ​ឱ្យ​ក្រុម​ទាំង​សង​ខាង​មាន​លក្ខណៈ​ជា​ក្រុម​ហើយ​បូក​រួម​ជា​មួយ​មនុស្ស​យន្ត​ជា​ច្រើន​ទៀត​នៅ​ក្នុង​ក្រុម​នីមួយ​ធ្វើ​ការ​ប្រយុទ្ធ​គ្នា​ ហើយ​បើ​និយាយ​ពី​​ផែន​ទី​ថ្មី​នេះ​វា​មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​ ក្រុម​នីមួយ​ៗ​ត្រូវ​ធ្វើ​ការ​កម្ទេច​ប៉ម (Tower) របស់​គូ​បដិបក្ខ​ដើម្បី​អាច​ទទួល​ជ័យជំនះ​បាន​ ហើយ​អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​សន្សំ​ពិន្ទុ​ដើម្បី​ប្រែកាយ​ទៅ​ជា​មនុស្ស​យន្ដ​ដែល​មាន​អនុភាព​ខ្លាំង។

 

សម្រាប់​ Version​ ថ្មី​នេះ​ AK2 និង​ធ្វើ​ការ​ update នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ​បន្ថែម​ពី​លើ​ផែន​ទី​ថ្មី​នេះ​​សព្វាវុធ​នឹង​សម្ភារៈ​ថ្មី​ៗ​ជា​ច្រើន​ទៀត​ក៏​នឹង​បង្ហាញ​វត្ត​មាន​ក្នុង​ពេល​ដំណាល​គ្នា​នេះ​ផង​ដែរ​ដើម្បី​ឱ្យ​ការ​កម្សាន្ត​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ​។

 

ដូច្នេះ​កុំ​ភ្លេច​ត្រៀម​ខ្លួន​ទទួល​​យក​នូវ​បទ​ពិសោធន៍​ថ្មី​ជាមួយ​ AK2 ទាំង​អស់​គ្នា​!!!​

 

កីឡា​ E-Sports៖​ សង្គ្រាម​ព្រៃ​ផ្សៃ​ផែន​ទី​បែប​ថ្មី​ពី​ AK2