Chelsea ​ត្រៀម​​លក់​​កីឡាករ​​៣​នាក់ ដើម្បី​​​ទិញ​យក​​ Ronaldo

Chelsea ​ត្រៀម​​លក់​​កីឡាករ​​៣​នាក់ ដើម្បី​​​ទិញ​យក​​ Ronaldo

Roman Abramovich ​ម្ចាស់​ក្លិប​ Chelsea កំពុង​តែ​ត្រៀម​រុះរើ​ក្រុម​នៅ​ខែ​មករា​នេះ នឹង​ត្រៀម​លក់​​កីឡាករ​សំខាន់​៣​នាក់ ដើម្បី​យក​លុយ​បន្ថែម​ទិញ​យក​ Cristiano Ronaldo ពី​​ Real Madrid។

 

Chelsea ​ត្រៀម​​លក់​​កីឡាករ​​៣​នាក់ ដើម្បី​​​ទិញ​យក​​ Ronaldo

Roman Abramovich ​ម្ចាស់​ក្លិប​ Chelsea

 

​មហាសេដ្ឋី​សញ្ជាតិ​រុស្សី​រូប​នេះ ​មាន​គម្រោង​បង្កើត​ក្រុម​ថ្មី​ដែល​មាន​ Super Star ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ CR7 វិញ ​ហើយ​នឹង​លក់​ Eden Hazard, Nemanja Matic និង​ Oscar ​ដើម្បី​បាន​លុយ​បន្ថែម​ខ្លះ​ទៀត។

 

​​បន្ទាប់​ពី​បរាជ័យ​លើក​ទី​៧ ត្រឹម​​តែ​១២​ប្រកួត​ដំបូង​រដូវ​​កាល​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​តោ​ខៀវ​ ធ្លាក់​ទៅ​ឈរ​នៅ​លេខ​១៦ ក្នុង​តារាង Premier League។

 

បើ​តាម​សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា​លោក​ Abramovich ​កំពុង​តែ​សម្លឹង​ឃើញ​​ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ​៣​សម័យ​កាល​ ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការ​វិល​ត្រឡប់​ទៅ​ Manchester United និង​ PSG ជា​កីឡាករ​ម្នាក់ ដែល​អាច​នឹង​ជួយ​ស្រោចស្រង់​ Chelsea ​បាន។

 

Chelsea ​ត្រៀម​​លក់​​កីឡាករ​​៣​នាក់ ដើម្បី​​​ទិញ​យក​​ Ronaldo

 

Ronaldo ​វ័យ​៣០​ឆ្នាំ ក៏​ធ្លាប់​ធ្វើ​ការ​ជាមួយ​អ្នកចាត់ការ​ Jose Mourinho ​​ដែរ កាល​​អ្នកចាត់ការ​​រហស្សនាម “Special One” ​នៅ​ដឹក​នាំ​ Real ដូច្នេះ​បើ​​​សេចក្ដីរាយការណ៍​ខាង​លើ​នេះ​ពិត​​មែន​នោះ គេ​នឹង​ឃើញ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ទាំង​២​រូប​នេះ នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ជា​ថ្មី​ទៀត។

 

សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​គម្រោង​ការ​ទិញ​ដូរ​នេះ អាច​សម្រេច​ដែរ​ឬ​ទេ?

 

-ចុចអាន៖ ខ្សែ​ភាព​យន្ត Ronaldo បង្ហាញ​ឈុត​ពេល​នៅ Man Utd តែ​១៩​វិនាទី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun