​កាបូ​អ៊ី​ដ្រាត​ល្អ​ដូច​ម្តេច​ខ្លះ​ចំពោះ​សុខភាព​បុរស​

​កាបូ​អ៊ី​ដ្រាត​ល្អ​ដូច​ម្តេច​ខ្លះ​ចំពោះ​សុខភាព​បុរស​

​កាបូ​អ៊ី​ដ្រាត​គឺជា​ជីវជាតិ​មួយ​ប្រភេទ​ដែល​ត្រូវបាន​រំលាយ​ក្លាយទៅជា​ជាតិ​គ្លុយកូស​សម្រាប់​ចរាចរណ៍​ក្នុង​ចរន្ត​ឈាម ហើយ​វា​ក៏​ក្លាយទៅជា​ប្រភព​ថាមពល​បឋម​របស់​រា​ង​កាយ​ផងដែរ​។ កាបូ​អ៊ី​ដ្រាត​ដែល​បានមកពី​ចំណីអាហា​រមាន​ទម្រង់​ពីរ​ប្រភេទ​គឺ Simple និង Complex​។ ទម្រង់​ដើម​របស់​កាបូ​អ៊ី​ដ្រាត​ត្រូវបាន​គេ​ស្គាល់​ថា​ជា ស្ករ​ធម្មតា (Simple Sugars) ដែល​មាន​ដូចជា Fructose (​ស្ករ​កែច្នៃ​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ​) និង Lactose (​ស្ករ​មាន​ក្នុង​ទឹកដោះគោ​)​។ ទឹក​ឃ្មុំ​ក៏​ស្ថិតក្នុង​ក្រុម​ទាំងអស់​នេះ​ដែរ​។ បើសិនជា​វា​ត្រូវ​បាន​កែច្នៃ​នោះ វា​នឹង​ក្លាយទៅជា​ប្រភព​ថាមពល សម្រាប់​ផ្តល់​ជា​ជីវិត​ដល់​តម្រូវកា​រម​នុស្ស​តែម្តង​។

​ដោយសារ​តែ​ស្ករ​ត្រូវបាន​បំ​លែង​ទៅ​ជា​គ្លុយកូស​ដើម្បី​ក្លាយទៅជា​ថាមពល​សម្រាប់​រាងកាយ​លឿន ដូច្នេះ​វា​ងាយ​នឹង​ធ្វើអោយ​យើង​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា​ណាស់​។ ចំពោះ​ជាតិ​កាបូ​អ៊ី​ដ្រាត​ធម្មតា (Simple Carbs) គួរតែ​ទទួល​បាន​ពី​ការ​ញ៉ាំ​ផ្លែឈើ​ចៀ​សជាងជាតិ​ស្ករ​កែ​ច្នៃ​ដែល​មាន​ក្នុង​អាហារ​កែច្នៃ​។

យ៉ាងហោចណាស់​ក៏​វិធី​នេះ​អាច​ជួយ​អោយ​អ្នកទទួលបាន​ជីវជាតិ​កាន់តែ​ច្រើន​ពី​ផ្លែឈើ​ដែរ​។

​ចំពោះ Complex Carbs វិញ​ត្រូវបាន​គេ​រក​ឃើញ​ក្នុង​គ្រាប់​ធញ្ញជាតិ​, បន្លែ និង​ផ្លែឈើ ហើយ​ស្ករ​របស់​វា​មានដូចជា អាមីដុង និង​ជាតិ​សរសៃ​ដែលជា​ផ្នែក​មួយ​នៃ​មូលលេគុ​លរបស់​វា​ដែរ​។ ជាតិ​សរសៃ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​របស់​យើង ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​រុក្ខជាតិ​ដែល​មិន​អាច​រំលាយ​ក្នុង​ដំណើរ​រំលាយ​អាហារ​របស់​ពោះវៀន​បាន​។ ហេតុដូច្នេះ​ហើយ​វា​នឹង​ចូល​ទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដើម្បី​ជួយ​លាង​សម្អាត​ពោះវៀន​ពី​កាកសំណល់​បាន​។ ក្រៅពីនេះ​វា​នឹង​ជួយ​ទាញ​ជាតិ​ទឹក​ចូលទៅក្នុង​ពោះវៀនធំ​ដើម្បី​ធ្វើអោយ​លាមក​ទន់​ល្អ និង​ទាញ​យក​សារធាតុ​គីមី​មួយចំនួន​សម្រាប់​បង្កើត​ជាកូ​ឡេ​ស្តេ​រ៉ុល​ដើម្បី​បញ្ចេញ​ពី​រៀងកាយ​។ ជាតិ​សរសៃ​ប្រភេទ​នេះ​ជួយ​បង្កា​ការ​ទល់លាមក​, សម្របសម្រួល​កូ​ឡេ​ស្តេ​រ៉ុល និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន និង​ក្រពះ ដោយសារ​តែ​វា​ជួយ​លាង​សម្អាត​កាកសំណល់​ដែល​មាន​ច្រើន និង​គ្រោះថ្នាក់​ពី​ក្នុង​ពោះវៀន​។ ដំឡូង​, នំ​បុ័ង​, គ្រាប់​ធញ្ញជាតិ និង សណ្តែក​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​កាបូ​អ៊ី​ដ្រាត​សម្បូរ​ជាតិ​សរសៃ ឬ Fibre-rich Complex Carbohydrate​។

​ការ​បូ​អ៊ី​ដ្រាត​គួរតែ​ទទួល​ទាន​ទៅតា​ម​អាយុ​ទើប​ជា​ការល្អ​៖
•​    ​២០ ទៅ​២៩​ឆ្នាំ ទទួលទាន ៣៥០​ក្រាម​
•​    ​៣០ ទៅ​៣៩​ឆ្នាំ ទទួលទាន ៣៣០​ក្រាម​
•​    ​៤០ ទៅ​៤៩​ឆ្នាំ ទទួលទាន ៣៣០​ក្រាម​
•​    ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ទទួលទាន ២៨០​ក្រាម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។