ISIS អះអាង​ថា​ខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​លីបង់ ៤៣​នាក់​ស្លាប់ ២៤០​នាក់​របួស​​

ISIS អះអាង​ថា​ខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​លីបង់ ៤៣​នាក់​ស្លាប់ ២៤០​នាក់​របួស​​

មនុស្ស​​យ៉ាង​តិច​ណាស់​​៤៣​បាន​ស្លាប់ ​និង​២៤០​​​បាន​រង​របួស​ ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​​ចំនួន​ពីរ​ក្នុង​ទី​ក្រុង​ Beirut ប្រទេស​លីបង់យប់​​មិញ ដែល​ត្រូវ​បាន​ក្រុមរដ្ឋ​ឥស្លាម​ ISIS ចេញ​មុខ​ទទួល​ខុស​ត្រូវ។

 

ISIS អះអាង​ថា​ខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​លីបង់ ៤៣​នាក់​ស្លាប់ ២៤០​នាក់​របួស​​
 
យោង​តាម​​ប្រភព​​ព័ត៌មាន BBC ហេតុ​ការណ៍​បាន​កើត​ឡើង​វេលា​ម៉ោង ៦:០០​ល្ងាច​ម្សិល​មិញ (ម៉ោង​ក្នុង​ស្រុក)។ ដើម​ហេតុ​គឺ​ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​បាន​បំផ្ទុះ​​​​នៅ​​ផ្លូវ​​មមាញឹក​មួយ​កន្លែង​នៃ​​​​តំបន់​ជាយ​ក្រុង​ភាគ​ខាង​ត្បូង​​​​​​​​ Burj al-Barajneh ។

 

ក្រសួង​សុខាភិបាល​លីបង់​បាន​ឲ្យ​ដឹង​ថា​ គ្រាប់​បែក​អត្តឃាត​នោះ​​​​បាន​​បំផ្ទុះ​នៅ​កន្លែង​​ខាង​លើ​ជា​តំបន់​ពាណិជ្ជកម្ម​​ និង​មាន​មនុស្ស​រស់​នៅ​ច្រើន ហើយ​ការ​បំផ្ទុះ​​ចំនួន​ពីរ​​នោះ​​បាន​ផ្ទុះ​ឡើង​ក្នុង​​ពេល​​​ដែល​មាន​មនុស្ស​​ចេញ​ទៅ​​ខាង​ក្រៅ​ច្រើន។

 

ហេតុការណ៍​ខាង​លើ​​​ត្រូវ​បាន​ក្រុមរដ្ឋ​​ឥស្លាម​និយម​ជ្រុល​​ ISIS ​អះ​អាង​ថា​​ជា​ស្នាដៃ​របស់​ខ្លួន​​ផ្ទាល់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គឺ​ពុំ​ទាន់​មាន​​របាយ​ការណ៍​ណា​មួយ​​បញ្ជាក់​ច្បាស់​​ថា​ជា​ស្នាដៃ​​របស់​ ISIS មែន​ឬ​មិន​មែន​នោះ​ទេ។

 

ISIS អះអាង​ថា​ខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​លីបង់ ៤៣​នាក់​ស្លាប់ ២៤០​នាក់​របួស​​
 
លោក​​នាយករដ្ឋមន្ត្រី​លីបង់ ​Tammam Salam បាន​និយាយ​ចំពោះ​​ហេតុ​ការណ៍​វាយ​ប្រហារ​​ខាង​លើ​នោះ​ថាជា​រឿង​មិន​សម​ហេតុ​ផល និង​បាន​​អំពាវនាវ​រក​ការ​ប្រឆាំងគម្រោង​ការ​បង្កើត​​ការ​ប្រឆាំង​ ក្នុង​ប្រទេស។

 

តាម​ប្រភព​សន្តិសុខ​ម្នាក់​​​បាន​ប្រាប់​សារព័ត៌មាន​ Associated Press ថា​​​គេ​បាន​ឃើញ​ជន​​បំផ្ទុះ​​គ្រាប់​បែក​អត្តឃាត​បាន​បំផ្ទុះ​​គ្រាប់​បែក​ជាប់​នឹង​អាវ​កាក់​ខ្លួន​នៅ​ខាង​ក្រៅ​វិហារ​​ឥស្លាម Shia។ ចំណែក​ការ​ផ្ទុះ​ទី​ពីរ​គឺ​នៅ​ជិត​ហាង​នំប៉័ង​មួយ​កន្លែង៕

 

ISIS អះអាង​ថា​ខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​លីបង់ ៤៣​នាក់​ស្លាប់ ២៤០​នាក់​របួស​​

ISIS អះអាង​ថា​ខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​លីបង់ ៤៣​នាក់​ស្លាប់ ២៤០​នាក់​របួស​​
ISIS អះអាង​ថា​ខ្លួន​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​លីបង់ ៤៣​នាក់​ស្លាប់ ២៤០​នាក់​របួស​​
ចុចអាន៖ ឪពុក​ព​កូន​ស្រី​ដើរ​លក់​ប៊ិច រៃ​អង្គាស​ប្រាក់​បាន​ជាង១៥​ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, metro​​​​​​​​​​