ស្ពាន​ដែក​ ផ្លូវ​ ៣៧១ និង ច្រក​តូចៗ ស្ទះ​ចរាចរណ៍​ឥតល្ហែ​ រាល់​ព្រឹក​ និង ល្ងាច

ស្ពាន​ដែក​ ផ្លូវ​ ៣៧១ និង ច្រក​តូចៗ ស្ទះ​ចរាចរណ៍​ឥតល្ហែ​ រាល់​ព្រឹក​ និង ល្ងាច

ស្ថានភាព​ផ្លូវ​នៅ​ម្ដុំ​ស្ពាន​ដែក និង តាម​បណ្ដោយ​ផ្លូវ​ ៣៧១ ហើយ​នឹង​ច្រក​តូចៗ​នានា ស្ថិត​នៅ​ក្នុង​សង្កាត់​មានជ័យ ខ័ណ្ឌ​មាន​ជ័យ​ គឺ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ស្ទើរ​រាល់​ព្រឹក​ និង ពេល​ល្ងាច​។ ជាក់​ស្ដែង​ព្រឹក​មិញ​ ចរាចរណ៍​បាន​កក​ស្ទះ​ខ្លាំង​នៅ​ម្ដុំ​ស្ពាន​ដែក ហើយ​រថយន្ដ​ជាប់​គាំង​​ចាប់​ពី​ស្ពាន​ដែក​រហូត​ដល់​ជិត​វិទ្យុ​ជាតិ​ចាស់ ត្រង់​ផ្លូវ​ច្រមុះ​ជ្រូក។ ដោយ​ឃើញ​ផ្លូវ​ធំៗ​ស្ទះ​ខ្លាំង​​អ្នក​បើកបរ​បាន​​បង្វែរ​ទិស​ទៅ​កាន់​ច្រក​តូចៗ ប៉ុន្ដែ ផ្លូវ​ទាំង​នោះ​នៅ​តែ​កក​ស្ទះ​ដដែល។ តើ​មាន​មូល​ហេតុ​អ្វី​បាន​ជា​កក​ស្ទះ​ខ្លាំង​បែប​នេះ?

មតិ​អ្នក​បើកបរ​នៅ​លើ​ដងផ្លូវ​ដែល​កំពុង​កក​ស្ទះ​​ចំនួន ៥ រូប បាន​ប្រាប់​ Sabay កាល​ពី​ព្រឹក​មិញ​នេះ​ថា ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ទាំង​នេះ​កក​ស្ទះ​ខ្លាំង​រួមមាន៖

១. អ្នក​បើកបរ​មិន​គោរព​ផ្លូវ​អាទិភាព (បើក​បំពាន​ផ្លូវ​ម្ខាង)
២. ចន្លោះ​ពី​ម៉ោង ៦:៣០-៧:៣០ ព្រឹក គឺជា​ពេល​សម្រុក​ចេញ​​ទៅ​ប្រកប​មុខ​របរ​រៀងៗខ្លួន ទាំង​កម្មករ និង បុគ្គលិក​ក្រុមហ៊ុន រួមទាំង​សិស្សានុសិស្ស​ចេញ​ទៅ​សាលា​ផងដែរ។
៣. ឯ​ពេល​ល្ងាច​កក​ស្ទះ​ដោយ​សារ​អ្នកប្រកប​មុខរបរ​នានា វិល​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​វិញ។
៤. ស្ថានភាព​ផ្លូវ​​នៅ​ចំណុច​ខ្លះ​មិន​ទាន់​សាងសង់​រួច​ ដែល​ធ្វើ​ឲ្យ​ផ្លូវ​រួមតូច ដោយ​សារ​ការ​ដាក់ដី លូ ជាដើម។

 

 

ខាង​ក្រោម​នេះ គឺ​រូបភាព​ស្ថានភាពផ្លូវ​នៅ​ស្ពាន​ដែក​​ស្ទឹង​មាន​ជ័យ​ព្រឹកមិញ

 

 

ស្ពាន​ដែក​ ផ្លូវ​ ៣៧១ និង ច្រក​តូចៗ ស្ទះ​ចរាចរណ៍​ឥតល្ហែ​ រាល់​ព្រឹក​ និង ល្ងាច

 

 

ខាង​ក្រោម​នេះ គឺជា​ ផ្លូវ​ ៤៤ MC ទៅ​កាន់​ផ្លូវ ៣៧១ ខាង​លិច​ឈាង​ខាង​ត្បូង​ប្រមាណ​ជា​ជិត ១០០​ មែត្រ​​ ពី​ផ្លូវ​វិទ្យុ​ជាតិ​ចាស់ ដែល​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ព្រឹកមិញ។

 

 

ស្ពាន​ដែក​ ផ្លូវ​ ៣៧១ និង ច្រក​តូចៗ ស្ទះ​ចរាចរណ៍​ឥតល្ហែ​ រាល់​ព្រឹក​ និង ល្ងាច

ស្ពាន​ដែក​ ផ្លូវ​ ៣៧១ និង ច្រក​តូចៗ ស្ទះ​ចរាចរណ៍​ឥតល្ហែ​ រាល់​ព្រឹក​ និង ល្ងាច

ស្ពាន​ដែក​ ផ្លូវ​ ៣៧១ និង ច្រក​តូចៗ ស្ទះ​ចរាចរណ៍​ឥតល្ហែ​ រាល់​ព្រឹក​ និង ល្ងាច

ស្ពាន​ដែក​ ផ្លូវ​ ៣៧១ និង ច្រក​តូចៗ ស្ទះ​ចរាចរណ៍​ឥតល្ហែ​ រាល់​ព្រឹក​ និង ល្ងាច

រូបថត៖ ទូរសព្ទ​ដៃ