​វិធី​បំបាត់​ការ​ត្អើក​យ៉ាង​អស្ចារ្យ​ក្នុង​រយៈពេល​តែ ៣០​វី​នាទី​ប៉ុណ្ណោះ​

​វិធី​បំបាត់​ការ​ត្អើក​យ៉ាង​អស្ចារ្យ​ក្នុង​រយៈពេល​តែ ៣០​វី​នាទី​ប៉ុណ្ណោះ​

​ការ​ត្អើក​អាចជា​រឿង​មួយ​ពិបាក និង​គ្មាន​ផា​សុកភាព ហើយ​អ្នកខ្លះ​ក៏​អាច​មាន​បញ្ហា​បន្ថែម​រហូត​ដល់​ក្អួត និង​ចង្អោរ​ទៀតផង​។ ការ​ត្អើក​គឺជា​ការ​រឹង​ជាប់​ដោយ​ខ្លួនឯង​របស់​សាច់​សន្ទះ​ខណ្ឌ​រវាង​ទ្រូង និង​ពោះ ដែល​វា​កើត​ឡើង​ក្រោយ​ពី​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ការ​បូ​ណាត គ្រឿង​ស្រវឹង អាហារ​លឿន ការផ្លាស់ប្តូរ​អាកាសធាតុ ឬ​ការភ្ញាក់ផ្អើល​មួយចំនួន​។
 

​ជាធម្មតា​ការ​ត្អើក​នេះ​មិន​មាន​រយៈពេល​ដល់​មួយ​ម៉ោង​ផង ហើយក៏​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​តែងតែ​ចង់​បញ្ឈប់​វា​ឱ្យបាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​។

មាន​វិធីសាស្ត្រ​ខុសៗ​គ្នា​ច្រើន​ណាស់​ដែល​អាច​បញ្ឈប់​ការត្អើក ដូចជា ការ​អត់​ដង្ហើម ការ​ញ៉ាំ​ទឹកជា   ដើម​។ យោង​ទៅ​តាម​រូបភាព​ខាងលើ​នេះ​និង​អាច​បញ្ឈប់​ការ​ត្អើក​បាន​លឿន​ក្នុង​រយៈពេល​ខ្លី​។

វិធី​ទី​១
ចូរ​យក​ម្រាមដៃ​មួយ​ដាក់​នៅលើ​បបូរមាត់​ខាងលើ (​ដូច​រូប​)​។ បន្ទាប់​មក​ចូល​សង្កត់​នៅ​ផ្នែក​កណ្តាល​នៃ​បបូរមាត់​ខាងលើ​នោះ​ឱ្យ​ដល់​ធ្មេញ​រយៈពេល ២០ ទៅ​៣០​វិនាទី​។
 
វី​ធី​ទី​២
កន្លែង​ដែល​អ្នក​ត្រូវ​យក​ម្រាមដៃ​ទៅ​សង្កត់​នៅ​គឺ​ស្ថិតនៅ​ចំណុច​ទល់​គ្នា​នៃ​ឆ្អឹងដងកាំបិត​ទាំងពី ត្រង់​ពាក់កណ្តាល​ទ្រូង​។ ចូរ​សង្កត់​ត្រង់​ចំណុច​នេះ​កុំ​ឱ្យ​ខ្លាំង​ពេក តែ​ប្រើ​រយៈពេល​ដូចគ្នា​គឺ ២០ ទៅ​៣០​វិនាទី​៕

​វិធី​បំបាត់​ការ​ត្អើក​យ៉ាង​អស្ចារ្យ​ក្នុង​រយៈពេល​តែ ៣០​វី​នាទី​ប៉ុណ្ណោះ​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។