Facebook បង្ហោះ​វីដេអូ​ទិដ្ឋភាព​​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​អាច​មើល​បាន​៣៦០​ដឺក្រេ​


Facebook បង្ហោះ​វីដេអូ​ទិដ្ឋភាព​​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​អាច​មើល​បាន​៣៦០​ដឺក្រេ​

លោក​ Mark Zuckerburg បាន​ធ្វើ​ការ​បង្ហោះ​នូវ​វីដេអូ​​ខ្លី​មួយ​ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​​​​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ដោយ​អាច​ទស្សនា​បាន​ដល់​ទៅ​៣៦០​ដឺក្រេ។

 

We just started launching 360 video on mobile.360 video is a completely new experience because you can move the camera around. This opens new ways of sharing experiences and makes you feel like you’re part of what you’re watching. It’s a step towards even more immersive experiences.This video was shot in North Korea by ABC News — and panning around lets you experience the kind of thing most people will never see in their lives.We think people will share a lot more 360 content in the future, especially as technology makes it easier to record it themselves. We’re excited you can discover them on Facebook.

Posted by Mark Zuckerberg on Thursday, November 12, 2015

 

 

ការ​បង្ហោះ​វីដេអូ​​នេះ​គឺ​ជា​សារ​ដើម្បី​បង្ហាញ​ថា​ ​ចាប់​ពី​ពេល​នេះ​ទៅ​​អ្នក​ប្រើ​ប្រាស់​អាច​ទស្សនា​វីដេអូ​ប្រភេទ​៣៦០​ដឺក្រេ​តាម​រយៈ​ទូរសព្ទ​បាន ដូច​ដែល​បណ្ដាញ​សង្គម​​មួយ​នេះ​បាន​ប្រកាស​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ ស្ថាបនិក​ Facebook ​បាន​សរសេរ​សារ​​អម​ជា​មួយ​នឹង​វីដេអូ​ដែល​បាន​បង្ហោះ​ថា​៖ “វីដេអូ​៣៦០​ដឺក្រេ​គឺ​ជា​បទពិសោធន៍​ដ៏​ថ្មី​សន្លាង​មួយ​ ព្រោះ​អ្នក​អាច​បង្វិល​កាមេរ៉ា​ជុំវិញ​ខ្លួន​បាន”។ Mark បាន​បន្ត​ថា ​វា​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​វិធីសាស្ត្រ​ចែក​រំលែក​ដ៏​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ថា​ដូច​ជា​បាន​ស្ថិត​នៅ​ក្នុង​វីដេអូ​នោះ​យ៉ាង​អញ្ចឹង។

 

Facebook បង្ហោះ​វីដេអូ​ទិដ្ឋភាព​​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​អាច​មើល​បាន​៣៦០​ដឺក្រេ​

 

Facebook បង្ហោះ​វីដេអូ​ទិដ្ឋភាព​​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​អាច​មើល​បាន​៣៦០​ដឺក្រេ​

 

ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​យល់​ថា​នៅ​ថ្ងៃ​អនាគត​មនុស្ស​នឹង​ចែក​រំលែក​វីដេអូ​៣៦០​ដឺក្រេ​នេះ​កាន់​តែ​ច្រើន​​​​ ព្រោះ​តែ​បច្ចេកវិទ្យា​បច្ចុប្បន្ន​អាច​ធ្វើ​ការ​ថត​វីដេអូ​ប្រភេទ​នេះ​បាន​ដោយ​ងាយ​ស្រួល​រួច​ស្រាប់​ទៅ​ហើយ។

 

គួរ​រំលឹក​ថា​ វីដេអូ​ខាង​លើ​ថត​ដោយ​សារព័ត៌មាន​ ABC News ហើយ​នៅ​ពេល​ដែល​អ្នក​យក​ម្រាម​ដៃ​អូស​លើ​វីដេអូ​នោះ​អ្នក​នឹង​អាច​ឃើញ​ពី​ទិដ្ឋភាព​៣៦០​ដឺក្រេ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​​ដែល​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក៕

 

ចុច​អាន៖ Facebook​ បញ្ចេញ​កម្មវិធី​ថ្មី​​មួយ​ទៀត​ មាន​ព្រឹត្តិការណ៍​អ្វី​វា​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ ទោះ​ទូរសព្ទ​ Lock Screen

 

Facebook បង្ហោះ​វីដេអូ​ទិដ្ឋភាព​​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​អាច​មើល​បាន​៣៦០​ដឺក្រេ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​​​​​​​​Facebook


នាំមកជូនដោយ

Facebook បង្ហោះ​វីដេអូ​ទិដ្ឋភាព​​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​អាច​មើល​បាន​៣៦០​ដឺក្រេ​