អេស្ប៉ាញ នឹងត្រូវធ្វើការត្រួតពិនិត្យសមត្ថភាពក្រុមជើងខ្លាំងអង់គ្លេស រាត្រីនេះ

ការ​ត្រៀម​លក្ខខណៈ​​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស និង​​ក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​អេ​ស្ប៉ាញ សម្រាប់​យុទ្ធ​នា​ការ​ជើង​ឯក​អឺ​រ៉ុ​នៅ​​ឆ្នាំក្រោយ​ឈាន​ដល់​​ដំណាក់​កាល​ដ៏​គួរ​ឲ្យកត់​សម្គាល់​មួយ នៅ​​ពេល​ដែលក្រុម​របស់​លោក Roy Hodgson ធ្វើ​ដំណើរ​​ទៅ​ប្រកួត​នៅ​​ទីក្រុង Alicante នៅ​រាត្រី​នេះ ជា​មួយ​នឹង​កណត់ត្រា​នៃ​មិន​ស្គាល់​ចាញ់​សោះ​។ ការ​ប្រកួត​ចំនួន​១៥​លើក និង​​រយៈ​ពេល​​១៥​ខែ​បាន​កន្លង​ផុត​ទៅ បើគិត​ចាប់​តាំង​ពី​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស បាន​​ភ្លក្ស​រស​ជាតិ​នៃ​ការ​​ទទួល​បរា​ជ័យ​ជា​លើក​ចុង​ក្រោយ​នៅពេល​ដែល​​​​​យុទ្ធ​នា​ការ World Cup របស់​ពួកគេ​​ក្នុងប្រទេស​ប្រេស៊ីល បាន​បញ្ចប់​​យ៉ាង​រហ័ស ក្រោយពី​ការ​ប្រកួត​ត្រឹម​តែ​២លើក​​ប៉ុណ្ណោះ​ដោយ​សារ​តែ​គ្រាប់​បាល់​​ឈ្នះ​ពី​ខ្សែ​ប្រយុទ្ធ Luis Suarez សម្រាប់​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ ក្នុង​​ទីក្រុង Sao Paulo​។
1
ការ​ជួប​យុទ្ធ​នា​ការ​ដ៏ល្អ​ឥត​ខ្ចោះ​នៃការ​​ទទួល​ជ័យ​ជម្នះ​១០​លើក​ពីការ​ប្រកួត​ទាំង​១០​លើក​​សម្រាប់​ជុំ​ផ្តាច់​ព្រ័ត្រ​​​ក្នុង​ប្រទេស​បារាំង​នោះ បាន​​កើត​ឡើង ខណៈ​ដែលក្រុម​​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ ក៏​ត្រូវ​​បង្ហាញ​ពី​សមត្ថ​ភាព​របស់​ពួក​គេ​ផង​ដែរ​។ ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស ក៏នឹង​ត្រូវ​ជួប​​ប្រកួត​​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅកីឡ​ដ្ឋាន Wembley នៅ​ថ្ងៃ​អង្គារ​ផង​ដែរ ខណៈ​ដែល​​ពួក​​គេ​​សម្លឹង​រក​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជាង​ដែល​ពួក​គេ​បាន​​ជួប​ក្នុង​ការ​ប្រកួត​ជម្រុះ និង​គេច​ឲ្យ​ផុត​ពីការ​ភ្លាត​ស្នៀត​ដ៏​ខក​ចិត្ត បើ​​ទោះបី​ជួប​យុទ្ធ​នា​ការ​ជម្រុះ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​ដោយ​។ ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អង់​គ្លេស Raheem Sterling ​របស់​ក្លិប Manchester City បាន​និយាយ​កាល​​ពី​ថ្ងៃ​ពុធ​ថា៖ «វា​ជា​ការ​ប្រជែង​ដ៏ល្អ​មួយ​។ ពិត​ណាស់ កាល​ពី​រយៈ​ពេល​១២ ទៅ​១៥​ខែ​មុន យើង​មិន​បាន​ស្គាល់​បរា​ជ័យ​សោះ ប៉ុន្តែ នៅ​សប្តាហ៍នេះ យើង​នឹង​មាន​មានការ​ប្រកួត​ដ៏​តាន​តឹង​មួយ​នៅពេល​ប៉ះ​ជា​មួយ​នឹងក្រុម​​ជើង​ខ្លាំង​នៅ​អឺ​រ៉ុប​»​​។ ការ​ប្រកួត​​នៅ​រាត្រីនេះ នឹង​​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​បីលើក​ចុងក្រោយរ​វាងក្រុម​ទាំង​ពីរ

13.11.11          England 1-0 Spain

12.02.09          Spain 2-0 England

08.02.07          England 0-1 Spain