ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ជួញ​គ្រឿងញៀន​

​កណ្តាល: យុវជន​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន រួម​នឹង​គ្រឿងញៀន​១​កញ្ចប់ ខណ​:​ដែល​កម្លាំង​អធិការដ្ឋាន​ស្រុក​ស្អាង ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ១.​ឈ្មោះ ខា ស៊ូ​ម៉េង អាយុ​២១​ឆ្នាំ មុខរបរ ជា​កម្មករ​រកត្រី មាន​ទីលំនៅ នៅ​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល​។ ២-​ឈ្មោះ យ​ន ឆា​នី អាយុ​២៥​ឆ្នាំ មុខរបរ លាង​ម៉ូតូ មាន​ទីលំនៅ នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត កណ្តាល និង​៣-​ឈ្មោះ ខុន កំសត់ អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ នៅ​ភូមិ​ព្រែកស្លែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។ ក្នុងការ​ឃាត់ខ្លួន​នោះដែរ សមត្ថកិច្ច​បាន​ដកហូត​បាន ថ្នាំញៀន ចំនួន​១​កញ្ចប់ កាបូបដៃ ពណ៌​ខ្មៅ​ចំនួន​១ និង​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។​

​ជនសង្ស័យ កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​បន្ត តាម​នីតិវិធី ៕V/S

ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ជួញ​គ្រឿងញៀន​

ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ជួញ​គ្រឿងញៀន​