​រថយន្ត​ដឹក​កម្មករ គេច​ម៉ូតូ ធ្លាក់​ប្រឡាយ​ក្រឡាប់ របួស​កម្មករ​ជិត​៤០​នាក់​

​កំពង់ឆ្នាំង: រថយន្ត​ដឹក​កម្មករ​មួយគ្រឿង ដែល​បើក​ក្នុង​ល្បឿន​លឿន បានគេច​ម៉ូតូ ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ បណ្តាលអោយ​ក្រឡាប់ របួស​កម្មករ ជិត​៤០​នាក់ ។ ហេតុការណ៍​នេះ បាន កើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៧ យប់​ថ្ងៃទី​១២ ខែវិច្ឆិកា  ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥  ត្រង់​មុខ​វត្ត​តា​កុល ក្នុង​ឃុំ​ពា​នី  ស្រុក​កំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង ។​
​    ​
​លោក មាស សុ​ភិន អធិការនគរបាល ស្រុក​កំពង់ត្រឡាច បានអោយដឹងថា រថយន្ត​បង្កនោះ ដឹក​កម្មករ​ប្រមាណ​ជា ៥០​នាក់ និង​បាន​បើក​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ នៅពេល​ទៅដល់ ចំណុចកើតហេតុ រថយន្ត​នោះ បាន​បើក​គេច​ម៉ូតូ បណ្តាលអោយ​ជ្រុល ធ្លាក់​ទៅក្នុង​ប្រឡាយ ក្រឡាប់​រងរបួស​កម្ម​ករ រដូករណែល​តែម្តង  ។​
​    ​
​លោក​អធិការ បាន​អោយដឹងទៀតថា ហេតុការណ៍​នេះ បណ្តាលអោយ​កម្មករ រងរបួស​ជាច្រើន​នាក់ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ក្នុងនោះ​ជនរងគ្រោះ ដែល​គេ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ មាន​ចំនួន​៣៩​នាក់ ក្រៅពីនោះ មួយចំនួនទៀត ក៏មាន​បងប្អូន​ដឹក​តាម​ម៉ូតូ ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ផងដែរ ៕V/S

​រថយន្ត​ដឹក​កម្មករ គេច​ម៉ូតូ ធ្លាក់​ប្រឡាយ​ក្រឡាប់ របួស​កម្មករ​ជិត​៤០​នាក់​

​រថយន្ត​ដឹក​កម្មករ គេច​ម៉ូតូ ធ្លាក់​ប្រឡាយ​ក្រឡាប់ របួស​កម្មករ​ជិត​៤០​នាក់​